វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ពាក្យទាំងអស់
ទំព័រ 658 / 1268
-
របរប្រយោជន៍ នាម
របរណាក៏ដោយដែលមានប្រយោជន៍។
-
របររបុក នាម
របររញ៉ិករញ៉ុកបន្តិចបន្តួច, របររប៉ិចរប៉ីនេះខ្លះនោះខ្លះផ្សែផ្សំគ្នា។
-
របរលុក
របររញ៉ិករញ៉ុកបន្តិចបន្តួច, របររប៉ិចរប៉ីនេះខ្លះនោះខ្លះផ្សែផ្សំគ្នា។
-
របស់ ធ.នាម
វត្ថុ, ទ្រព្យ, អីវ៉ាន់
-
របស់ទ្រព្យ នាម
ទ្រព្យធនទាំងពួង។
-
របស់របរ នាម
អម្រស់អម្រ។
-
របស់រាវ នាម
អ្វីៗដែលជាទឹក, មិនខាប់ដូចយ៉ាងប្រេង, សុរាជាដើម។
-
របស់សម្រាប់ផ្ទះ នាម
ប្រដាប់សម្រាប់ប្រើប្រាស់ក្នុងផ្ទះ។
-
របស់សាកល នាម
របស់ដែលមានទួទៅក្នុងលោកទាំងមូល។
-
របស់សាធារណៈ នាម
របស់ដែលត្រូវប្រើបានទាំងអស់គ្នាឬរបស់សាមញ្ញ, របស់រយ។
-
របស់សាមញ្ញ នាម
របស់រយ។
-
របស់អសាធារណៈ នាម
របស់ដែលត្រូវតែមនុស្សម្នាក់ៗប្រើចំពោះខ្លួន។
-
របា នាម
ការនិយាយរៀបរាប់ឬបូរបាច់ប្រាប់ឱ្យដឹងដើមទង
-
របាញ ប.
ពាក្យសម្រាប់ប្រើផ្សំនឹងពាក្យរបឹង, របូត, របើកថារបឹងរបាញរបឹងខ្លាំង, របឹងក្រាញរបូតរបាញរបូតចេញរាត់រាយឬរយីករយាករបើករបាញរបើកខ្លាំង។
-
របាទ នាម
ជើងអក្សររ ( ហៅដោយសន្មតិ ), ជាឈ្មោះវណ្ណយុត្តមួយប្រភេទដែលខ្មែរប្រើតាមបែបរេផៈសំស្ក្រឹតមានរូបសណ្ឋានដូច្នេះ ( ៌ ), ក្លាយរូបមកទៀតជា ( ៌ ); ក្នុងសិលាចារឹកខ្មែរបុរាណច្រើនប្រើរពេញតួ, សម្រាប់ប្រើដាក់លើអក្សរតួចុងដើម្បីធ្វើអក្សរតួដើមបន្ទាប់នោះឱ្យមានសូរសំឡេងញ័រ, ប្រើចំពោះតែភាសាសំស្ក្រឹតឬសំស្ក្រឹតក្លាយ, ដូចជាគ័ភ៌, ទុគ៌ត, ទុព៌ល, ធម៌, បព៌ត, ព័ណ៌, ធម៌អាថ៌ជាដើម; ប៉ុន្តែបើមានស្រះដែលទើសពិបាកសរសេរនោះត្រូវដាក់អក្សររពេញតួពីលើជើងអក្សរខាងចុងវិញ, ដូចជាទុរ្ភិក្ស, មូរ្តី, រាមកេរ្តិ៍, តិរ្ថិយ, អន្យតិរ្ថិយជាដើម; ចួនកាលមិនមានស្រះទើសទែងទេប៉ុន្តែគួរឱ្យច្រឡំពិបាកអានក៏ត្រូវដាក់តួរលើជើងអក្សរខាងចុងបានដែរ, ដូចជាកម៌ន៑, អស្ចាយ៌, អាចាយ៌ប្រើជាករ្ម័ន, អស្ចារ្យ, អាចារ្យជាដើម ( ប្រើសម្រួលឱ្យងាយមើលងាយថា )។បើមានអក្សររជាតួប្រកបពីខាងចុង, នឹងប្រើជារបាទ ( រេផៈ ) នេះផងពុំបានឡើយ, ដូចជាជ័រ, ដើមសង្ឃ័រ, ញ័រ, ទទ័រជាដើម ( សរសេរយ៉ាងនេះត្រឹមត្រូវហើយ ) កុំសរសេរជាជ័រ៌, ... ទទ័រ៌ឬជារ៌, ... ទទារ៌ឬក៏ជារ៌, ... ទទារ៌ដូច្នេះឡើយ។
-
របាប់ នាម
ការរាប់
-
របាយ កិរិយាសព្ទនាម
ការរាយ។
-
របាយការណ៍ នាម
លិខិតរដ្ឋបាលដែលសរសេររៀបរាប់ពីលទ្ធផលការងារទិសដៅអនុវត្តបន្តនៅក្នុងការអនុវត្តកិច្ចការផ្សេងៗ
-
របាយប្រជាជន នាម
ការតាំងទីលំនៅរបស់ប្រជាជនដែលមានលក្ខណៈប្រមូលផ្តុំឬរាយប៉ាយតាមភូមិសាស្ត្រនានា។
-
របារ នាម
មេដែលគាបរបង, ជញ្ជាំង, ថែបជាដើម
-
របារឧបករណ៍ នាម
( ប . ព .) របារឬបង្អួចដែលមានផ្ទុកអាយខននៃប្រដាប់ប្រដា។
-
របាល នាម
( ព . ទ្រ .) ខ្មោច ( អមនុស្ស ) . បិសាច; រំបល់, រំលែះ ( ច្រើនប្រើជាពាក្យជេរ )
-
របាំ នាម
ល្បែងច្រៀងរាំ, ល្ខោន
-
របាំង នាម
គ្រឿងបាំង, អ្វីៗដែលបាំងរាំង
-
របាំងធុរកិច្ច នាម
កត្តារារាំងឬឧបសគ្គដល់អង្គភាពអាជីវកម្មក្នុងការចូលក្នុងទីផ្សារឬចេញពីទីផ្សារ។កត្តាទាំងនោះមានដូចជាការចំណាយចាប់ផ្តើមឤជីវកម្មថ្លៃដើមផលិតកម្មលក្ខខណ្ឌច្បាប់បទប្បញ្ញត្តិការប្រកួតប្រជែងកម្មសិទ្ធិបញ្ញាកម្រិតបច្ចេកវិទ្យាជាដើម
-
របាំងភក់ នាម
ផ្នែកមួយនៃកង់ម៉ូតូឬរថយន្តដែលមានរាងជាស្រទបចេកកោងធ្វើពីដែកឬជ័រស្ថិតនៅពីលើកង់សម្រាប់ការពារភក់មិនឱ្យបាចសាចលើកង់ឬម៉ូតូនិងអ្នកជិះ
-
របាំងមិនមែនពន្ធ នាម
កត្តារារាំងឬឧបសគ្គក្រៅពីពន្ធដែលរឹតត្បិតការធ្វើពាណិជ្ជកម្មអន្តរជាតិមានដូចជាបទដ្ឋានស្ដង់ដាគុណភាពអនាម័យបរិស្ថានការបំពេញបែបបទគយកូតាជាដើម។
-
របាំងមុខ នាម
ប្រដាប់ធ្វើដោយដែកសម្រាប់ពាក់បាំងមុខរារាំងគ្រឿងសស្ត្រាវុធ
-
របាំស្បែក នាម
របាំឬល្ខោនមួយប្រភេទលេងដោយបញ្ចាំងស្រមោលស្បែកចម្លាក់។
-
របិញរបុញ គុណនាម
ដែលមានពុត, មានកិច្ចកលរខិញរខុញ
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។