វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ពាក្យទាំងអស់
ទំព័រ 289 / 1268
-
ទទឹងមុខទ័ព
( ព . ប្រ .) ទទឹងដំណើរអាជ្ញាដែលមានអានុភាពស្រដៀងនឹងទ័ព។
-
ទទឹម នាម
ឈ្មោះឈើតូចមួយប្រភេទជាដំណាំស្រុកគ្រាប់ក្នុងផ្លែសម្បុរក្រហមព្រឿងប្រើជាចំណីស្រស់។
-
ទទុង គុណនាមគុណកិរិយា
ដែលខ្ពស់, ដែលលេចឡើងមើលពីចម្ងាយទៅឃើញខ្ពស់ស្ទុង
-
ទទូច កិរិយាសព្ទ
ត្រូវការមិនលែង, ធ្វើថែមដដែលៗមិនលែង, សំដែងអាការៈច្រំដែល
-
ទទូរ កិរិយាសព្ទគុណកិរិយា
គ្របក្បាលដោយសំពត់
-
ទទួល កិរិយាសព្ទ
ព្រមតាម, ព្រមយក, ព្រមស្គាល់, ព្រមព្រៀងរាក់ទាក់
-
ទទួលខុសត្រូវ កិរិយាសព្ទ
ទទួលបន្ទុកទទួលភារៈឬរ៉ាប់រងកិច្ចការផ្សេងៗ
-
ទទួលទាន កិរិយាសព្ទ
បរិភោគ ( ពាក្យគោរព, ពាក្យគួរសមសម្រាប់អ្នកតូចនិយាយទៅរកអ្នកធំឬអ្នកស្មើគ្នាទៅវិញទៅមកក៏ប្រើបាន )
-
ទទួលបាន កិរិយាសព្ទ
យកឬទទួលអ្វីមួយពីនរណាម្នាក់
-
ទទួលផល កិរិយាសព្ទ
សម្រេចបានលទ្ធផលពីការខិតខំប្រឹងប្រែង។
-
ទទួលស្គាល់ កិរិយាសព្ទ
ព្រមយកព្រមដឹងឮសុខចិត្តយក។
-
ទទួលអារម្មណ៍
ទទួលដឹង, បានដឹង ( ដោយភ្នែកឃើញរូបជាដើម )។
-
ទទួលអំណោយ
ទទួលរបស់ដែលគេឱ្យដោយសទ្ធា។
-
ទទើម គុណកិរិយា
ទើមៗច្រើនដង, ទើមចុះទើមឡើង
-
ទទើសទទែង គុណកិរិយា
ដែលនាំឱ្យទើសនាយទើសអាយ, ដែលច្រងេងច្រងាងនាំឱ្យទើសទែង
-
ទទេ គុណនាមគុណកិរិយា
គ្មានសោះ, ធេង, សូន្យ; ឥតយកថ្លៃ, ឥតសំបុត្រស្នាម
-
ទទែ គុណកិរិយាប.
ទន្ទេងដោយផ្អៀងបញ្ឆៀងខ្លួនអួត
-
ទទោក កិរិយាសព្ទគុណកិរិយា
សំយុងជើងអង្រង់
-
ទទះ កិរិយាសព្ទ
រលាស់ស្លាប, វាយស្លាបទន្ថើនដូចគេទះដដែលៗ
-
ទទ័រ កិរិយាសព្ទគុណកិរិយា
ញ័រខ្លាំង, កន្ត្រាក់ទទាក់ខ្លាំង
-
ទទ្រត គុណកិរិយា
ដែលមានដំណើរទ្រតៗ។
-
ទទ្រប កិរិយាសព្ទគុណកិរិយា
ទ្របៗចូល។
-
ទទ្រម គុណកិរិយា
ទ្រមៗ, ទាំងទ្រម។
-
ទទ្រាក់ គុណកិរិយា
ដែលញ័រញាក់ដូចគេទទាក់។
-
ទទ្រាក់ទទ្រើក គុណនាមគុណកិរិយា
ដែលមានចលនាញ័រញាក់។
-
ទទ្រីបទទ្រប គុណកិរិយា
ទ្របៗញើបៗ។
-
ទទ្រីបទទ្រាប គុណកិរិយា
ទ្រីបទ្រាបខ្លាំង
-
ទទ្រីមទទ្រម គុណកិរិយា
ទ្រីមទ្រមខ្លាំង
-
ទទ្រឹប កិរិយាសព្ទគុណកិរិយា
ទ្រឹបៗបន្តិចៗ
-
ទទ្រើក គុណកិរិយា
ទ្រើកៗរឿយៗ
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។