វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ពាក្យទាំងអស់
ទំព័រ 288 / 1268
-
ទច់ កិរិយាសព្ទ
ឈប់ង៉ក់គឺកំពុងដើរឬកំពុងរត់ហើយលោឈប់ង៉ក់នឹងថ្កល់
-
ទញ់ កិរិយាសព្ទ
ទាល់, ទើរ, កល់, កើល
-
ទណ្ឌ នាម
ដំបង, ឈើច្រត់; កំណាត់ឈើ; អាជ្ញា; ការពិន័យ; ទោស, កំហុស។
-
ទណ្ឌកម្ម នាម
ការធ្វើទោសផ្ចាលតាមដំណើរធ្វើខុសនឹងវិន័យបញ្ញត្តិ
-
ទណ្ឌកម្មនាសនា នាម
( ម . ព . នាសនង្គ )។
-
ទណ្ឌឃាដ នាម
ការពិឃាតដោយអាជ្ញា, ដោយដំបង, កំណាត់ឈើជាគ្រឿងពិឃាត។
-
ទណ្ឌឃាត នាម
( ម . ព . ទណ្ឌឃាដ )។
-
ទណ្ឌិត នាម
ជនជាប់ទោស, ជនដែលតុលាការបានផ្ដន្ទាទោសដាក់ពន្ធនាគារដោយអំណាចសាលក្រមឬសាលដីកា, ជនដែលតុលាការបានសម្រេចថាមានពិរុទ្ធភាពអំពីបទល្មើសព្រហ្មទណ្ឌ។
-
ទណ្ឌៈ នាម
( ម . ព . ទណ្ឌ )។
-
ទត កិរិយាសព្ទ
មើល, ក្រឡេកមើល ( រ . ស .)
-
ទតព្រះនេត្រ កិរិយាសព្ទ
( ម . ព . ទត )។
-
ទត្តាត្រេយ នាម
ឈ្មោះដែលគេដាក់ឱ្យអាទិទេពទាំង៣របស់ត្រីមូរ្តិឬត្រីមូរតិដែលប្រែក្លាយទៅជាអវតារតែមួយ។
-
ទទត់ នាម
( ម . ព . ទ្រាំង២)។
-
ទទា នាម
ឈ្មោះបក្សីមួយប្រភេទសម្បុរពព្រុសផ្អុចៗ, ឈ្មោលរងាវឮរំពង។
-
ទទាក់ កិរិយាសព្ទ
អង្រួនរលាក់
-
ទទាក់ទទាម កិរិយាសព្ទគុណកិរិយា
ទាក់ៗទើសៗវីមវាមញឹកញយ
-
ទទារ គុណនាម
ដែលផ្ទុយពីចោត, ដែលមិនសូវច្រាក
-
ទទាស់ទទែង គុណកិរិយា
ដែលនាំឱ្យទាស់ទើសទែង; ដែលនាំឱ្យឈ្លោះប្រកែកគ្នា
-
ទទីងទទាង កិរិយាសព្ទគុណកិរិយា
កេងកាង, ងីកងាក, តតេងតតាង
-
ទទីទទ័រ កិរិយាសព្ទគុណកិរិយា
ទទ័រខ្លាំង, ទទ័ររឿយៗ
-
ទទីមទទាម កិរិយាសព្ទគុណកិរិយា
វីមវាមដោយទញ់ទាល់រកច្រកឬរកដំណើរមិនឃើញ
-
ទទីមទទើម គុណកិរិយា
ទើមចុះទើមឡើងច្រើនដង
-
ទទីសទទាស កិរិយាសព្ទគុណកិរិយា
ទាសទៅទាសមកច្រើនដង, ងីសងាសខុសផ្លូវខុសគន្លង
-
ទទឹក កិរិយាសព្ទ
ត្រូវទឹក
-
ទទឹង កិរិយាសព្ទគុណកិរិយានាម
ប្រវែងខាងខ្លី, ខាងទំហំ
-
ទទឹងគាង គុណកិរិយា
ដែលទទឹងចំគាងនាំឱ្យទើស
-
ទទឹងថ្ងៃ គុណកិរិយាគុណនាមនាម
ដែលមានបណ្ដោយពីខាងត្បូងទៅខាងជើង
-
ទទឹងទទែង គុណកិរិយា
ដែលទទឹងនាំឱ្យទើសទែង
-
ទទឹងទិស គុណកិរិយាគុណនាម
ដែលទទឹងភាគទិសពុំត្រូវតាមគោលបំណងឬដែលពុំត្រូវតាមទម្លាប់
-
ទទឹងមុខ
( ព . ប្រ .) នៅទទឹងចំពីមុខ។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។