វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ពាក្យទាំងអស់
ទំព័រ 657 / 1268
-
រន្ធកសត្ត នាម
សត្វដែលអាស្រ័យនៅក្នុងរន្ធឬក្នុងរូង
-
រន្ធគវេសិនី នាម
( ម . ព . រន្ធគវេសី )។
-
រន្ធគវេសី នាម
អ្នកដែលស្វែងរកទោសរបស់អ្នកដទៃជានិច្ចគឺអ្នកដែលហៃខាងការស៊ើបសង្កេតរកទោសកំហុសគេដើម្បីនឹងចាប់ទោសផ្ដួន្ទាធ្វើគេឱ្យវិនាស។
-
រន្ធត់ កិរិយាសព្ទ
ភ័យស្លុត
-
រន្ធប្រស្រី នាម
( ម . ព . កូនក្រមុំ )។
-
រន្ធផើយ នាម
ប៉ែកខាងចុងរន្ធក្នុងដីមានសណ្ឋានសេវឡើងលើធ្លុះក្រហេវបន្តិចឬមិនធ្លុះទេគ្រាន់តែស្ដើងស្ទើរនឹងធ្លុះក៏មានសម្រាប់ឱ្យមានខ្យល់អាកាសដើរស្រួលឬសម្រាប់ដោះខ្លួនចេញក្នុងកាលដែលមានភ័យអាសន្ន ( របស់សត្វរន្ធវាសីពួកខ្លះ )
-
រន្ធវាស នាម
ការនៅក្នុងរូង, ក្នុងប្រហោង។
-
រន្ធវាសិនី នាម
( ម . ព . រន្ធវាសី )។
-
រន្ធវាសី នាម
សត្វដែលមានរន្ធជាលំនៅ
-
រន្ធហុយ នាម
( ម . ព . រន្ធផើយ )។
-
រន្ធហេវ នាម
រន្ធដែលមានប្រហោងតូចបែកសៀវក្រហេវ ( សម្រាប់សត្វម្ចាស់រន្ធគេចលាក់ខ្លួនពួនបំបាំង )។
-
រប ប.
ពាក្យសម្រាប់និយាយផ្សំនឹងពាក្យរៀបថារៀបរបគឺប្រារព្ធ, រៀបផ្ដើម, តាំងផ្ដើម
-
របក កិរិយាសព្ទ
រលាត់, របើក, ខ្ចាត់សំបក, ខ្ចាត់ក្រមរចេញ
-
របកគំហើញ កិរិយាសព្ទ
ការរកឃើញនូវអ្វីដែលគេមិនទាន់ដឺងឬស្គាល់
-
របករបោច កិរិយាសព្ទ
របកដូចគេបោច។
-
របង នាម
ចំណារមាំធ្វើរាំងភូមិ, រាំងដំណាំជាដើមសម្រាប់ការពារមិនឱ្យសត្វឬមនុស្សចូលបាន
-
របងឃ្នង នាម
របងមានឃ្នង។
-
របត់ គុណនាមនាម
អ្វីៗដែលបត់បែន, ការប្រែប្រួល, ដែលប្រែប្រួល
-
របត់កែងដៃ នាម
របត់ដែលមានសណ្ឋានដូចជាកែងដៃ។
-
របត់ពស់ គុណនាម
ដែលវៀចមានសណ្ឋានដូចជារបត់ខ្លួនពស់។
-
របត់អន្ទង់អាំង នាម
របត់ដែលវៀចក្ងិកក្ងក់ដូចជាអន្ទង់អាំង។
-
របទិម ប.
ពាក្យសម្រាប់ប្រើផ្សំនឹងពាក្យរបបថា
-
របទឹម ប.
( ម . ព . របទិម )។
-
របប គុណកិរិយានាម
ដែលចុះរបៀប, ចុះសណ្ដាប់ស្រួលបួល; ដែលស្រុះស្រួលព្រមគ្នាឥតរអាក់រអួល
-
របបនយោបាយ នាម
របៀបនៃការដឹកនាំនិងគ្រប់គ្រងរដ្ឋទៅតាមច្បាប់នៃប្រទេសភូមិសាស្ត្រនយោបាយមនោគមវិជ្ជាតួនាទីបុគ្គលអ្នកដឹកនាំជាដើម
-
របបរបទឹម ប.
របៀបរៀបរយល្អ, សណ្ដាប់ធ្នាប់ត្រឹមត្រូវ
-
របបសន្តិសុខសង្គម នាម
ការផ្ដល់នូវអត្ថប្រយោជន៍នានាឬរបបកំណត់ដល់និយោជិតកម្មករមន្ត្រីរាជការស៊ីវិលយោធិនសម្រាប់ការចូលនិវត្តន៍ការបាត់បង់សម្បទាវិជ្ជាជីវៈមាតុភាពជាដើមទៅតាមច្បាប់លក្ខន្តិកៈនិងបទប្បញ្ញត្តិដោយឡែកៗ
-
របរ នាម
អម្រស់; អម្រស់ដែលរកបានដោយកម្លាំងកាយ
-
របរការ នាម
មុខការរបរតូចធំ។
-
របរជំនួញ នាម
របរខាងការជួញឬមុខការរបរឯទៀតនិងជំនួញ។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។