វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ពាក្យទាំងអស់
ទំព័រ 669 / 1268
-
រលេះរលួយ គុណនាម
ដែលខូចខាតជាទម្ងន់ដែលផុយរលួយរលេះបែកជាផ្នែកៗដែលគ្រាំគ្រា ( ចិត្ត )
-
រលែក កិរិយាសព្ទ
ចែក, បែក, ញែក, ជាភាគ
-
រលែម គុណនាម
ដែលស្រួចណាស់
-
រលែះ កិរិយាសព្ទ
( ម . ព . រលេះ )។
-
រលៃ គុណនាម
( ម . ព . លលៃ២)។
-
រលោក គុណនាម
ដែលជ្រាយពពុលខ្លាំងដោយបៀមទឹក
-
រលោករលាំ គុណនាម
រលោកជោកជាំនៅយូរ។
-
រលោង គុណនាម
ដែលឡើងសម្បុររលង់, បំព្រង
-
រលោងរលើប
( ម . ព . រលើបរលោង )។
-
រលោច ប.
ពាក្យសម្រាប់និយាយផ្សំជាមួយនឹងពាក្យរលាក, រលាត់, ថា
-
រលោរលាំ គុណកិរិយាគុណនាម
គគាត, ឈ្លានពានឥតញញើតឥតក្រែង
-
រលំ កិរិយាសព្ទ
ដួលដេកទាំងស្រុងទាំងជំហរ
-
រលំងារ កិរិយាសព្ទ
ធ្លាក់ងារឬខុសខូចងារ។
-
រលំរលាយ កិរិយាសព្ទ
ខូចវិនាសទ្រព្យធនឬយសស័ក្ដិ។
-
រលះ គុណកិរិយាគុណនាម
ដែលរូតរះប៉ាត់រញ៉ាត់ប្រញាប់ប្រញាល់
-
រលះរលាំង គុណកិរិយាគុណនាម
ដែលរូតរះរហើតរហាំងប្រញាប់ប្រញាល់ខ្លាំង
-
រល់ គុណនាម
ធំខ្លីក្រអុច
-
រវច គុណកិរិយា
ដែលបក់ឬកម្រើកខ្វើកៗខ្វិចៗរឿយៗ
-
រវម ឧទានសព្ទ
សូរសម្រែកវូមៗឬវ៉ូមៗច្រើនដង
-
រវល់ នាម
កិច្ច, ធុរៈ, នីមួយ
-
រវាង នាម
ចន្លោះ, ចន្លោះកាល; ចន្លោះកណ្ដាល, រយៈពីទីមួយទៅទីមួយ; សង្កាត់; វេលាឬឱកាសដែលកំពុងតែ
-
រវាត កិរិយាសព្ទគុណនាម
លាស, ឃ្លាត, កន្ធែកចេញ; រសាយថយកម្លាំង, ថយអំណាច
-
រវាន នាម
ក្រួសដែលក្ដាំងនៅក្នុងដីឬដីដែលមានក្រួសលាយ
-
រវាន់ កិរិយាសព្ទគុណកិរិយា
( ម . ព . រវ័ណ្ឌ )។
-
រវាម គុណនាម
ដែលចេញលំនាំក្រវាមៗឬលេចថ្គោលៗឡើងរសេមរសាម
-
រវាំង កិរិយាសព្ទ
មើលថែទាំ, រក្សា; គយគន់មើលម្ដងៗដោយមិនធ្វេស; ប្រុង, ប្រយ័ត្ន
-
រវាំងត្រចៀក កិរិយាសព្ទ
ប្រុងត្រចៀកស្ដាប់ឱ្យឮច្បាស់។
-
រវាំងព្រៃ នាម
សត្វបក្សីមួយប្រភេទច្រើននៅអាស្រ័យក្នុងព្រៃស្រោង
-
រវិ នាម
ព្រះអាទិត្យ។
-
រវិច គុណកិរិយា
ដែលបក់ឬកម្រើកខ្វើកៗខ្វិចៗរឿយៗ
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។