វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ពាក្យទាំងអស់
ទំព័រ 667 / 1268
-
រលាក់រលែក កិរិយាសព្ទ
រលាក់ញែករលែកសំឡេងតាមដំណើរបទគ្វាម
-
រលាដូងតក់ នាម
រលាដូងក្ដៀបដែលគេយកមកប្រើធ្វើជានាឡិតូចសម្រាប់វាល់អង្ករជាដើមបន្ថែមលើនាឡិធំឱ្យមានកំណត់
-
រលាត កិរិយាសព្ទ
លាតចេញឯង, រលាផ្នត់ចេញមិននៅដូចដើម
-
រលាត់ កិរិយាសព្ទ
រខិតស្បែកឬសាច់; ដាច់ស្បែកឬសាច់សើៗ
-
រលាត់រលោច
( ម . ព . រលាត់ )។
-
រលាប គុណកិរិយាគុណនាម
ដែលសល់ឬដិតបន្តិចបន្តួចដូចគេលាប
-
រលាប្អៀរ នាម
ឈ្មោះស្រុកមួយក្នុងខែត្រកំពង់ឆ្នាំងអភិបាលស្រុករលាប្អៀរ។
-
រលាម គុណកិរិយាគុណនាម
( ម . ព . លលាម )។
-
រលាយ កិរិយាសព្ទនាម
ប្រែពីរឹង, ពីខន់, ខាប់ទៅជារាវឬពីកក, ពីគោកទៅជាទឹក
-
រលាយសាច់មួយ គុណនាម
ដែលជិតចូលសាច់គ្នាតែមួយ
-
រលាស់ កិរិយាសព្ទ
កម្ចាត់ចោលដោយកម្រើកខ្លាំង, ដោយគ្រញែងឱ្យរបេះរបូតចេញ
-
រលាំ គុណនាម
ដែលជោកជាំបៀមទឹកនៅយូរ
-
រលាំង នាម
ទួលឬប៉ែកដីខ្ពស់ជិតរំលិច; គេកជាភូមិឬជាវត្តលើទួលនោះដូច
-
រលិស គុណនាម
ដែលសុទ្ធតែខ្មៅ
-
រលី ប.
ពាក្យសម្រាប់និយាយផ្សំនឹងពាក្យរលើថា
-
រលីក គុណនាម
ដែលហើមឬប៉ោងឡើងសម្បុររលោង
-
រលីង កិរិយាសព្ទគុណនាម
លីងសាច់ចម្រាញ់ឱ្យចេញខ្លាញ់, ឱ្យស្រស់ទឹក
-
រលីងឈូក នាម
គ្រាប់ឈូកទុំ។
-
រលីងយង់ កិរិយាសព្ទ
រលីងណិល, រលីងធេង។
-
រលីងរលោង គុណនាម
ដែលតិចកាកច្រើនតែទឹកអណ្ដែតកាករលោងៗ
-
រលីបរលាប គុណកិរិយាគុណនាម
ដែលនៅសល់បន្តិចបន្តួចរលាបៗ
-
រលីមរលាម គុណនាម
ដែលចេញទឹកភ្នែករលីងរលោងចង់យំ
-
រលីរលើ គុណនាម
ដែលអាការឬសតិមិនប្រក្រតី, ដែលរលើៗ។
-
រលីវ កិរិយាសព្ទ
ដេករកកល់លក់, ជិតលក់
-
រលឹក កិរិយាសព្ទ
( ម . ព . រឭក )។រលឹកនិងរឭកប្រើជាជំនួសគ្នាបាន។
-
រលឹបរល កិរិយាសព្ទ
លឹបលៗស្ទើរចូលស្ទើរចេញ
-
រលឹម កិរិយាសព្ទ
ធ្លាក់ភ្លៀងគ្រាប់ល្អិតៗ
-
រលឹមតូច នាម
រលឹមគ្រាប់តូចៗ។
-
រលឹមធំ នាម
រលឹមគ្រាប់ធំ។
-
រលឹមប៉ប្រុយ នាម
រលឹមប្រុយៗមិនដាច់គ្រាប់។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។