វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ពាក្យទាំងអស់
ទំព័រ 292 / 1268
-
ទន្សង នាម
ឈ្មោះសត្វជើង៤ពួកក្រពើពួកត្រកួតតែតូចជាងក្រពើធំជាងត្រកួត។
-
ទន្សា នាម
ដែកមូលឬបួនជ្រុងស្រួចខាងចុងភ្ជាប់ពីគល់សស្ត្រាមានកាំបិត, ផ្គាក់ជាដើមជាពន្លួញសម្រាប់ស៊កបញ្ចូលភ្ជ័រភ្ជាប់ក្នុងដងដោយមានមៀនស្រោបពីខាងក្រៅឬឥតមៀនក៏បាន
-
ទន្សាយ នាម
ឈ្មោះសត្វតូចជើង៤មិនផឹកទឹកផឹកតែសន្សើម, ជាសត្វផ្លាងពិបាកផ្សាំង។
-
ទន្សែ នាម
ឈ្មោះឈើមួយប្រភេទមានដើមសណ្ឋានស្លាផ្លែមានស្មែងនៅស្រទាប់ធាងមានក្រមរជាផង់ល្អិត។ទន្សែនេះ, អ្នកលង្កាទ្វីបគេធ្វើផ្កាវាឱ្យស្រក់ទឹកផ្អែមបានដូចផ្កាត្នោតដែរ, មុនដំបូង, កាលបើគេស្ទង់ឃើញថាផ្កាវាមានចំណាស់ល្មមគាបបានហើយ, គេធ្វើជណ្ដើរឫស្សីតូចល្មម, ជណ្ដើរនោះមានកាំខាងលើ២ជាចម្ពាមទប់កុំឱ្យក្រឡាច់, គេឡើងទៅក្រសោបសំណុំផ្កាចងផ្អោបឱ្យណែន, ចង៧ថ្ងៃក្ដឹបក៏ទុំទាំងអស់គ្រាន់តែស្រាយចំណងចេញក្ដឹបទាំងនោះក៏ជ្រុះអស់នៅសល់តែស្មែងគេប្រមូលទងស្មែងឱ្យល្មមតែគាបកើតចងជាដុំតូចៗច្រើនដុំឥតកាត់ចោលទេ, លុះគ្រប់៧ថ្ងៃគេយកគំនាបសំប៉ាតដូចគំនាបត្នោតឈ្មោលគាប៣ថ្ងៃគេយកកាំបិតយ៉ាងមុតចិតដូចចិតផ្កាត្នោតដែរ, ក៏ស្រក់ទឹកផ្អែមមក, គេត្រងនឹងក្វាងមានទំហំមាត់ល្មមតែចុះសំណុំផ្កាដែលគេចងនោះ, បានទឹកផ្អែមគេអាចរំងាស់ធ្វើស្ករបានដូចត្នោតដែរ, ងាយធ្វើជាងត្នោតព្រោះមិនខ្លាចធ្លាក់ដូចត្នោតទេ; ស្ករទន្សែផ្អែមខ្សោយបន្តិចជាងស្ករត្នោតមិនរងាន់ទេ។ទន្សែបញ្ចេញផ្កាឥតរដូវដូចត្នោតទេ, គួរយើងធ្វើល្បងមើល, ក៏គង់នឹងបានដឹងដោយងាយ, បើធ្វើកើត, មានប្រយោជន៍សំខាន់ណាស់, គួរតែយើងពិសោធន៍មើល
-
ទន្សោង នាម
ឈ្មោះសត្វជើង៤ពួកគោព្រៃ។
-
ទប់ កិរិយាសព្ទ
បិទ, រាំង, ខាំង, ឃាត់, អត់, អត់សង្កត់, គាំ, គាំឱ្យនឹង
-
ទប់ទល់ កិរិយាសព្ទ
ទប់ផងទល់ផង, ទល់ឱ្យនឹង, ទល់គាំទ្រ; អត់សង្កត់
-
ទប់មាត់
ឃាត់មាត់គឺរៀបនឹងនិយាយតែទប់ទាន់មិនចេញថា។
-
ទប់ស្កាត់ កិរិយាសព្ទ
ការពាររារាំងអ្វីមួយកុំឱ្យកើតឡើង
-
ទប់ហ្វ្រ័ង
ចាប់គ្រឿងទប់កង់យានឃាត់មិនឱ្យលឿនឬឱ្យឈប់នៅនឹង។
-
ទប់អារម្មណ៍
ទប់គំនិត។
-
ទព្វបុរស នាម
បុរសអ្នកមានប្រាជ្ញាឈ្លាសវៃ។
-
ទព្វសម្ភារ នាម
( ម . ព . ទព្វសម្ភារៈ )។
-
ទព្វសម្ភារៈ នាម
គ្រឿងប្រុងគឺគ្រឿងប្រដាប់សម្រាប់ផ្គុំ, សម្រាប់ផ្សំ, ដំឡើងដូចយ៉ាងគ្រឿងគេហដ្ឋាននិងគ្រឿងរទេះជាដើម
-
ទព្វៈ គុណនាមនាម
គ្រឿងប្រើប្រាស់ផ្សេងៗ, ទ្រព្យ, សម្បត្តិ, គ្រឿងប្រកបកិច្ចការ, គ្រឿងផ្សំ ...។
-
ទម កិរិយាសព្ទនាម
សំណុំផ្កាដូង, ស្លា, ត្នោត, ចេកជាដើមដែលទើបនឹងចេញលេចឡើងនៅក្ដោបមិនទាន់បែកមិនទាន់រីក
-
ទមភាព នាម
ភាវៈនៃការទូន្មាន, ដំណើរទូន្មាន
-
ទមិឡ នាម
ពួកមនុស្សជាតិមួយនៅក្នុងប្រទេសឥណ្ឌាទិសនិរតីប៉ែកខាងកើត
-
ទម័ក នាម
អ្នកបង្ហាត់ដំរី, អ្នកទូន្មានដំរី, អ្នកទាម - កដំរី, អ្នកបរដំរី, ហ្មដំរី។សរសេរក្លាយជាទ្រមាក់យូរហើយ, គួរប្រើទម័កវិញទើបត្រឹមត្រង់តាមប្រភពសព្ទដើម។
-
ទម្ងន់ នាម
ភាវៈធ្ងន់, សភាពធ្ងន់; ចំនួនដែលធ្ងន់
-
ទម្រ នាម
ប្រដាប់សម្រាប់ទ្រ, គ្រឿងទ្រ
-
ទម្រង់ នាម
សណ្ឋាន, ទ្រង់, ទ្រង់ទ្រាយ, លំនាំ
-
ទម្រង់ការ នាម
របៀបធ្វើមង្គលការអាពាហ៍ពិពាហ៍
-
ទម្រង់វិទ្យា នាម
( ម . ព . រូបសាស្ត្រ )។
-
ទម្រង់ស័ក្ដិ នាម
របៀបឬច្បាប់ស្ដីអំពីថ្នាក់ស័ក្ដិយសនៃមន្ត្រីធំតូច
-
ទម្រន់ កិរិយាសព្ទ
ទម្រន់គឺមិនខំប្រឹង, មិនខ្នះខ្នែង, បន្ថយកម្លាំងឬសេចក្ដីអង់អាច; ធ្វើអាការទន់ខ្សោយទទ្រន់
-
ទម្រម នាម
ភាវៈទ្រម, ភាពថយខ្សោយកម្លាំងមិនរឹងប៉ឹង
-
ទម្រាំ ឈ.
ទ្រាំតែ, ដរាបតែ, ដរាបដល់, ត្រាតែ
-
ទម្រាំតែ ឈ.
( ម . ព . ទម្រាំ )។
-
ទម្រឹង កិរិយាសព្ទ
ធ្វើអាការទ្រឹងគឺដំអក់ដោយរឹងត្អឹងក្រឆ្លើយ, ក្រឱ្យ, ក្រថា, ក្រសង
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។