រយាល
អត្ថន័យ (2)
-
1
គុ.កិ., គុ.
ដែលរង្វើលឃ្លាតៗឆ្ងាយពីគ្នា, ដែលមិនប្រញឹក, មិនញឹកញយ
ឧទាហរណ៍ ពេលរយាល, បង្គោលរយាលៗពីគ្នា; ទៅមករយាលៗ។
-
2
នាម
ខ្សែវែងឬចម្រៀកស្លឹកត្នោតជាដើមដែលចាក់ឆ្វាក់បន្តៗគ្នាចងភ្ជាប់ពីទីម្ខាងមកទីម្ខាងសម្រាប់ទាញឬបន្ទះស្លឹកត្នោតជាដើមដែលចងព្យួរសម្រាប់ឱ្យត្រូវខ្យល់បក់មកត្រូវយោគយោលបង្អើលសត្វកុំឱ្យហើរចុះឬដើរចូលមកស៊ីផលដំណាំ
ឧទាហរណ៍ ចងរយាល, រយាលចាប, ទាញខ្សែរយាលបង្អើលសត្វ។
ប្រភពឯកសារ: វចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត (វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ)