វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ពាក្យទាំងអស់
ទំព័រ 664 / 1268
-
រម្យដ្ឋាន នាម
ដូចគ្នានឹងរមណីយដ្ឋានដែរ ( ម . ព . រមណី )។
-
រម្យទម គុណនាម
( ម . ព . រមទម )។
-
រម្យស្ថាន នាម
( ម . ព . រម្យដ្ឋាន )។
-
រម្យា នាម
ដើមចម្ប៉ា; រាត្រី; ( យប់ )
-
រម្លត់ កិរិយាសព្ទ
( ម . ព . រំលត់ )។
-
រម្លត់ភ្លើង
រម្លត់សេចក្ដីក្ដៅដែលកើតអំពីរាគាទិក្កិលេស។
-
រម្លប់ កិរិយាសព្ទ
( ម . ព . រម្លុប )។
-
រម្លស់ កិរិយាសព្ទ
( ម . ព . រំលស់ )។
-
រម្លាក នាម
ស្នាមដំបៅរលាក
-
រម្លាយ កិរិយាសព្ទ
ធ្វើឱ្យរលាយ
-
រម្លីង កិរិយាសព្ទ
ធ្វើឱ្យរលីង
-
រម្លឹក កិរិយាសព្ទ
ធ្វើឱ្យរឭកឃើញគឺឱ្យនឹកឃើញ, ឱ្យភ្ញាក់ស្មារតី, ឱ្យចាំឡើងវិញ
-
រម្លុប កិរិយាសព្ទ
ធ្វើឱ្យរលុបឬប្រើគេឱ្យលុប
-
រម្លុះ កិរិយាសព្ទ
ធ្វើឱ្យរលុះ, ឱ្យច្រោះធ្លាយ
-
រម្លូត កិរិយាសព្ទ
ធ្វើឱ្យរលូត
-
រម្លើង កិរិយាសព្ទ
ធ្វើឱ្យរលើង
-
រម្លោក នាម
ដីដែលរលោក
-
រម្លំ កិរិយាសព្ទ
ធ្វើឱ្យរលំ
-
រម្សាយ នាម
ធ្វើឱ្យរសាយ, ឱ្យលាតលា, ឱ្យរាត់រាយចេញពីគ្នា
-
រម្សាយកន្ទុយ នាម
លាតកន្ទុយភ្លឹងព្រោះថយកម្លាំងណាស់
-
រម្ហ គុណនាម
( ម . ព . លម្ហ )។
-
រម្ហាច គុណនាម
( ម . ព . លម្ហាច )។
-
រម្ហូត គុណកិរិយា
ដែលបង្ហួសរហូត
-
រម្ហើយ កិរិយាសព្ទ
( ម . ព . លម្ហើយ )។
-
រម្ហែ កិរិយាសព្ទ
( ម . ព . លម្ហែ )។
-
រម្អា កិរិយាសព្ទ
ធ្វើឱ្យរអា, ពោលពាក្យកម្ទរឱ្យរអា, ឱ្យភ័យ
-
រម្អិល កិរិយាសព្ទ
ធ្វើឱ្យរអិល ( ព . ប្រ .)។
-
រម្អែង កិរិយាសព្ទ
ធ្វើឱ្យរអែង, ឱ្យក្រែងខ្លាច
-
រយ គុណនាម
ចំនួន១០ដប់ដង (១០០)។
-
រយាក គុណនាម
ដែលគ្រាំគ្រាជ្រោកជ្រាក, រខាក
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។