រំលងទៅខ្លឹមសារ

ស្ថានភាពគេហទំព័រ៖ ល្អ — គេហទំព័រនេះ ដំណើរការធម្មតា និងមានសុវត្ថិភាព។

រមតិ

កិរិយាសព្ទនាម

អត្ថន័យ (2)

  1. 1

    កិរិយាសព្ទ

    ត្រេកអរ, តែង​ត្រេកអរ, រីករាយ, រមែង​រីករាយ​។

  2. 2

    នាម

    ពាក្យ​សម្រាប់​អាន​ឱ្យ​ចាប់​ចួន​របស់​អ្នក​រៀន​បាលី​ដោយ​ប្រើ​អក្សរ​កាត់​៨​តួ​គឺ​ថី " ស្ត្រី ", បុ ( ប៉ុ ) " បុរស "; ខុ " ភិក្ខុ ", ធំ ( ធ័ង ) " ធម៌ "; ហឹ ( ហិង ) " ក្របី ", បំ ( បុ័ង ) " ភក់ "; ហំ ( ហ័ង ) " សត្វ​ហង្ស ", របា ( ប៉ោ ) " ស្រះ​បោក្ខរណី​គឺ​ស្រះ​ដែល​មាន​ឈូក "; រៀង​តាម​លំដាប់​ថា​ថី​រមតិ​បុ; ខុ​រមតិ​ធំ; ហឹ​រមតិ​បំ; ហំ​រមតិ​បោ ( ឬថា​ត្រឹម​តែ​ថី​បុ, ខុ​ធំ, ហឹ​បំ, ហំ​បោ​ប៉ុណ្ណេះ​ក៏​បាន ) មាន​អត្ថ​ន័យ​ថា​ស្ត្រី​តែង​ត្រេកអរ​ចំពោះ​បុរស; ភិក្ខុ​តែង​ត្រេកអរ​ចំពោះ​ធម៌; ក្របី​តែង​ត្រេកអរ​ចំពោះ​ភក់; សត្វ​ហង្ស​តែង​ត្រេកអរ​ចំពោះ​ស្រះ​បោក្ខរណី ( យើង​យក​មក​ចុះ​ជា​ពិសេស​ក្នុង​វចនានុក្រម​នេះ​តាម​លំដាប់​មេ​ពាក្យ​សម្រាប់​អ្នក​រៀន​បាលី​ឱ្យ​ឈ្លាស​វៃ​ក្នុង​ការ​ប្រើ​បាលី​កាត់​ជា​លុប​ន័យ )។​ពាក្យ​ចួន​រណ្ដំ​មិន​ពេញ​ជា​កាព្យ​សុទ្ធសាធ​ថា​ស្ត្រី​តែង​ត្រេកអរ​នឹង​បុរស, ភិក្ខុ​ទាំងអស់​តែង​ត្រេកអរ​ចំពោះ​ធម៌, ក្របី​តែង​ត្រេកអរ​ចំពោះ​ភក់​មិន​បវរ, សត្វ​ហង្ស​តែង​ត្រេកអរ​ចំពោះ​ស្រះ​មាន​ឈូក​។

ប្រភពឯកសារ: វចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត (វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ)

យើងប្រើតែខូគីចាំបាច់ (ការចូល សុវត្ថិភាព ភាសា និងរចនាប័ទ្ម)។ គ្មានខូគីផ្សាយពាណិជ្ជកម្ម ឬតាមដានទេ។ ស្វែងយល់បន្ថែម