វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ពាក្យទាំងអស់
ទំព័រ 649 / 1268
-
រណ្ដាប់ នាម
វត្ថុសម្រាប់ធ្វើទានឬសម្រាប់ទទួលភ្ញៀវ, គ្រឿងទេយ្យទាន; ទ្រនឹបគ្រូ; គ្រឿងបណ្ណាការ
-
រណ្ដាស នាម
ឈ្មោះស្មៅពួកស្បូវមួយប្រភេទស្លឹកតូចវែងៗច្រើនដុះតាមទីវាលឬទីមានព្រៃស្ដួចស្តើង, ច្រូតក្រងប្រក់រោងឬប្រក់ផ្ទះបានតែមិនសូវជាប់យូរ
-
រណ្ដៅ នាម
ក្រហូងរាក់ឬជ្រៅកើតអំពីជីក, កកាយឬដាប់ជាដើម
-
រណ្ដៅនរក នាម
ឋាននរកដែលមានសណ្ឋានដូចជារណ្ដៅយ៉ាងធំ។
-
រណ្ដំ កិរិយាសព្ទ
ដំគ្នារឿយៗ, ប៉ះឬទង្គិចគ្នាដូចគេដំរឿយៗ
-
រណ្ដំតែគ្នាឯង
( ព . ប្រ .) ប្រទូស្តតែគ្នាឯង។
-
រណ្ឌកព្រឹក្ស នាម
ឈើដែលមិនសូវមានផ្លែ, ឈើអារឹះផ្លែ។
-
រត នាម
គ្រឿងទព្វសម្ភារៈនៃគេហដ្ឋានដែលដាក់ភ្ជាប់នឹងសសរសម្រាប់ទ្ររនូត
-
រតនករ នាម
អ្នកធ្វើរតនៈគឺអ្នកជីកត្បូង, អ្នកច្នៃត្បូង; ជាងមាសប្រាក់; ព្រះវេស្សវ័ណ។
-
រតនករណ្ឌ នាម
ទូឬហឹបដាក់រតនៈ, ដាក់ពេជ្រ, ដាក់ត្បូង។
-
រតនគញ្ភ នាម
ផែនដី ( ព្រោះផែនដីជាទីកើតរតនៈផ្សេងៗ។
-
រតនគភ៌ នាម
ផ្ទៃជាទីកើតរតនៈគឺសមុទ្រ ( ព្រោះសមុទ្រជាទីកើតរតនៈផ្សេងៗ); ព្រះបាទកុវេរៈគឺព្រះវេស្សវ័ណ ( ព្រោះព្រះបាទកុវេរៈពួកមនុស្សពីបុរាណយល់ថាជាទេវតាម្ចាស់រតនៈឬម្ចាស់ទ្រព្យ )។
-
រតនគិរី នាម
ឈ្មោះខេត្តមួយនៃកម្ពុជរដ្ឋ, បំបែកចេញពីខេត្តស្ទឹងត្រែងហើយតែងតាំងឡើងពីឆ្នាំ១៩៥៩( ព្រះរាជក្រមលេខ២៩៨នស . ចុះថ្ងៃទី១៧កុម្ភៈ១៩៥៩)។
-
រតនត្រ័យ នាម
រតនៈបីយ៉ាងគឺព្រះពុទ្ធ, ព្រះធម៌, ព្រះសង្ឃហៅថាពុទ្ធរតនៈ, ធម្មរតនៈ, សង្ឃរតនៈឬព្រះពុទ្ធរ័ត្ន, ព្រះធម៌រ័ត្ន, ព្រះសង្ឃរ័ត្នក៏បាន។
-
រតននិធិ នាម
កំណប់រតនៈគឺសមុទ្រ; ភ្នំព្រះសុមេរុ។
-
រតននិធិការ នាម
ការប្រមូលប្រាក់រក្សាទុក។
-
រតនបល្ល័ង្ក នាម
( ម . ព . បល្ល័ង្ករត្ន )។
-
រតនប្បភា
ពន្លឺរតនៈ; ផែនដី។
-
រតនពាណិជ
អ្នកលក់ពេជ្រ, អ្នកលក់ត្បូង; អ្នកលក់គ្រឿងប្រដាប់ដែលដាំត្បូង។
-
រតនពាណិជ្ជ
ការលក់ត្បូង, ជំនួញត្បូង ( ប្រើជារតនវណិជ្ជឬរតនវណិជ្ជាក៏បាន )។
-
រតនពាណិជ្យ
( ម . ព . រតនពាណិជ្ជ )។
-
រតនមាលា
កម្រងកែវ; ខ្សែខ្លួនឬខ្សែកដាំពេជ្រ។
-
រតនម័យ គុណនាម
ដែលប្រដាប់ដោយរតនៈ, ដែលដាំពេជ្រ, ដាំត្បូង។
-
រតនរង្សី
ស្មើរតនៈ, ពន្លឺពេជ្រ។
-
រតនរាសី
គំនរកែវ; មហាសមុទ្រ។
-
រតនវត្ថុ
វត្ថុជារតនៈមានកែវ, ត្បូង, មាស, ប្រាក់ជាដើម។
-
រតនវិកតិ នាម
ការរចនាដោយរតនៈ, របស់ដាំត្បូង។
-
រតនវិក័តិ នាម
( ម . ព . រតនវិកតិ )។
-
រតនវិចិត្រ គុណនាម
ដែលវិចិត្រដោយរតនៈ, ការរចនារំលេចដោយត្បូង។
-
រតនសម្បត្តិ នាម
វត្ថុមានតម្លៃ។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។