វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ពាក្យទាំងអស់
ទំព័រ 291 / 1268
-
ទន្ថើន កិរិយាសព្ទ
( ម . ព . តន្ថើន )។
-
ទន្ទប គុណកិរិយា
ដែលមានអាការឱនៗលបៗ
-
ទន្ទាន់ គុណកិរិយា
ប្រផុតៗទៀបទាន់
-
ទន្ទាំ គុណនាមគុណកិរិយា
ដែលមានលំនាំរាងងទ្រទួយ, រំពើន
-
ទន្ទាំទន្ទេង
( ម . ព . ទន្ទេងទន្ទាំ )។
-
ទន្ទិញ ប.
ពាក្យសម្រាប់និយាយផ្សំនឹងពាក្យលលក់
-
ទន្ទឹង កិរិយាសព្ទ
រង់មើលផ្លូវគឺរង់ចាំអ្នកដែលនឹងមកដល់ដោយដឹងថាមុខជានឹងមកដល់ឆាប់
-
ទន្ទឹម គុណកិរិយា
ដែលផ្ទឹមគ្នាជាគូ, ដែលនៅជិតជាគូនឹងគ្នា
-
ទន្ទឹមនេះ ឈ.
ទន្ទឹមនឹងនេះ, ទន្ទឹមគ្នានេះ, ជាមួយគ្នានេះ; ស្របពេលជាមួយគ្នានេះ
-
ទន្ទូរ ប.
ពាក្យសម្រាប់និយាយផ្សំនឹងពាក្យទន្ទេញ
-
ទន្ទេង គុណនាមគុណកិរិយា
ដែលមានដំណើរសមរម្យហ៊ឹក ហ៊ាក់ដោយមានលំនាំឃ្លោងជឿយ
-
ទន្ទេងទន្ទាំ គុណនាមគុណកិរិយា
ទន្ទាំនិងទន្ទេង។
-
ទន្ទេញ កិរិយាសព្ទ
ថាដដែលៗញយៗដើម្បីនឹងឱ្យចាំមាត់
-
ទន្ទ្រាន កិរិយាសព្ទ
ពារពានលើ, រុករានលើ
-
ទន្ទ្រានខេត្ត នាម
រុក្ខជាតិមួយប្រភេទដើមមូលតូចៗដុះលូតឡើងទន្ទ្រានរាលលើរុក្ខជាតិតូចៗឯទៀតៗច្រើនដុះនៅព្រៃចម្ការឬព្រៃរបោះៗ
-
ទន្ទ្រាម គុណកិរិយា
ដែលមានដំណើរយ៉ាងលឿន, ស្ទើរដើរ, ស្ទើររត់, ទ្រោលយាងយាវ
-
ទន្លា នាម
ឈ្មោះឈើមួយប្រភេទពួកថ្ងាន់ច្រើនដុះតែនៅព្រៃរនាមឬនៅមាត់បឹង, ស្ទឹង, ព្រែក ...។
-
ទន្លាក់ នាម
ទីដែលធ្លាក់ទន្លាក់ទឹកទីដែលមានទឹកធ្លាក់ ( ទីទៃពីទម្លាក់ )។
-
ទន្លាក់ឈូ
ទឹកឈូគឺទីធ្លាក់នៃទឹកដែលមានឮសូរឈូជានិច្ច។
-
ទន្លាក់ភ្នំ
ជ្រោះដែលមានទឹកធ្លាក់នាភ្នំ។
-
ទន្លាប់ នាម
ឈ្មោះឈើធំមួយប្រភេទស្លឹកស្រដៀងនឹងទ្រយឹងដើមខ្មៅ, ផ្លែទុំមានសម្បុរក្រហម, ប្រើជាចំណីប៉ុន្តែក្នុងប្រទេសយើងច្រើនមានរសចត់ទាំងផ្លែក៏តូចៗផងទៀត។
-
ទន្លីង នាម
កងធ្វើដោយផ្ដៅឬវល្លិសម្រាប់ធ្លីងជើងដំរី។
-
ទន្លេ នាម
មហានទី, ផ្លូវទឹកធំហូរចុះពីភ្នំនិងធ្នារទឹកផ្សេងៗប្រជុំមូលមកហូរចេញទៅសមុទ្រ
-
ទន្លេដប់មិនស្កប់សមុទ្រមួយ
ទោះបីបានមានប៉ុន្មានក៏នៅតែមិនស្កប់ចិត្ត ( ព្រោះបំណងប្រាថ្នាចេះតែខ្វះកន្លះជានិច្ច )។
-
ទន្លេតូច នាម
ឈ្មោះនទីមួយដែលហូរចេញមកចួបនឹងទន្លេធំនៅទីមួយអន្លើឈ្មោះពាមផ្កាយម្រេច។
-
ទន្លេធំ នាម
ឈ្មោះទន្លេយ៉ាងធំមួយមានដើមកំណើតនៅភ្នំទីបេត៍ក្នុងប្រទេសចិនប៉ែកខាងលិចដែលហូរកាត់ប្រទេសលាវ, ខ្មែរ, កូសាំងស៊ីនចុះទៅសមុទ្រ; ហៅតាមផែនទីសម័យសព្វថ្ងៃនេះថាទន្លេមេកុង, សព្វថ្ងៃនេះអ្នកខ្លះសរសេរជាមេគង្គព្រោះគេយល់ថាទន្លេនោះជាមេគង្គាគឺជាមេទឹកធំជាងទន្លេឯទៀតក្នុងប្រទេសកម្ពុជា។
-
ទន្លេបាទី នាម
ឈ្មោះបឹងមួយក្នុងស្រុកបាទី; មានប្រាសាទបុរាណមួយនៅពីខាងត្បូងហៅថាប្រាសាទតាព្រហ្ម។
-
ទន្លេបួនមុខ
ទន្លេប្រសប់មុខ, ដូចយ៉ាងទន្លេនៅត្រង់ខាងមុខក្រុងភ្នំពេញ ( ហៅតាមបាលីថាទន្លេចតុម្មុខកុំថាចតុមុខ )។
-
ទន្លេរពៅ នាម
ឈ្មោះខែត្រចាស់មួយនៅទិសខាងជើងក្នុងប្រទេសកម្ពុជាទីរួមខែត្រស្ទឹងត្រែង, សព្វថ្ងៃនេះតាំងជាតំបន់វិញ
-
ទន្លេសាប នាម
ឈ្មោះបឹងធំសម្បើមសន្លឹមបាត់ត្រើយស្រដៀងនឹងសមុទ្រតែមានទឹកសាប។ក្នុងកម្ពុជរដ្ឋយើងមានទន្លេសាបមួយនៅខាងទិសពាយព្យក្រុងភ្នំពេញជាទីសម្បូរមច្ឆជាតិបំផុតជាងបឹងជាងទន្លេឯទៀតក្នុងលោក។បើស្រាវជ្រាវរកដើមកំណើតពាក្យទន្លេសាបនេះគួរយល់ថាសៀមហៅសមុទ្រថាទះលេ ( អ . ថ . ថៈល៉េ ), សាបខ្មែរថា " មិនប្រៃ ", សៀមថាចឺត ( អ . ថ . ជឺត " មិនប្រៃ "), គួរតែសៀមហៅបឹងធំស្រដៀងនឹងសមុទ្រនេះថាទះលេចឺត ( ថៈល៉េជឺត ) =" សមុទ្រសាប ", មិនដូច្នោះទៅជាទះលេសាបទះលេជាពាក្យសៀម, សាបជាពាក្យខ្មែរ, សៀមថាទះលេ " សមុទ្រ ", ខ្មែរថាទន្លេ " មហានទី ", ទន្លេសាបថា " ទន្លេមិនប្រៃ " គឺទន្លេមានទឹកសាប, តើមានទន្លេប្រៃនៅឯណាដែរឬទេ? គ្មានទេ, បើគ្មានទន្លេប្រៃទេម៉េចក៏មានទន្លេសាប? បើខ្មែរហៅបឹងធំនោះថាសមុទ្រសាប, សៀមថាទះល៉េចឺតយ៉ាងនេះវិញទើបសម។ប៉ុន្តែយើងកែពាក្យនេះឱ្យទៅជាសមុទ្រសាបឬទះលេចឺតវិញពុំកើតទេព្រោះពាក្យថាទន្លេសាបនេះមានចុះក្នុងផែនទីលោករួចទៅហើយ, ក្នុងសកលលោកគេស្គាល់ថាទន្លេសាបឬទះលេសាបអស់ទៅហើយ, ត្រូវតែទុកឱ្យនៅដូចដែលពុំគួរកែឡើយ។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។