វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ពាក្យទាំងអស់
ទំព័រ 682 / 1268
-
រាជឃ្លាំង នាម
ឃ្លាំងដាក់ព្រះរាជទ្រព្យ, ឃ្លាំងហ្លង។
-
រាជង្គរក្ខ នាម
អ្នករក្សាអង្គព្រះរាជា, ទាហានរក្សាព្រះអង្គ។
-
រាជឆ្ពឹស នាម
( ម . ព . រាជព្រឹក្ស )។
-
រាជជននី នាម
ព្រះមាតារបស់ក្សត្រិយ៍ទ្រង់រាជ្យ។
-
រាជញ្ញត្រកូល នាម
ត្រកូលដែលជាប់ពូជមុទ្ធាភិសិត្តរាជ; ត្រកូលព្រះអង្គឬព្រះវង្ស។
-
រាជដំណាក់ នាម
ផ្ទះដែលព្រះរាជាទ្រង់គង់នៅ ( ព្រះរាជមន្ទីរ )។
-
រាជដំណើរ នាម
ការធ្វើដំណើររបស់ព្រះរាជា។
-
រាជតនយា នាម
ព្រះរាជបុត្រី។
-
រាជតន័យ នាម
ព្រះរាជបុត្រ។
-
រាជតម្រាស់ នាម
ព្រះតម្រាស់នៃព្រះរាជាដែលទ្រង់ត្រាស់ហៅ, ត្រាស់បង្គាប់, ត្រាស់ប្រើ។
-
រាជតម្រិះ នាម
សេចក្ដីត្រិះរិះរបស់ព្រះរាជា។
-
រាជតាទ្រិ នាម
ភ្នំប្រាក់; ភ្នំមានសម្បុរដូចប្រាក់ ( ភ្នំកៃលាស )។
-
រាជតាន្វិត គុណនាម
ដែលជ្រលក់ទឹកប្រាក់, ដែលក្រឡៃប្រាក់
-
រាជតេជានុភាព នាម
អានុភាពនៃតេជះរបស់ព្រះរាជា។
-
រាជតេជះ នាម
តេជះរបស់ព្រះរាជា។ក្នុងកម្ពុជរដ្ឋ, សម័យពីដើមចួនកាលប្រើពាក្យនេះជាឋានន្តរនៃសេនាបតីសម្រាប់ទោត្រួតទាហានជើងគោក, សម័យឥឡូវតាំងជាទីអនុរដ្ឋលេខាធិការក្រសួងសិក្សាធិការឬក្រសួងអប់រំជាតិឬក៏ក្រសួងយុទ្ធនាធិការ
-
រាជត្រកូល នាម
ត្រកូលឬគ្រួសាររបស់ព្រះរាជា។
-
រាជទណ្ឌ នាម
អាជ្ញារបស់ព្រះរាជា, ទោសខុសនឹងម្ចាស់ផែនដី
-
រាជទាន នាម
អំណោយរបស់ព្រះរាជា។
-
រាជទារក នាម
ព្រះរាជបុត្រដែលនៅតូច។
-
រាជទារិកា នាម
ព្រះរាជបុត្រីដែលនៅតូច។
-
រាជទិន្ន នាម
អ្វីមួយដែលព្រះរាជាទ្រង់ប្រទាន
-
រាជទិន្ននាម នាម
នាមឬងារ, បណ្ដាស័ក្ដិដែលព្រះរាជាទ្រង់ប្រោសព្រះរាជទាន។
-
រាជទូត នាម
ព្រះរាជបម្រើអ្នកនាំព្រះរាជសាសន៍ទៅកាន់ប្រទេសដទៃ ( ក្នុងបុរាណសម័យ ); អ្នករាជការដែលចេញទៅនៅក្នុងប្រទេសដទៃជាតំណាងជាតិនិងប្រទេសរបស់ខ្លួន ( ក្នុងសម័យបច្ចុប្បន្ន )។
-
រាជទូតក្រិយា នាម
ក្រឹត្យឬច្បាប់, មុខក្រសួងរបស់រាជទូត។
-
រាជទូតានុទូត នាម
រាជទូតនិងរាជទូតបន្ទាប់, រាជទូតធំនិងតូច។
-
រាជទេពី នាម
ទេពីរបស់ព្រះរាជា។តាមរជ្ជប្បវេណីក្នុងកម្ពុជរដ្ឋ, ប្រើពាក្យនេះជាឋានន្តរនៃស្ត្រីជាបាទបរិចារិកានៃក្សត្រិយ៍ទីសម្ដេចព្រះឧភយោរាជឬទីសម្ដេចព្រះមហាឧបរាជ, ដែលបានអភិសេកតាមពិធីព្រាហ្មណ៍, តែទទួលទឹកក្លស់ទឹកស័ង្ខលើអាសនៈផ្សេងពីព្រះស្វាមី។
-
រាជទេយ្យ នាម
របស់ឬរង្វាន់ដែលស្ដេចទ្រង់ព្រះរាជទាន។
-
រាជទេវី នាម
( ម . ព . រាជទេពី )។
-
រាជទ្រព្យ នាម
ទ្រព្យរបស់ព្រះរាជា ( ទ្រព្យសម្រាប់ព្រះអង្គមិនមែនសម្រាប់រាជ្យ; ( ព . ផ្ទ .) រាជ្យទ្រព្យ )។
-
រាជទ្រោហិន នាម
អ្នកក្បត់ព្រះរាជា, អ្នកក្បត់ផែនដី។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។