វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ពាក្យទាំងអស់
ទំព័រ 661 / 1268
-
រប៉ាយ គុណកិរិយា
ដែលបែកខ្ញែកគ្នារតាក់រតាយ
-
រប៉ិករប៉ុក គុណនាម
ដែលតិចតួច, ស្ដើងស្ដួចតែច្រើនមុខច្រើនយ៉ាងនេះខ្លះនោះខ្លះកំប៉ិកកំប៉ុក
-
រប៉ិចរប៉ី គុណនាម
ដែលតិចតួចហើយងាយ, រាយរង
-
រប៉ិតរប៉ុត គុណនាម
ដែលចេញអាការ, លំនាំប៉ិតប៉ុតច្រីមច្រុមៈ
-
រប៉ិនរប៉ាន់ គុណកិរិយាគុណនាម
ដែលមានលំនាំឬអាការប៉ិនប៉ាន់ក្រៃពេក
-
រប៉ិលរប៉ូច គុណនាម
( ម . ព . ប៉ប៉ិលប៉ប៉ូច )។
-
រប៉ឺតរប៉ោង គុណនាម
ដែលបញ្ចេញឫកពាប៉ឺតប៉ោងក្រៃពេកឬដែលធ្វើឫកចើងម៉ើងហួសប្រមាណ
-
រប៉េសរប៉ស ឧទានសព្ទ
សូរឮប៉េសៗប៉សៗឬប៉េសៗប៉ូសៗរឿយៗ ( ប្រើជារប៉ែសរប៉សក៏មាន, កំណត់ថាតាមចំណាំដែលឮសូរ )។
-
រប៉េសរប៉ូស ឧទានសព្ទ
( ម . ព . រប៉េសរប៉ស )។
-
រប៉េះរប៉ោះ គុណនាម
ដែលតិចតួចស្ដើងស្ដួច
-
រប៉ែករប៉ាយ គុណកិរិយា
ដែលបែកខ្ញែកគ្នារតាត់រតាយ
-
រប៉ែករប៉ោក គុណកិរិយា
ដែលរខែករខោករាត់រាយ
-
រប៉ែសរប៉ស ឧទានសព្ទ
( ម . ព . រប៉េសរប៉ស )។
-
រប៉ោយ គុណកិរិយា
ដែលរវើកៗផ្លោយៗ
-
រប៉ោយៗ គុណកិរិយា
( ម . ព . រប៉ោយ )។
-
រផាត់រទាំង កិរិយាសព្ទ
បាត់ខ្លះនៅខ្លះមិនគ្រប់ចំនួន
-
រផាត់រផុយ កិរិយាសព្ទ
បាត់ខ្ចាត់ខ្ចាយអស់ដូចគេផាត់ចោលត្រាតែពុកផុយអស់
-
រពាក់ នាមឧទានសព្ទ
វល្លិតូចសន្តាននឹងផ្ដៅតែដើមតូចជាងសាច់ស្រួយបន្តិចជាងផ្ដៅ, ប្រើជាប្រយោជន៍បានតាមគួរដល់ការប្រកប
-
រពាយ គុណកិរិយា
ដែលខ្ចាត់ខ្ចាយដូចគេវាយ
-
រពីង នាម
រន្ធកសត្វពួកមួយ, រូបសណ្ឋានស្រដៀងនឹងពីងពាងធំ, មានចង្កូមខុប, ធ្វើរន្ធនៅក្នុងដីព័ទ្ធសរសៃចាក់ស្រេះភ្ជិតមាត់រន្ធ; រពីងមានពីរយ៉ាងគឺរពីងគោមានរូបតូចសម្បុរប្រផេះ; រពីងក្របីមានសម្បុរខ្មៅរូបធំជាងរពីងគោ ( អ្នកស្រុកខ្លះហៅ ( ព្រវឹង )។
-
រពឹក គុណនាម
ដែលខ្មៅញាប់
-
រពឹល គុណនាម
ដែលភ្លឺព្រឹលៗ
-
រពឹស កិរិយាសព្ទ
នៅមិនស្ងៀមចេះតែចាប់នេះចាប់នោះរឿយៗមិនស្រាក
-
រពឹសដៃ គុណនាម
( ព . ប្រ .) ដែលមានព្យាយាមនៅដៃមិនស្ងៀមចេះតែចាប់កាន់ការធ្វើនេះធ្វើនោះមានជម្រះស្មៅ, ដាំដំណាំជាដើម
-
រពឹសដៃផ្ទៃឆ្អែត
( ព . ទ . បុ .) នៅដៃមិនស្ងៀមឧស្សាហ៍ធ្វើការរបរចេះតែមានស៊ីមានចាយគ្រប់គ្រាន់
-
រពឹសមាត់ គុណនាម
ហៃបញ្ចេញវាចាមិនសូវស្ងៀមមាត់, ទុកមាត់មិនស្ងៀម ( ព . ប្រ .)។
-
រពុក គុណកិរិយា
សូរឮដោយអ្វីៗដែលតូចៗធ្ងន់ៗជ្រុះតៗគ្នាមិនស្រាក
-
រពុករពាក់ គុណនាម
ដែលជ្រុះឮសូរខ្ពុកៗខ្ពាក់ៗរឿយៗ។
-
រពុយ គុណកិរិយា
ដែលចេះតែមានបន្តៗគ្នាឬលយតាមលំដាប់គ្នាឃើញម្ដងមួយម្ដងពីរ ... មិនដាច់
-
រពើតរពើង គុណកិរិយាគុណនាម
ដែលមានលំនាំពើងៗចំទើតចំទយរបះរបើង
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។