វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ពាក្យទាំងអស់
ទំព័រ 665 / 1268
-
រយាង នាម
កូបលាតឥតដំបូល
-
រយាន គុណនាម
ដែលសំយុងចុះយោនយាន, រតោកវែងៗ
-
រយាប គុណកិរិយាគុណនាម
ដែលរង្វើលៗមួយៗស្បើយៗ
-
រយាយ ប.
ពាក្យសម្រាប់និយាយផ្សំនឹងពាក្យរយះថារយះរយាយរយះរតាយ, រយះរាយច្រើនអន្លើ។
-
រយាល គុណកិរិយាគុណនាមនាម
ដែលរង្វើលឃ្លាតៗឆ្ងាយពីគ្នា, ដែលមិនប្រញឹក, មិនញឹកញយ
-
រយាលចាប នាម
( ព . ប្រ .) ផ្ទះលំនៅដែលរខាកសាកត្រាកប្រៀបប្រដូចនឹងរយាលចាប
-
រយីក ប.
ពាក្យសម្រាប់ប្រើផ្សំនឹងពាក្យរយាកថា។
-
រយីករយាក គុណនាម
ដែលរយាកក្រៃពេក
-
រយីករយោក គុណកិរិយា
( ម . ព . រយេករយោក )។
-
រយីករយោគ គុណកិរិយា
( ម . ព . រយីករយោក )។
-
រយីង ប.
ពាក្យសម្រាប់ប្រើផ្សំនឹងពាក្យរយោងថា
-
រយឺតៗ គុណកិរិយា
ម្លឺតៗយឺតៗ
-
រយេករយោក គុណកិរិយាគុណនាម
ដែលរតែករតោកយោគមករឿយៗ
-
រយេករយោគ គុណកិរិយាគុណនាម
( ម . ព . រយេករយោក )។
-
រយេង ប.
ពាក្យបរិវាររបស់ពាក្យរយោងថារយេងរយោងដែលរយោងខ្លីខ្លះវែងខ្លះលាយឡំគ្នា
-
រយោង គុណកិរិយាគុណនាម
ដែលសំយុងចុះរណោងដូចគេចាប់ទាញយោង
-
រយោន ប.
ពាក្យបរិវាររបស់ពាក្យរយានថា
-
រយំ គុណនាម
ដែលសំយុងចុះត្រសុំ
-
រយំរយាន គុណនាម
ដែលយោនយានត្រសុំរៀបរៀងគ្នាឥតឆ្គង
-
រយះ កិរិយាសព្ទ
បែករហែកញែកចេញដូចគេចាប់យះ
-
រយៈ នាម
សង្កាត់, ថ្នាក់, ភាគ, កម្រិត
-
រយៈកម្ពស់ នាម
ចម្ងាយឈរនៃទីតាំងណាមួយធៀបនឹងកម្រិតទឹកសមុទ្រ។
-
រយៈទទឹង នាម
( ភូមិ .) រយៈចម្ងាយគិតជាដឺក្រេរវាងទីតាំងណាមួយលើផ្ទៃផែនដីនិងខ្សែអេក្វាទ័រហើយមានតម្លៃស្មើនឹងរង្វាស់នៃមុំផ្ចិតផែនដីដែលបង្កើតដោយបន្ទាត់កាត់តាមទីតាំងនោះភ្ជាប់ទៅនឹងផ្ចិតផែនដីនិងប្លង់អ្វេក្វាទ័រ
-
រយៈបណ្ដោយ នាម
( ភូមិ .) រយៈចម្ងាយគិតជាដឺក្រេរវាងទីតាំងណាមួយលើផ្ទៃផែនដីនិងខ្សែបណ្ដោយគោលហើយមានតម្លៃស្មើនឹងរង្វាស់នៃមុំផ្ចិតផែនដីដែលបង្កើតដោយបន្ទាត់ដែលកាត់តាមទីតាំងនោះភ្ជាប់ទៅនឹងផ្ចិតផែនដីនិងប្លង់ខ្សែបណ្ដោយគោល
-
រយ៉ា នាម
រំយោល, គ្រឿងព្យួរមានរំយោល។
-
រយ៉ិល គុណនាម
ដែលតូចខ្លីខើចកំប៉ិលកំប៉ើញ
-
រយ៉ី ប.
ពាក្យសម្រាប់និយាយផ្សំនឹងពាក្យរយ៉ៃថារយ៉ីរយ៉ៃដែលរយ៉ៃក្រៃពេក
-
រយ៉ៃ គុណនាម
ដែលរតាយដូចគេច្រៀករាត់រាយ
-
រល គុណនាម
កន្ទ្រលមិនសមរម្យ
-
រលក កិរិយាសព្ទ
( នាមកិរិយា ) កក្រើកទឹកកើតជារំជួលឡើង
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។