វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ពាក្យទាំងអស់
ទំព័រ 659 / 1268
-
របឹង គុណនាម
ដែលរឹងមិនងាយខ្លាច, មិនងាយស្ដាប់, មិនងាយជឿ
-
របឹងរបាញ គុណនាម
( ម . ព . របាញ )។
-
របឹងរឹងរូស គុណនាម
ដែលរឹងរូសព្រោះមានចិត្តរបឹងឬដែលរបឹងគគ្រីសគគ្រូស។
-
របឹប នាម
អំពើរឹបគឺការរឹបអូសយកទ្រព្យសម្បត្តិរបស់អ្នកមានទោសធ្ងន់ដាក់ព្រះឃ្លាំងតាមអំណាចច្បាប់បញ្ញត្ត
-
របឹបរឹបជាន់ នាម
ការរឹបជាន់ដោយអាជ្ញារបឹបឬរឹបជាន់ឱ្យទៅជាមនុស្សរបឹប ( ច្បាប់បញ្ញត្តនេះក្នុងកម្ពុជរដ្ឋលើកលែងចោលមិនឱ្យប្រើយូរហើយ )។
-
របុក នាមប.
ប្រដាប់សម្រាប់បុក, សម្រាប់រុកក្នុងរណ្ដៅ, ក្នុងប្រហោងឬក្នុងរន្ធ, រូង
-
របុកជាស នាម
ឈ្មោះឈើតូចមួយប្រភេទដើមមូលស្រលួតត្រង់ស្លឹកស្រដៀងនឹងព្រាលតែក្រាស់ជាង, គេច្រើនកាត់យកធ្វើជារបុករុកជាស
-
របុង នាម
ទំហឹង; ចំនួន; រង្វាស់; កំណត់ ( ប្រើចំពោះតែជាមួយនឹងពាក្យពេញ )
-
របុញ នាម
បន្ទះឈើតូចមានដងសណ្ឋានស្រដៀងនឹងរនាស់ដៃតែឥតធ្មេញសម្រាប់រុញធារស្រូវ
-
របុម នាម
រមូរដែលមូរប្រមូលរួមគ្នាជាដុំឬដែលមូររុំជាដុំ
-
របុំ នាម
( ម . ព . របុម )។
-
របូត កិរិយាសព្ទ
រលូត, ឃ្លាតចេញដូចគេចាប់បូត
-
របូតដៃ កិរិយាសព្ទ
ឃ្លាតដៃផុតចេញពីចំណាប់។
-
របូតដៃជើង កិរិយាសព្ទ
( ព . ប្រ .) ( ស្លាប់ )
-
របូតមាត់ កិរិយាសព្ទ
រួចពីផ្លែសន្ទូច
-
របូតរបាញ កិរិយាសព្ទ
( ម . ព . របាញ )។
-
របូតរលូត នាម
ពាក្យសម្រាប់ពោលអបទេសឱ្យរបូតឆ្អឹងដែលស្លាក់ក្នុងបំពង់ក; តាមទំនៀម, គេតែងរកមនុស្សអ្នកធ្លាប់ប្រសប់ឬមនុស្សដែលសម្រាលច្រាសជើងឱ្យមកធ្វើទឹកមន្តឱ្យផឹកលាបកឬឱ្យមកស្ទាបបំពង់កអ្នកស្លាក់ឆ្អឹងថា
-
របូតសម្ដី កិរិយាសព្ទ
( ម . ព . របូតមាត់ )។
-
របួល នាម
ឆ្នាំងមានបាតទម្លុះរហុយដើម្បីឱ្យចូលចំហាយក្ដៅ, សម្រាប់ចំហុយម្ហូបចំណី
-
របួស គុណនាម
ដែលមានរបួស
-
របើក កិរិយាសព្ទ
ហើបបើកឡើងឯងឬហើបហាឡើងឯងឃ្លាតពីទីប្រក្រតី
-
របើករបាញ កិរិយាសព្ទ
( ម . ព . របាញ )។
-
របើរ នាម
អាហារនៅក្នុងក្រពះនៃបុគ្គលទើបធ្វើមរណកាលមិនទាន់យូរប៉ុន្មានដែលដល់ពេលកំណត់ក៏រើផ្សាយក្លិនស្អុយជូរចេញមកតាមមុខទ្វារធុំឆួលភាយៗម្ដងៗ
-
របើស នាម
សត្វឬរបស់អ្វីៗដែលបានដោយរើសហើយដាច់អាល័យពីម្ចាស់ដើមត្រូវបានជាសម្បត្តិសម្រាប់រាជការ
-
របើសក្រុង នាម
ទីតាំងដោយឡែកមួយរបស់ក្រុងសម្រាប់ទុកជាបណ្ដោះអាសន្ននូវរបស់របរឬសត្វដែលគ្មានសណ្ដាប់ធ្នាប់នៅទីសាធារណៈហើយដែលត្រូវបានសមត្ថកិច្ចរឹបអូសប្រមូលឬរើសបាន។
-
របៀង នាម
ជួរល្វែងវិហារត្រង់ប៉ែកអណ្ដាលល្វែងគ្រឹះនិងល្វែងបាំងសាច
-
របៀងឧស្សាហកម្ម នាម
ទីតាំងភូមិសាស្ត្រជាក់លាក់មួយដែលជាច្រកឬផ្លូវសម្រាប់តភ្ជាប់ទំនាក់ទំនងរវាងប្រទេសឬតំបន់នានាដើម្បីជំរុញការអភិវឌ្ឍឧស្សាហកម្ម។
-
របៀន នាម
ចំណេះដែលចេះមកពីរៀន
-
របៀប នាម
ការដែលរៀបឬដំណើររៀបរៀងឱ្យចុះបែប; បែប, បែបបទ, បែបផែន, បែបយ៉ាង, លំដាប់ដែលរៀបត្រូវបែប
-
របៀបរបប នាម
បែបបទឬសណ្ដាប់ធ្នាប់ដែលមានរបប។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។