របាទ
អត្ថន័យ
-
1
នាម
ជើងអក្សររ ( ហៅដោយសន្មតិ ), ជាឈ្មោះវណ្ណយុត្តមួយប្រភេទដែលខ្មែរប្រើតាមបែបរេផៈសំស្ក្រឹតមានរូបសណ្ឋានដូច្នេះ ( ៌ ), ក្លាយរូបមកទៀតជា ( ៌ ); ក្នុងសិលាចារឹកខ្មែរបុរាណច្រើនប្រើរពេញតួ, សម្រាប់ប្រើដាក់លើអក្សរតួចុងដើម្បីធ្វើអក្សរតួដើមបន្ទាប់នោះឱ្យមានសូរសំឡេងញ័រ, ប្រើចំពោះតែភាសាសំស្ក្រឹតឬសំស្ក្រឹតក្លាយ, ដូចជាគ័ភ៌, ទុគ៌ត, ទុព៌ល, ធម៌, បព៌ត, ព័ណ៌, ធម៌អាថ៌ជាដើម; ប៉ុន្តែបើមានស្រះដែលទើសពិបាកសរសេរនោះត្រូវដាក់អក្សររពេញតួពីលើជើងអក្សរខាងចុងវិញ, ដូចជាទុរ្ភិក្ស, មូរ្តី, រាមកេរ្តិ៍, តិរ្ថិយ, អន្យតិរ្ថិយជាដើម; ចួនកាលមិនមានស្រះទើសទែងទេប៉ុន្តែគួរឱ្យច្រឡំពិបាកអានក៏ត្រូវដាក់តួរលើជើងអក្សរខាងចុងបានដែរ, ដូចជាកម៌ន៑, អស្ចាយ៌, អាចាយ៌ប្រើជាករ្ម័ន, អស្ចារ្យ, អាចារ្យជាដើម ( ប្រើសម្រួលឱ្យងាយមើលងាយថា )។បើមានអក្សររជាតួប្រកបពីខាងចុង, នឹងប្រើជារបាទ ( រេផៈ ) នេះផងពុំបានឡើយ, ដូចជាជ័រ, ដើមសង្ឃ័រ, ញ័រ, ទទ័រជាដើម ( សរសេរយ៉ាងនេះត្រឹមត្រូវហើយ ) កុំសរសេរជាជ័រ៌, ... ទទ័រ៌ឬជារ៌, ... ទទារ៌ឬក៏ជារ៌, ... ទទារ៌ដូច្នេះឡើយ។
ប្រភពឯកសារ: វចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត (វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ)