វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ពាក្យទាំងអស់
ទំព័រ 675 / 1268
-
រហស្សង្គ នាម
អវយវៈកំបាំង ( អង្គជាត, គុយ្ហប្បទេស )។
-
រហស្សចិន្តា នាម
គំនិតស្ងាត់។
-
រហស្សទោស នាម
ទោសកំបាំង; ទោសដែលលាក់បំបិទមិនឱ្យគេដឹង។
-
រហស្សនាម នាម
ឈ្មោះកំបាំងឈ្មោះដែលគេប្រើជំនួសឈ្មោះពិតប្រាកដ
-
រហស្សភាព នាម
ភាវៈស្ងាត់, ដំណើរសម្ងាត់។
-
រហស្សភេទ នាម
ដំណើរបែកខ្ចាយការសម្ងាត់។
-
រហស្សមន្តិនី នាម
( ម . ព . រហស្សមន្តី )។
-
រហស្សមន្តី នាម
អ្នកមានគំនិតស្ងាត់គឺអ្នកដែលលបគិតការសម្ងាត់។
-
រហស្សមិត្ត នាម
មិត្រទំនុកទុកចិត្ត, មិត្រស្និទ្ធ។
-
រហស្សមិត្រ នាម
( ម . ព . រហស្សមិត្ត )។
-
រហស្សវិទ្យាសាស្ត្រ នាម
វិជ្ជាខាងរហស្សកម្ម។
-
រហស្សូបាយ នាម
ឧបាយសម្ងាត់, កិច្ចកលកំបាំង, ល្បិចសម្ងាត់។
-
រហាក់ កិរិយាសព្ទប.
ញ័រសាច់ដោយត្រូវកម្ដៅថ្ងៃខ្លាំងឬដោយប្រឹងដើរ, ប្រឹងធ្វើការពេញកម្លាំង
-
រហាច គុណនាម
( ម . ព . ល្ហាច )។
-
រហាត់ នាម
ប្រដាប់សម្រាប់រវៃ, ខារ, ស្រូប, វេញ; មានច្រើនបែប
-
រហាត់ទឹក នាម
រហាត់ធំមានកង់មានស្លាបមានបំពង់ចងភ្ជាប់គ្រប់ស្លាប, សម្រាប់ដាក់ឱ្យប៉ះនឹងខ្សែទឹកដែលហូរយ៉ាងល្មម, វិលដួសទឹកចាក់លើទបង្ហូរដាក់ស្រែចម្ការ, ជារបស់មានប្រយោជន៍ដ៏សំខាន់មួយយ៉ាងក្នុងកម្ពុជរដ្ឋ។
-
រហាម គុណកិរិយា
ដែលហូរឬជ្រាប, លេចរលាបៗ
-
រហាល គុណនាម
ដែលស្រឡះត្លេវ
-
រហាល់ កិរិយាសព្ទគុណកិរិយា
ច្រំជើងរឿយៗឬច្រាស់ច្រាល់ដោយចង់ប្រញាប់ហួសពេក
-
រហិក ប.
ពាក្យបរិវារសម្រាប់និយាយផ្សំនឹងពាក្យរហាក់កិ . ថារហិករហាក់រហាក់ពេក
-
រហិច គុណកិរិយាគុណនាមប.
ដែលរាក់រហែលៗ
-
រហិត គុណនាម
ដែលទៅប្រាសហើយ, ដែលទទេឬមិនមាន; ដែលថយ, ខ្សោយ, អន់
-
រហិតរហៃ កិរិយាសព្ទគុណកិរិយា
អស់កម្លាំងរសេះរសោះឬធេងធោង
-
រហិល គុណនាម
ដែលរាប, ឥតភក់ផុងស្រួលដើរស្រួលទៅមក
-
រហឹម គុណនាម
ដែលត្រជាក់ល្មមស្រួល
-
រហុយ គុណកិរិយាគុណនាម
ដែលធ្លុះមានរន្ធ, មានប្រហោងតូចៗច្រើនអន្លើ
-
រហូត កិរិយាសព្ទគុណនាមធ.
របូតឬដែលរបូតឃ្លាតចាកទីចាកកន្លែងដែលដោត, ស៊ក, ចង, ក្រង, រែងដូចគេចាប់ហូតចេញ
-
រហូន គុណនាម
ដែលស្រួល, ស្រលួតស្រឡះ, សុទ្ធសូន្យឥតមានគន្លិកគន្លាក់, ឥតរដិបរដុបឬឥតទើសទាក់
-
រហើង គុណនាម
ដែលស្ដើងប៉ើងរ៉ើងទាំងស្រាលផង
-
រហើត គុណកិរិយាគុណនាម
ដែលផើតៗរួសរាន់, ប្រញាប់ប្រញាល់
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។