វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ពាក្យទាំងអស់
ទំព័រ 652 / 1268
-
រត្ត គុណនាមនាម
ដែលជ្រលក់ហើយ; ដែលផាត់ព័ណ៌ហើយ; ក្រហម
-
រត្តកម្ពល គុណនាម
សំពត់កម្ពលក្រហម។
-
រត្តគាវី គុណនាម
មេគោក្រហម។
-
រត្តចន្ទន៍ នាម
ចន្ទន៍ក្រហម។
-
រត្តញ្ញូ នាម
អ្នកដឹងរាត្រីគឺអ្នកដែលមានអាយុច្រើន ( ចាស់ ) ជាអ្នកដឹងកិច្ចការផ្សេងៗច្រើន
-
រត្តបឋវី នាម
ដីក្រហម។
-
រត្តរឿងរង្សី គុណនាម
រស្មីក្រហមរុងរឿង ( ព . កា .)។
-
រត្តសុវណ្ណ គុណនាម
មាសក្រហម ( មាសឆ្អិន; មាសឱ្យដី )។
-
រត្តិកាល នាម
ពេលយប់។
-
រត្តិចរ នាម
សត្វដែលចេញរកស៊ីតែក្នុងវេលាយប់វេលាថ្ងៃឈប់ដេក
-
រត្តិច្ឆេទ នាម
ដំណើរដាច់រាត្រី ... ( ព . វិ .) ក្នុងវិធីធ្វើបរិវាសកម្ម )។
-
រត្តិន្ទិព នាម
យប់និងថ្ងៃ, មួយយប់មួយថ្ងៃ
-
រត្តិភាគ នាម
ចំណែកនៃរាត្រីគឺពេលយប់ទាំងមូល, វេលាពេញមួយយប់
-
រត្តុប្បល នាម
ព្រលឹតក្រហម; លំចង់ក្រហម។
-
រត្នគ័ភ៌ នាម
( ម . ព . រតនគភ៌ )។
-
រត្នគ័ភ៌ា នាម
( ម . ព . រតនគញ្ភក្នុងរតនៈ )។
-
រត្នគ័រ្ភី នាម
( ម . ព . រតនគញ្ភក្នុងរតនៈ )។
-
រត្នត្រៃ នាម
( ម . ព . រតនត្រ័យ )។
-
រត្នត្រ័យ នាម
( ម . ព . រតនត្រ័យ )។
-
រត្នត្រ័យប្រណាម នាម
ការបង្អោនកាយវាចាចិត្តគោរពព្រះរត្នត្រ័យ។
-
រត្នប្រភា នាម
( ម . ព . រតនប្បភាក្នុងរតនៈ )។
-
រត្នពិចិត្រ នាម
( ម . ព . រតនវិចិត្រក្នុងរតនៈ )។
-
រត្នព័ស្តុ នាម
( ម . ព . រតនវត្ថុក្នុងរតនៈ )។
-
រត្នសុព័ណ៌ នាម
( ម . ព . រតនសុវណ្ណក្នុងរតនៈ )។
-
រត្នា នាម
ដូចគ្នានឹងរតនា ( ម . ព . រតនៈ )។
-
រត្នាករ នាម
ដូចគ្នានឹងរតនាករ, ... រតនាវលី។
-
រត្នាវលី នាម
( ម . ព . រត្នាករ )។
-
រត្នៈ នាម
( ម . ព . រតនៈ )។
-
រថ នាម
រទេះទឹមសេះ ( រទេះសេះ ) មានទ្រង់ទ្រាយផ្សេងៗទីទៃពីរទេះគោរទេះក្របី
-
រថការ នាម
អ្នកធ្វើរថ ( ជាងរថ )។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។