វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ពាក្យទាំងអស់
ទំព័រ 650 / 1268
-
រតនសុវណ្ណ នាម
មាសប្រដាប់ដោយត្បូង, មាសដាំពេជ្រ។
-
រតនសោភា នាម
លំអរតនៈ។
-
រតនា នាម
រតនៈទាំងឡាយ ( ម . ព . រតនៈ )។
-
រតនាករ នាម
អណ្ដូងរតនៈ, កន្លែងដែលកើតពេជ្រ, ដែលកើតត្បូង; សមុទ្រ។
-
រតនាគារ នាម
អគារនៃរតនៈ, ឃ្លាំងរ័តន៍; ឃ្លាំងប្រាក់។
-
រតនាគារជាតិ នាម
ស្ថាប័នជាតិទទួលបន្ទុកជាបេឡាធិការនិងគណនេយ្យករសាធារណៈ។
-
រតនាភរណៈ
គ្រឿងអម្ពរដាំត្បូង។
-
រតនាយតនៈ នាម
អណ្ដូងរតនវត្ថុ, អណ្ដូងត្បូង។
-
រតនារាម នាម
វត្តព្រះកែវនៅទីក្រុងភ្នំពេញ, ហៅពាក្យពេញថាព្រះឧបោសថរតនារាម។
-
រតនាលង្ការ នាម
គ្រឿងអលង្ការប្រដាប់ដោយពេជ្រ, ដោយត្បូង។
-
រតនាលោក នាម
ពន្លឺរតនៈ, ពន្លឺពេជ្រ។
-
រតនាវលី នាម
ខ្សែ - កដាំពេជ្រ។
-
រតនោភាស នាម
( ម . ព . រតនាលោក )។
-
រតនៈ នាម
កែវ; ពេជ្រ, ត្បូងគ្រប់ប្រភេទ; សូម្បីមាស, ប្រាក់ក៏ហៅរតនៈដែរឬហៅថារតនវត្តុក៏បាន; វត្តុ, ធម្មជាតិដ៏ប្រសើរវិសេសឬមនុស្សប្រសើរវិសេស . សត្វវិសេសក៏ហៅរតនៈបានដែរ។
-
រតាក គុណកិរិយាគុណនាម
ដែលសាកត្រាក, កន្ត្រាក
-
រតាត់ នាម
ពាក្យសម្រាប់និយាយផ្សំនឹងពាក្យរតាយថា
-
រតាយ គុណកិរិយាគុណនាម
ដែលវែងឬអន្លាយចេញដូចគេរាយ
-
រតាវ គុណកិរិយាគុណនាម
ដែលចេញអាការគោងៗស្រាវៗ
-
រតិ នាម
រាគៈ, តម្រេក, សេចក្ដីត្រេកត្រអាល; មេថុន; សេចក្ដីរីករាយ; អំណរ ...។
-
រតិកម្ម នាម
ការរួមបវេណី, មេថុនសេវនៈ។
-
រតិករតុក គុណកិរិយាគុណនាម
រញ៉ឹករញ៉ុក; រអាក់រអួល
-
រតិក្រិយា នាម
( ម . ព . រតិកម្ម )។
-
រតិគ្រឹះ នាម
ផ្ទះសម្រាប់កម្សាន្តសប្បាយ។
-
រតិទូតី នាម
ស្រីអ្នកនាំការឱ្យបុរសស្ត្រីស្រឡាញ់គ្នា ( មេអណ្ដើក )។
-
រតិបរតុប គុណកិរិយាគុណនាម
តតិបតតុប; ខ្ពស់ៗទាបៗដូចគេដាក់បន្តុប
-
រតឹង គុណកិរិយា
ដែលក្រោកព្រមគ្នាដោយអាការប្រញាប់ប្រញាល់ដូចគេខឹងខ្លាំងឬព្រោះខឹងខ្លាំង
-
រតឹងរតាង គុណនាម
ដែលក្រោកឡើងរតឹងព្រមគ្នាដោយចេញអាការតតេងរតាង។
-
រតូត គុណកិរិយា
រកូតរៀងគ្នា
-
រតូវ នាម
( ម . ព . រដូវ១)។
-
រតេក ប.
ពាក្យសម្រាប់និយាយផ្សំនឹងពាក្យរតាកថា។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។