វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ពាក្យទាំងអស់
ទំព័រ 671 / 1268
-
រវៃ កិរិយាសព្ទប.
បង្វិលខ្សែពានឱ្យវិល
-
រវៃដៃ កិរិយាសព្ទ
ឆ្វាយដៃរឿយៗហាក់ដូចជាចាប់បង្វិលខ្សែពាន។
-
រវៃរថយន្ត កិរិយាសព្ទ
រវៃរថយន្តឱ្យឆេះ។
-
រវះរវាម គុណនាម
ដែលល្មោភខាងស៊ីនេះហើយនោះទៀតឥតបើគិតឬដែលស៊ីរឡិបរឡប់ឃ្មមៗឃ្មាមៗឥតអៀនខ្មាស
-
រវះរវាមកាម គុណនាម
( ព . ប្រ .) ដែលល្មោភខាងកាមគុណ
-
រវ៉ក់ គុណនាម
ដែលទន់រងុករង៉ក់ខ្លាំង
-
រវ៉ាច់ គុណកិរិយាគុណនាម
ដែលនិយាយប៉ប៉ាច់ឥតស្រាក
-
រវ៉ាច់រវ៉ោច គុណកិរិយា
ប៉ាច់ៗប៉ោចៗឬប៉ប៉ាច់ប៉ប៉ោច
-
រវ៉ិក ប.
ពាក្យបរិវាររបស់ពាក្យរវ៉ក់
-
រវ៉ូប ឧទានសព្ទ
( ម . ព . រវូប )។
-
រវ៉ូម ឧទានសព្ទ
( ម . ព . រវម )។
-
រវ៉ូស ឧទានសព្ទ
ឮសូររវ៉ូសៗច្រើនដង។
-
រវ៉ើក គុណកិរិយា
ដែលដើរចរច្រប់ផ្ងើកចុះផ្ងើកឡើង
-
រវ៉េតរវ៉ត គុណនាម
( ម . ព . រវ៉ែតរវ៉ត )។
-
រវ៉េស ឧទានសព្ទ
( ម . ព . រវ៉េសរវ៉ូស )។
-
រវ៉េសរវ៉ស ឧទានសព្ទ
សូរឮវ៉េសវ៉សៗរឿយៗ
-
រវ៉េសរវ៉ាស ឧទានសព្ទ
សូរឮវ៉េសវ៉ាសៗរឿយៗ
-
រវ៉េសរវ៉ូស ឧទានសព្ទ
សូរឮវ៉េសវ៉ូសៗរឿយៗ
-
រវ៉ែតរវ៉ត គុណនាម
ដែលទន់ល្វឹតល្វែតឬល្វែតល្វត, ត្រែតត្រត
-
រវ៉ោច គុណកិរិយាគុណនាម
ដែលនិយាយប៉ោចៗឬប៉ប៉ោចឥតស្រាក
-
រវ៉ោប ឧទានសព្ទ
សូរឮវ៉ោបៗរឿយៗ
-
រវ័ណ្ឌ កិរិយាសព្ទ
វ័ណ្ឌចុះវ័ណ្ឌឡើង, ព័ទ្ធព័ន្ធពេញពាស
-
រស នាម
សម្ផស្សប្លែកៗដែលប៉ះពាល់ជិវ្ហាបសាទដឹងថាប្រៃ, ជូរ, ចត់, ល្វីង, ផ្អែមជាដើម
-
រសក កិរិយាសព្ទ
របកសំបក, របកស្បែកស្តើង, របកស្រទបជាដើម
-
រសកៈ នាម
អ្នកចម្អិនអាហារ, អ្នកពិសែស, ចុងភៅ។
-
រសគន្ធ នាម
ក្លិនរស ( ពាក្យកាព្យប្រើជារសគន្ធាក៏មាន )។
-
រសជាត
ជាតរបស់រស ( រសឆ្ងាញ់ពិសា )។
-
រសជាតិ នាម
ជាតិរបស់រស, រស់ឆ្ងាញ់ពិសាជាតិរបស់អាហារដែលមានជាតិផ្អែម, ប្រៃ, ល្វីង, ជូរ, ចត់ជាដើម
-
រសញ្ញា នាម
អណ្ដាត។
-
រសញ្ញូ នាម
អ្នកប្រាជ្ញខាងអក្សរសាស្ត្រ, ខាងតែងសេចក្ដី, ខាងកាព្យឃ្លោង។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។