វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ពាក្យទាំងអស់
ទំព័រ 666 / 1268
-
រលកកែវ នាម
ដំណួចតូចដែលពង់ដោរស្បែកឡើងមានទឹករងៃសម្បុរ - សត្រឡុង
-
រលកចិត្ត កិរិយាសព្ទ
( ព . ប្រ .) រញ្ជួយចិត្ត, កម្រើកចិត្ត។
-
រលកដកពពារ នាម
រលកដែលពូនៗងើបៗសណ្ឋានពស់ដកពពារ។
-
រលកដោះក្រមុំ នាម
រលកដែលពូនៗជាកំពូកតូចៗសណ្ឋានដោះក្រមុំ។
-
រលកធាតុអាកាស នាម
រលកអេឡិចត្រូម៉ាញ៉េទិកនៃប្រេកង់វិទ្យុប្រើសម្រាប់ការផ្សាយ
-
រលកបែកផ្កាត្រែង នាម
រលកដែលបោកប៉ះគ្នាបែកចេញជាភាពសត្រសុសសណ្ឋានផ្កាត្រែង។
-
រលកយក្ស នាម
រលកធំៗដែលកើតលើផ្ទៃមហាសមុទ្របណ្ដាលមកពីបាតុភូតធម្មជាតិហើយអាចបង្កឱ្យមានគ្រោះមហន្តរាយនៅលើផ្ទៃសមុទ្រនិងតំបន់ឆ្នេរ។
-
រលកយោល នាម
រលកធំៗដែលយោលខ្ជោលៗវែងៗ។
-
រលករងដំឡូង នាម
រលកដែលខូងៗកណ្ដាលជាជ្រលងវែងៗសណ្ឋានរងដំឡូង។
-
រលករង្គំ នាម
ដំណើរកក្រើកចិត្តខឹងងំរង្គំនៅមិនស្បើយ, ដំណើរថ្នាំងថ្នាក់ចិត្ត, មោះមៃ, មោះហ្មង, ហ្មងឆ្គង
-
រលកអាកាស នាម
អត្រារលកលំយោលខុសៗគ្នាដែលកកើតឡើងដដែលៗក្នុងថិរវេលាកំណត់មួយដូចៗគ្នាមានទំហំជាលេខនិងខ្នាតជាហឺត (Hertz)។
-
រលង កិរិយាសព្ទ
ដែលរំលង, កន្លង, លើស; ក្រៅពី, លើកលែងតែ
-
រលងតែ ធ.
( ម . ព . រលង )។
-
រលង់ គុណនាម
ដែលឡើងសម្បុរភ្លឺរលោងហាក់ដូចជានឹងស្រក់ទឹក
-
រលង់ទឹកភ្នែក គុណនាម
ដែលចេញទឹកភ្នែករលោងនៅតែក្នុងភ្នែកមិនស្រក់ឬមិនហូរចេញមកខាងក្រៅ
-
រលង់រលើប
( ម . ព . រលើបរលង់ )។
-
រលត់ កិរិយាសព្ទ
វិនាសបាត់ពន្លឺ, បាត់កម្ដៅ
-
រលត់វិញ្ញាណ
( ម . ព . បាត់វិញ្ញាណ )។
-
រលប់ កិរិយាសព្ទ
( ម . ព . រលុប )។
-
រលម គុណនាម
រលើបដោយមានទឹកដមឬប្រេង, ខ្លាញ់
-
រលរ គុណនាម
ដែលសើមរលើប, គគុល
-
រលស់ កិរិយាសព្ទ
ថយចំនួនតិចចុះ, នៅមានតិចជាងចំនួនដើម
-
រលា កិរិយាសព្ទគុណនាម
( ម . ព . លលាដ )។
-
រលាក កិរិយាសព្ទ
រលាត់, របក, ខ្លោចស្បែកដោយត្រូវចំហាយក្ដៅឬដោយត្រដុស, កកិត
-
រលាកមាត់ នាម
ជំងឺរលាកភ្នាសសើមក្នុងមាត់បង្កដោយបាក់តេរីវីរុសពពួកផ្សិត ...
-
រលាកមាត់ស្បូន នាម
( ម . ព . ស៊ែវីស៊ីត )។
-
រលាកសន្លាក់ នាម
ជំងឺរលាកនៅត្រង់សន្លាក់បណ្ដាលឱ្យឡើងក្រហមក្ដៅឈឺចាប់និងហើមដែលមានលក្ខណៈស្រួចស្រាល់ឬរ៉ាំរ៉ៃ
-
រលាកស្បូន នាម
( ម . ព . មេទ្រីត )។
-
រលាក់ កិរិយាសព្ទ
អង្រួនឱ្យក្រឡក, ឱ្យរញ្ជួយ, ឱ្យធ្លាក់ចុះ, ឱ្យរបូតចេញ
-
រលាក់រលើ
( ម . ព . រលាក់ )។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។