វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ពាក្យទាំងអស់
ទំព័រ 676 / 1268
-
រហើតរហាំង គុណកិរិយាគុណនាម
ដែលផើតៗរលះរលាំងរួសរាន់
-
រហើយ គុណនាម
( ម . ព . ល្ហើយ )។
-
រហើររហាយ គុណនាម
ដែលច្រាស់ច្រាល់ដោយកម្លាំងកាមគុណ, ដែលមានសេចក្ដីស្រឡាញ់ប្រតិព័ទ្ធរើរុះរវើរវាយហើរពីអ្នកនេះទៅរកអ្នកនោះពីអ្នកនោះទៅអ្នកឯណោះមិនតាំងនៅយូរ; ចើក ( ច្រើននិយាយចំពោះតែស្ត្រីឬចិត្តរបស់ស្ត្រី )
-
រហៀ គុណកិរិយា
ពាក្យប្រើក្លាយមកពីហៀ
-
រហៀង គុណកិរិយា
ដែលឮស្រាលៗមិនជាក់, មិនប្រាកដ
-
រហៀរ គុណនាម
ដែលក្រីក្រលំបាកតោកយ៉ាកក្រៃពេក
-
រហេងរហាង គុណនាម
ដែលឥតម្លប់នៅជិត, ដែលមានចំហាយកម្ដៅថ្ងៃច្បាស់បណ្ដាលឱ្យចាំងឬឱ្យក្ដៅមិនស្រួល
-
រហេតរហូត គុណកិរិយា
ដែលឥតសណ្ដាប់ធ្នាប់, ឥតរបបឬឥតរបៀបរបប, ឥតកំណត់ទីឬកំណត់វេលា
-
រហេម ប.
ពាក្យបរិវារសម្រាប់និយាយផ្សំនឹងពាក្យរហាមថារហេមរហាមរហាមក្រៃពេក
-
រហេវ គុណកិរិយា
ដែលហេវខ្លាំង, ល្វើយខ្លាំង
-
រហេវរហាវ គុណកិរិយាគុណនាម
ដែលខឹងដោយរហ័ស, ដែលឆាប់ខឹងឆុរឆេវទប់មិនទាន់
-
រហែ គុណនាម
( ម . ព . ល្ហែ )។
-
រហែក កិរិយាសព្ទ
ដាច, រយះដូចគេហែក
-
រហែករហុយ កិរិយាសព្ទ
រហែកផងធ្លុះរហុយផង
-
រហែករហោក គុណកិរិយាគុណនាម
ដែលរហែកធ្លុះធ្លាយពាស
-
រហែង គុណកិរិយានាម
ចង្អូរថ្មឬក្រហែងថ្ម
-
រហែល គុណនាម
ដែលរាក់ណាស់ហាក់ដូចជាហែលលើទីដែលដក់ឬលើភាជនៈអ្វីមួយដែលដាក់ ( ចំពោះតែទឹកឬវត្ថុរាវ )
-
រហោ គុណនាម
ស្ងាត់, កំបាំង, ទីស្ងាត់, ទីកំបាំង។
-
រហោក គុណកិរិយាគុណនាម
ដែលធ្លុះដូចជារំហោក
-
រហោកម្ម
( ម . ព . រហស្សកម្មក្នុងរហស្ស )។
-
រហោការណ៍
( ម . ព . រហស្សការណ៍ក្នុងរហស្ស )។
-
រហោគត គុណនាម
ដែលទៅឬនៅក្នុងទីស្ងាត់, ក្នុងទីកំបាំង។
-
រហោឋាន នាម
( ម . ព . រហស្ថាន )។
-
រហោភាព នាម
ភាវៈស្ងាត់ឬកំបាំង; ដំណើរសម្ងាត់, សេចក្ដីកំបាំង, សេចក្ដីវិវេក ( ដូចគ្នានឹងរហស្សភាពដែរ )។
-
រហោល គុណនាម
ដែលរង្វើល, ល្បោះ, រយាល
-
រហោស គុណនាម
ដែលធូរៗជ្រាកៗជ្រោកៗមិនសូវជិតមិនសូវណែន
-
រហ៊ិះ ឧទានសព្ទ
សូរឮហ៊ិះៗរឿយៗ
-
រហ៊ិះរហ៊ុះ ឧទានសព្ទ
សូរឮហ៊ិះៗហ៊ុះៗរឿយៗ
-
រហ៊ឹម ឧទានសព្ទ
សូរឮហ៊ឹមៗរឿយៗ
-
រហ៊ឹះ ឧទានសព្ទ
សូរឮហ៊ឹះៗរឿយៗ
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។