វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ពាក្យទាំងអស់
ទំព័រ 651 / 1268
-
រតេករតាក គុណកិរិយា
រតាកខ្លាំង, កន្ត្រាកក្រៃពេក, រយីករយាកពន់ពេក។
-
រតេត គុណកិរិយាប.
ដែលដួលក្រាបក្បាលចុះដង្ហែគ្នាឬដែលក្រាបក្បាលចុះខ្ពស់ក្រោយជិតៗគ្នា
-
រតេយ ប.
ពាក្យសម្រាប់និយាយផ្សំនឹងពាក្យរតាយថា
-
រតេវ ប.
ពាក្យសម្រាប់និយាយផ្សំនឹងពាក្យរតាវថា
-
រតែក ប.
ពាក្យសម្រាប់និយាយផ្សំនឹងពាក្យរតោកថា
-
រតែង ប.
ពាក្យសម្រាប់ប្រើផ្សំនឹងពាក្យរតោងថា
-
រតោក គុណកិរិយា
ដែលយារស្តោកឬដែលព្យួររណោងជិតៗគ្នា
-
រតោង គុណកិរិយា
ដែលព្យួរដូចគេចងបន្តោងជិតៗគ្នា
-
រត់ កិរិយាសព្ទ
ឆេះដើរ ( ចំពោះម៉ាស៊ីន ); បើកលើផ្លូវ ( ដូចជាម៉ូតូកង់បីរថយន្តរថភ្លើងជាដើម )
-
រត់ការ កិរិយាសព្ទ
ជួយសម្រួលដំណើរបំពេញការងារណាមួយឱ្យបានរលូន
-
រត់កើង កិរិយាសព្ទ
រត់ញ៉មលែងរមឹលមើលក្រោយ។
-
រត់គន្លង គុណកិរិយា
ដែលមានរបៀបគន្លងត្រូវគ្នា។
-
រត់ឆ្វាយជើង កិរិយាសព្ទ
រត់បញ្ចេញទំនងលើកខ្ពស់ៗឡើងដូចគេឆ្វាយ។
-
រត់ជួរ គុណនាម
ដែលត្រូវជួរគ្នា។
-
រត់ដៃ គុណនាម
ដែលថ្នឹកដៃ, ស្ទាត់ដៃដោយរហ័ស។
-
រត់បះសក់
( សំនួន .) រត់យករួចខ្លួនដោយភ័យខ្លាចខ្លាំង។
-
រត់ប្រាសអាយុ កិរិយាសព្ទ
( ព . ប្រ .) រត់ចេញយ៉ាងប្រថុចញ៉ុចឬគេចចេញពីកន្លែងណាមួយដើម្បីឱ្យតែបានរួចជីវិត
-
រត់ផ្នត់ គុណនាម
ដែលត្រូវផ្នត់គ្នាឥតល្អៀង។
-
រត់មាត់ គុណកិរិយា
ដែលចាំស្ទាត់អាចថារួសរាន់បានឥតទាក់ ( ហាក់ដូចគេរត់ )
-
រត់មុខគេ គុណកិរិយា
ដែលខំប្រឹងធ្វើការឬប្រឹងរៀនប្រឹងទន្ទេញឱ្យបានលឿនជឿនជាងគេ
-
រត់ម៉ារ៉ាតុង នាម
កីឡារត់ប្រណាំងមួយបែប
-
រត់យួន កិរិយាសព្ទ
បោលរាយជើងស្មើៗត្រឹកៗ ( ចំពោះតែសេះ )
-
រត់របត់ គុណនាម
ដែលត្រូវគ្នាតាមកម្រិត, តាមបែបបទឬតាមសណ្ដាប់ធ្នាប់តែមួយ។
-
រត់របប គុណនាម
ដែលមានរបបដូចគ្នា។
-
រត់របៀប គុណនាម
ដែលមានរបៀបត្រូវគ្នា, ដែលចុះរបៀបគ្នា។
-
រត់លូន កិរិយាសព្ទ
( ម . ព . រត់ )។
-
រត់សណ្ដាប គុណកិរិយា
រត់ខ្លាំង, រត់ពេញកម្លាំងឬរត់ពេញទំហឹងបែកញើសដាប។
-
រត់សាច់មួយ គុណនាម
រលាយសាច់មួយ។
-
រត់ឡើង កិរិយាសព្ទ
ឡើងមកនៅដោយស្ម័គ្រចិត្តឯងឥតមានអ្នកណាហៅរក
-
រត់ឡើងមកនៅ កិរិយាសព្ទ
( ម . ព . រត់ឡើង )។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។