វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ពាក្យទាំងអស់
ទំព័រ 654 / 1268
-
រថវិទ្យា នាម
( ម . ព . រថវិជ្ជា )។
-
រថសាលា នាម
រោងរថ។
-
រថសាស្ត្រ នាម
ក្បួន, ច្បាប់សម្រាប់រៀនឱ្យចេះបររថឬឱ្យចេះធ្វើការរថ។
-
រថសិក្សា នាម
ការរៀនធ្វើរថ, ការរៀនបររថ។
-
រថអូស នាម
យានស្រាលមានកង់ពីររាងខ្ពស់ស្រោងមានកន្លែងជិះមានដំបូលសំពត់ក្រាស់សម្រាប់ដំឡើងបើកឬតម្លោះបិទបានពីខាងមុខមានដងពីរឃ្លាតឆ្ងាយពីគ្នាសម្រាប់មនុស្សម្នាក់ចូលក្នុងចន្លោះចាប់សង្កត់ដោយដៃទាំងពីរទាញអូសរត់លឿនទៅយ៉ាងធូរ។
-
រថឧស្ម័ន នាម
( ម . ព . ឧសុមរថ )។
-
រថាង្គ នាម
អង្គឬអវយវៈរបស់រថ។
-
រថានិក នាម
ពួករថឬក្បួនរថ ( ក្បួនរថយោធាក្នុងសម័យបុរាណ, យ៉ាងតិចត្រឹមរថបីរថមួយៗមានទាហានអ្នកកាន់កាប់បួននាក់ៗរួមជា១២នាក់។
-
រថានីក នាម
ពួកទាហានរទេះ, កងទ័ពរទេះ ( ក្នុងសម័យបុរាណ )។
-
រថាលង្ការ នាម
គ្រឿងប្រដាប់តាក់តែងរថឱ្យល្អរុងរឿង។
-
រថាវយវៈ នាម
( ម . ព . រថាង្គ )។
-
រថូបករណ៍ នាម
គ្រឿងប្រដាប់រថមានទូក, កង់ជាដើម
-
រថេសភ
( ម . ព . រថេសភៈ )។
-
រថេសភៈ នាម
អ្នកជាប្រមុខនៃរថានឹក ( មេទ័ពទាហានរថ ); ក្សត្រិយ៍ទ្រង់រាជ្យ
-
រទង គុណនាម
ដែលមានសណ្ឋានដូចជាទងមូលត្រសូលស្រួល, រគង
-
រទច្ឆេទី នាម
ពពួកសត្វកកេរមានកណ្ដុរកំប្រុកទន្សាយជាដើម។
-
រទាស គុណកិរិយា
ដែលទាសចុះទាសឡើងឬទាសចេញព្រមគ្នា
-
រទាសរទែង គុណកិរិយា
រទែងពេញពាស, រទាសប្រទើសគ្នា។
-
រទាំ ប.
ពាក្យសម្រាប់ប្រើផ្សំនឹងពាក្យរទូថា
-
រទាំង នាម
ឈ្មោះឈើរនាមមួយប្រភេទពួកត្អួប្រើការជាឧស
-
រទីស ប.
ពាក្យសម្រាប់ប្រើផ្សំនឹងពាក្យរទាសថា
-
រទុះ គុណនាម
ដែលឆ្លូកសម្បុរឆ្លូកព័ណ៌ពព្រុសៗច្រើនអន្លើ
-
រទូ ឧទានសព្ទ
សូរពោលតិចៗរហ៊ ឹមៗរឿយៗមិនច្បាស់ជាថាអ្វីដោយមានទោមនស្ស
-
រទូរទាំ គុណកិរិយាគុណនាម
ដែលពោលរទូៗច្រំដែលរឿយៗ
-
រទើស គុណកិរិយាគុណនាម
ដែលស្ទើរនឹងទើសគ្នា, ដែលញឹកប្រទើសគ្នា
-
រទេញ គុណកិរិយាគុណនាម
ដែលញាប់រន្ថាន់ញឹកសិញ
-
រទេះ នាម
យានមានកង់មានទ្រង់ទ្រាយច្រើនបែបប្លែកៗពីគ្នា ( ដោយជំនាងតាមកាលតាមសម័យ ) សម្រាប់ទឹមគោ, ទឹមក្របីឬប្រើអូស . រុញក៏បាន; ទោះបីយានទឹមសេះឬយានដែលលឿនដោយកម្លាំងចំហាយកម្ដៅភ្លើងជាដើមក៏ហៅរទេះបានដែរ ( តាមទម្លាប់ពាក្យធម្មតា )។
-
រទេះក្រង់ នាម
រទេះមានក្រង់ទូលាយសម្រាប់ផ្ទុកទំនិញបានច្រើន។
-
រទេះក្របី នាម
រទេះសម្រាប់ទឹមក្របី។
-
រទេះគោ នាម
រទេះសម្រាប់ទឹមគោ។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។