វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ពាក្យទាំងអស់
ទំព័រ 662 / 1268
-
រពោង គុណកិរិយា
ដែលអណ្ដែតតៗគ្នាឬដែលអណ្ដែតព្រោង
-
រម គុណនាមនាម
ដែលដុះក្រោយបន្ទាប់អែបនែបនឹងគេ
-
រមណី នាម
ស្ត្រី
-
រមណីយ គុណនាម
ដែលគួររីករាយ, គួរត្រេកអរ, សប្បាយ, ចាប់ចិត្ត; ល្អ។
-
រមណីយគ្រាម នាម
ស្រុកដែលសប្បាយ។
-
រមណីយដ្ឋាន នាម
ទី, តំបន់ដែលគួររីករាយ, ដែលសប្បាយ។
-
រមណីយប្បទេស នាម
ប្រទេសដែលសប្បាយ។
-
រមណីយប្រទេស នាម
( ម . ព . រមណីយប្បទេស )។
-
រមណីយភូមិ នាម
( ម . ព . រមណីយស្ថាន )។
-
រមណីយវ័ន នាម
ព្រៃដែលសប្បាយ។
-
រមណីយស្ថាន នាម
( ម . ព . រមណីយដ្ឋាន )។
-
រមណីយារាម នាម
អារាមគឺសួនឬវត្តដែលសប្បាយ។
-
រមណីយោទ្យាន នាម
ឱទ្យានដែលសប្បាយគួរឱ្យចង់ឃើញចង់មើល។
-
រមតិ កិរិយាសព្ទនាម
ត្រេកអរ, តែងត្រេកអរ, រីករាយ, រមែងរីករាយ។
-
រមត់ គុណនាម
ដែលធ្លាប់តែរត់គេចពួន, ដែលមានពុតត្បុត, ដែលមានចិត្តវៀចវេរគេចកែរឿយៗ
-
រមទម គុណនាម
ដែលទូន្មានឬបង្វឹកបានបទហើយ; ស្រគត់ស្រគំ
-
រមាក គុណនាម
ដែលចេះតែរាករូស ( ក្មេងតូច )
-
រមាត គុណនាម
( ម . ព . រមាក )។
-
រមាត់ កិរិយាសព្ទ
ប្រឹងបន្ទោឱ្យចេញ
-
រមាស នាម
សត្វចតុប្បាទព្រៃមួយប្រភេទរាងរលមាំសំបុកពោះទ្រយុកស្រដៀងនឹងជ្រូកស្រុក, ប្រអប់ជើងស្រដៀងនឹងដំរី, ក្បាលតូចឆ្លឹមមិនសមនឹងមាត្រ, ស្បែកក្រាស់, មានកុយដុះចំពីលើច្រមុះ ( រមាសក្នុងប្រទេសអាស៊ីមានកុយតែមួយ, ក្នុងប្រទេសអាហ្វ្រឹគមានកុយពីរដុះមួយមុខមួយក្រោយបន្ទាប់គ្នា ) ជាសត្វសាហាវ, បរិភោគអនុបាទិន្នកជាតិជាអាហារ
-
រមាស់ កិរិយាសព្ទនាម
នាំឱ្យចង់តែអេះឬឱ្យចង់តែចុច
-
រមាស់ចិត្ត កិរិយាសព្ទ
( ព . ប្រ .) ចិត្តភ្នកនឹងចង់ធ្វើ, ...។
-
រមាស់មាត់ កិរិយាសព្ទ
បណ្ដាលឱ្យចង់តែបង្ហើបមាត់និយាយ
-
រមាំង កិរិយាសព្ទនាម
សត្វចតុប្បាទព្រៃពួកប្រើស, មានស្នែងបែកខ្នែងជាចម្ពាមដូចប្រើសដែរតែចុងស្នែងសំប៉ែត។
-
រមាំងបើកបាស នាម
ឈ្មោះស្នៀតឬល្បិចគុនមួយប្រភេទឬល្បិចដោះកុន, ដោះចំណោមមួយប្រភេទសម្រាប់បញ្ចេញប្រើដោះខ្លួនក្នុងវេលាដែលជាប់កុនឬជាប់ចំណោមយ៉ាងមមាញឹក
-
រមិល កិរិយាសព្ទ
មើលមិនពេញភ្នែក, ក្រឡេកមើលម្ដងៗ
-
រមិលគុណ កិរិយាសព្ទ
ឃើញគុណឬនឹកគុណដែរតែស្បើយៗមិនសូវយកចិត្តទុកដាក់
-
រមិលមើល កិរិយាសព្ទ
មើលខ្លះបន្តិចបន្ទួច
-
រមឹល កិរិយាសព្ទ
( ម . ព . រមិល )។
-
រមឹលគុណ កិរិយាសព្ទ
( ម . ព . រមិលគុណ )។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។