វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ពាក្យទាំងអស់
ទំព័រ 648 / 1268
-
រណវិជ្ជា
ចំណេះខាងចម្បាំង។
-
រណវិទ្យា
( ម . ព . រណវិជ្ជា )។
-
រណវិន័យ
ច្បាប់ចម្បាំង។
-
រណសភា
ដំណើរប្រជុំប្រឹក្សាអំពីការច្បាំង។
-
រណសភាធិបតី
អធិបតីឬនាយកក្នុងការប្រជុំប្រឹក្សាអំពីការច្បាំង។
-
រណសាន្តិភាព
ដំណើរស្ងប់សឹក, ការលើកលែងច្បាំងគ្នាតទៅទៀត។
-
រណសាស្ត្រ
ក្បួនសម្រាប់សិក្សាខាងចម្បាំង។
-
រណសិក្សា
ការហាត់រៀនចំណេះខាងចម្បាំង, ការហាត់ច្បាំង។
-
រណសិរ្ស
ក្បាលទ័ព, ខាងមុខនៃកងទ័ព; ជួរនៃកងទ័ពដែលរៀបចំត្រៀមខ្លួនចាំឈមមុខបម្រុងប្រយុទ្ធនឹងបច្ចាមិត្ត។
-
រណស្ដម្ភ
សសរគោលដែលបោះឬលើកដាំទុកជាទីនឹកឃើញដល់សម័យកាលកើតចម្បាំង, អនុស្សាវរីយ៍ជាទីនឹកដល់គ្រាដែលកើតសង្គ្រាម។
-
រណស្តម្ភ
សសរគោលដែលបោះឬលើកដាំទុកជាទីនឹកឃើញដល់សម័យកាលកើតចម្បាំង, អនុស្សាវរីយ៍ជាទីនឹកដល់គ្រាដែលកើតសង្គ្រាម។
-
រណស្ថាន
( ម . ព . រណក្សេត្រ )។
-
រណឫទ្ធិ
ឫទ្ធិនៃចម្បាំង; អ្នកដែលមានឫទ្ធិក្នុងការច្បាំង។
-
រណាង្គ
( ម . ព . រណភណ្ឌ )។
-
រណារ នាម
បន្ទះដែកសំប៉ែតស្ដើងមានធ្មេញមានគ្រឿងភ្ជាប់សម្រាប់កាន់ជាប្រដាប់សម្រាប់អារឈើជាដើមមានច្រើនប្រភេទ
-
រណិងរណុង គុណកិរិយា
សូរឮណិងណុងៗរឿយៗ។
-
រណិមរណុំ គុណកិរិយាគុណនាម
ណិមណុំៗរឿយៗ, ច្រិមច្រុមៗចាប់នេះបន្តិចចាប់នោះបន្តិច
-
រណិល គុណកិរិយាគុណនាម
ដែលដួលឬជ្រុះរាយរដូក
-
រណូករណែល គុណនាម
( ម . ព . រដូក )។
-
រណូងរណាង ឧទានសព្ទ
សូរឮណូងណាងៗរឿយៗ។
-
រណេបរណប គុណកិរិយា
រណេបរណឺបអែបអប
-
រណេបរណឺប គុណកិរិយាគុណនាម
ខ្នឺបចុះខ្នឺបឡើង, ដែលឱនៗក្រាបៗត្រង់ខ្លួនខ្លះបន្ទន់ខ្លួនខ្លះដោយសេចក្ដីគោរពឬផ្គាប់ផ្គុន
-
រណែង នាមប.
ចម្រៀកឈើឬឫស្សីជាដើមដែលវាយភ្ជាប់លើបង្កង់។
-
រណែបរណប គុណកិរិយា
( ម . ព . រណេបរណប )។
-
រណែរណោ គុណនាម
តែលតោលឥតទីពឹងពំនាក់ឬឥតមានមុខការរបរអ្វីជាប្រាកដ
-
រណែល គុណកិរិយាគុណនាម
ដែលរាយរដូក
-
រណោង គុណកិរិយាគុណនាម
ដែលព្យួរឬសំយុងចុះដូចគេចងបន្តោង
-
រណោបករណ៍
( ម . ព . រណាង្គ )។
-
រណោបាយ នាម
ឧបាយកលក្នុងសង្គ្រាម, ក្នុងចម្បាំង, ល្បិចព្យូហ៍សឹក
-
រណៈ នាម
សង្គ្រាម, ទ័ព, ចម្បាំង; សូរសព្ទ, សម្រែក។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។