វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ពាក្យទាំងអស់
ទំព័រ 290 / 1268
-
ទទ្រើត គុណកិរិយា
ដែលមានលំនាំទ្រើតៗបែបទទាក់
-
ទទ្រេតទទ្រោត គុណនាមគុណកិរិយា
ដែលងាកទៅខាងទ្រេតទៅមុខ, ទ្រេតចុះទ្រេតឡើងរឿយៗ, ស្ទើរដួលស្ទើរទេ
-
ទទ្រែមទទ្រម គុណនាម
ដែលទ្រែមទ្រមខ្លាំង។
-
ទធាក់ កិរិយាសព្ទគុណកិរិយា
ធាក់កន្ត្រាក់ឬធាក់កន្ត្រាក់រឿយៗ
-
ទធិ នាម
ទឹកដោះជូរ។
-
ទន់ គុណនាម
ទីទៃពីរឹងគឺដែលបត់បែន, ពត់, ច្របាច់ច្របល់បានមិនបាក់មិនបែក
-
ទន់ខ្លួនល្មឿយ គុណនាម
ទន់ខ្លួនល្មៃព្រោះគ្មានកម្លាំងប្រឹង។
-
ទន់ជ្រាយ គុណនាម
មិនរឹងមាំ, មិនរឹងប៉ឹង, ទន់ខ្សោយ, ងាយងាករេ
-
ទន់ដី នាម
ឈ្មោះឈើតូចមួយប្រភេទឫសវាប្រើជាថ្នាំបញ្ចុះបានតែបើប្រើខុសបែបហួសកម្រិតនាំឱ្យចុះខ្លាំងណាស់ ( គេពុំសូវហ៊ានប្រើទេ )។
-
ទន់ទោរ គុណនាម
( ម . ព . ទោរទន់ )។
-
ទន់ភ្នែក គុណកិរិយា
( សំនួន .) មានអាការទន់ឬធ្លាក់ត្របកភ្នែកស្ទើរតែបើកមិនចង់រួច។
-
ទន់ភ្លន់ គុណនាម
ល្វាសល្វន់, សុភាព
-
ទន់មាត់ គុណកិរិយា
ងាយថាមិនទើសទាក់, មិនរអាក់រអួល, មិនទាស់មាត់។
-
ទន់ល្មើយ គុណនាម
ដែលមិនទន់ឬជ្រាយពេក, ដែលទន់ល្មមទន់រលូន
-
ទន្ត នាម
ធ្មេញ, ភ្លុក
-
ទន្តកម្ម នាម
កិច្ចការខាងធ្មេញ, មុខរបរខាងធ្មេញ; មុខរបរខាងឆ្លាក់ភ្លុករចនាធ្វើជាវត្ថុផ្សេងៗ
-
ទន្តការ នាម
អ្នកប្រកបខាងទន្តកម្មគឺជាងធ្មេញឬជាងឆ្លាក់ភ្លុក។
-
ទន្តការី នាម
( ម . ព . ទន្តការ )។
-
ទន្តជ គុណនាមនាម
ដែលកើតអំពីធ្មេញឬដែលកើតត្រង់ធ្មេញ; ព្យញ្ជនៈមានទីកើតសំឡេងចេញត្រង់ប្រទល់ធ្មេញ, បានខាងព្យញ្ជនៈ៧តួគឺតថទធនលស។
-
ទន្តជៈ គុណនាមនាម
( ម . ព . ទន្តជ )។
-
ទន្តធាតុ នាម
( ម . ព . ទាឋាធាតុ )។
-
ទន្តបណ្ឌិត នាម
វេជ្ជបណ្ឌិតដែលមានជំនាញខាងធ្មេញ
-
ទន្តពេទ្យ នាម
ពេទ្យធ្មេញ, ពេទ្យដែលស្ទាត់ជំនាញខាងព្យាបាលរោគធ្មេញ
-
ទន្តម័យ គុណនាមនាម
ដែលធ្វើដោយភ្លុកឬដែលយកភ្លុកធ្វើគឺអ្វីៗដែលគេយកភ្លុកធ្វើ
-
ទន្តវិក័តិ នាម
របស់ដែលរំលេចដោយភ្លុក, គ្រឿងប្រកបភ្លុក។
-
ទន្តវេជ្ជសាស្ត្រ នាម
ក្បួនតម្រាសម្រាប់សិក្សាវិជ្ជាព្យាបាលធ្មេញ, វិទ្យាសាស្ត្រខាងទន្តពេទ្យ។
-
ទន្តសោធនី នាម
ស្ទន់ឬច្រាសសម្រាប់ដុសជម្រះធ្មេញ។
-
ទន្តា នាម
ធ្មេញទាំងឡាយ។
-
ទន្តោដ្ឋជៈ នាម
ក្រុមអក្សរដែលមានសំឡេងកើតត្រង់ប្រទល់ធ្មេញនិងរឹមបបូរមាត់មានប្រាំពីរតួគឺតថទធនលស។
-
ទន្ត្រំ កិរិយាសព្ទ
( ម . ព . តន្ត្រំ )។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។