វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ពាក្យទាំងអស់
ទំព័រ 656 / 1268
-
រនាស់ក្របី នាម
រនាស់ធំសម្រាប់ទឹមក្របីបង្អូសរាស់។
-
រនាស់គោ នាម
រនាស់តូចជាងរនាស់ក្របីសម្រាប់ទឹមគោរាស់។
-
រនាស់ដៃ នាម
រនាស់តូចសម្រាប់កាន់រាស់បាន។
-
រនាំង នាម
ផ្ទាំងសំពត់ឬផ្ទាំងព្រួលសម្រាប់បាំងទ្វារ, បង្អួចជាដើមការពារកម្ដៅថ្ងៃឬភ្លៀងមិនឱ្យចាំងមិនឱ្យសាចចូលមកខាងក្នុង
-
រនិងរនាំង គុណនាម
ដែលខ្លាំង, រឹងប៉ឹង; រឹងរូសច្រងេងច្រងាង
-
រនុក នាម
ចន្ទាស់សម្រាប់រុករុញចេញចូលតាមប្រហោងឬចន្លោះរាំងឬបើកបានតាមត្រូវការ
-
រនូត នាម
គ្រឿងទព្វសម្ភារៈសម្រាប់រងទ្ររនាបឬក្ដារ
-
រនួត នាម
កូនត្រីរ៉ស់ដែលទ្រើសជាងត្រីផ្ទក់យ៉ាងធំ
-
រនេល នាម
ឈើឬឫស្សីមូលដែលដាក់កល់របស់ធ្ងន់ដើម្បីនឹងទាញឬរុញទៅឱ្យវិលរមៀលធូរស្រួល
-
រនោង នាម
សត្វល្អិតមួយប្រភេទសម្បុរខ្មៅពភ្លក់ខ្លួនរឹងច្រើនកើតក្នុងរដូវភ្លៀងនៅនឹងកៀនមេដំបូលឬកៀនផ្លានផ្ទះចាស់, ចួនកាលធ្លាក់ចុះមកក៏មាន, ច្រើនហៅថាមេរនោង ( ប្រហែលជាហៅក្លាយមកពីពាក្យថាននោងទេដឹង? ព្រោះសត្វនេះមានរូបសណ្ឋានស្រដៀងនឹងគ្រាប់ននោង )។
-
រនោច នាម
ពន្លឺព្រះចន្ទ្រដែលថយចុះដូចគេចាប់បោចរោចបន្តិចម្ដងៗ, កាឡបក្សគឺចំណែកខាងខ្មៅ ( ខាងងងឹត ) ជាបក្សទី២នៃខែខាងចន្ទគតិរាប់ពីថ្ងៃ១រោចទៅដល់ថ្ងៃ១៤ឬ១៥រោច
-
រនោល នាម
ដំណើរមានគ័ភ៌នៃមេដំរី, ច្រើននិយាយថាមេដំរីកាត់រនោលគឺមេដំរីផើម ( ព . បុ .)។
-
រនះ គុណកិរិយានាម
( ម . ព . ននះ )។
-
រនះរនាត គុណកិរិយា
( ម . ព . ននះនរនាទ )។
-
រន្តិភាព នាម
ភាវៈនៃសេចក្ដីសុខ, ដំណើរបានសុខ; ដំណើរលេងសប្បាយ
-
រន្ថាន់ គុណកិរិយាគុណនាម
ដែលមានអាការញាប់ខ្ជាន់ៗ
-
រន្ទា នាម
ដើមឫស្សី, លំពង់ឈើឬចម្រៀកឈើធំៗដែលចងប្រគងលើគ្នាជាគ្រឿងទប់គ្រឿងជាន់ធ្វើការក្នុងទីខ្ពស់
-
រន្ទាកាំជ្រួច នាម
រន្ទាតូចបួនជ្រុងខ្ពស់ស្រោងសម្រាប់ដាក់បាច់កាំជ្រួចចងតាមថ្នាក់, ហៅដោយសរុបថាកាំជ្រួចរន្ទា។
-
រន្ទាកិល នាម
រន្ទាតូចមានសណ្ឋានស្រដៀងនឹងជណ្ដើរភ្លោះឬសណ្ឋានជាជ្រោងឬក៏បួនជ្រុងលើករំកិលបាន។
-
រន្ទាល គុណនាម
ដែលមានសម្បុរច្រាល, ដែលភ្លឺច្រាល
-
រន្ទាលច្រាលឆ្អៅ គុណនាម
ដែលមានពន្លឺរន្ទាលក្រហមឆ្អៅខ្លាំង។
-
រន្ទឺ គុណកិរិយាគុណនាម
ដែលលេចឮសាយសុសដោយបញ្ចេញសម្ដីកំញើញ, កម្ទរ, ព្យូហ៍ឱ្យភ័យឱ្យញញើត
-
រន្ទេប នាម
សត្វបក្សីមួយប្រភេទមាត្រតូចរាងច្រឡោសម្បុរខ្មៅចុងកន្ទុយឆែកសំឡេងស្រួយ, ជាសត្វរកស៊ីឆាបឆក់សត្វល្អិតជាអាហារ។
-
រន្ទេបតាយសាក នាម
រូបរន្ទេបស្លាប់ឯង ( ឥតគេពិឃាត ) ដែលគេរើសយកមកហាលថ្ងៃឱ្យក្រៀមហើយរុំអំបោះខ្មុកម្រ័ក្សណ៍រក្សាទុកដោយជឿថាជាមង្គលគ្រឿងការពារមិនឱ្យភ្លើងឆេះផ្ទះបាន ( សម្រាប់ជនជាកោតុហលមង្គលិក " ជនអ្នកជឿមង្គលភ្ញាក់ផ្អើល "។
-
រន្ទះ នាម
សូរសព្ទដែលលាន់ឮខ្លាំង
-
រន្ទះទឹក នាម
រន្ទះដែលស្រូបឆក់ដោយកម្លាំងទឹកច្រើនជាងភ្លើង។
-
រន្ទះបាញ់ក្បាលក្រាញ់ នាម
រន្ទះសូរស្រាលៗរឿយៗដែលមានក្នុងខែខាងចុងវស្សានរដូវនៃចន្ទគតិ ( វេលាកំពុងមានអាកាសធ្ងន់ ), ច្រើនមានតែក្នុងឆ្នាំណាដែលមានភ្លៀងស្រួល; តាមពាក្យបរម្បរាថាបាញ់សំដៅក្បាលពួកត្រីក្រាញ់ ...។
-
រន្ទះភ្លើង នាម
រន្ទះដែលស្រូបឆក់ដោយកម្លាំងភ្លើងច្រើនជាងទឹក; តែងឃើញបាញ់ត្រូវត្រង់ដើមឈើឆេះចេញជាភ្លើង ..., ចួនកាលគ្រាន់តែធំក្លិនឆ្ងៀម ( រមែងមានរឿយៗស្ទើរតែរាល់ឆ្នាំ )។
-
រន្ទះមាត់ នាម
( ព . ប្រ .) សូរសំឡេងចេញពីមាត់ដែលស្រែកសន្ធាប់ខ្លាំងប្រៀបប្រដូចនឹងរន្ទះបាញ់
-
រន្ធ នាម
រូង, ប្រហោង; រូងទាល់
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។