វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ពាក្យទាំងអស់
ទំព័រ 286 / 1268
-
ថ្វាយបង្គំងារ
( ម . ព . សំពះងារ )។
-
ថ្វាយព្រះភ្លើង កិរិយាសព្ទ
( រ . ស .) បូជា ( ព្រះសព )។
-
ថ្វិច ឧទានសព្ទ
សូរឮដោយស្ដោះទឹកមាត់។
-
ថ្វី ឧទានសព្ទ
ពាក្យសម្រាប់សួររកហេតុ, រកដំណើរ
-
ថ្វីគំនិត នាម
ផ្លូវគំនិតដ៏មោះមុត, ដ៏ប៉ិនប្រសប់, ដ៏ជំនាញ
-
ថ្វីដៃ នាម
ស្នាដៃ, បំណាច់ដៃ
-
ថ្វីត្បិត ឈ.
( ម . ព . ថ្វីបើ )។
-
ថ្វីបើ ឈ.
ទោះបីបើ, បើទុកជា ... ក៏ដោយ
-
ថ្វីមាត់ នាម
សម្ដីពុះពារ, ទម្លុះទម្លាយត្រាតែកើតការ, ត្រាតែសម្រេចប្រយោជន៍
-
ថ្វីហៈថ្វីហើយ នាម
( ព . បុ .) ចុះម្ដេចឡើយ? ចុះហេតុអ្វី?
-
ថ្វឺយ ឧទានសព្ទ
សូរចេញពីមាត់តាមក្រោយទឹកមាត់ដែលស្ដោះមកដោយសម្ដែងអាការមើលងាយ, បញ្ជោះឬតូចចិត្ត, ទាស់ចិត្ត, ស្ដាយក្រោយ
-
ថ្វែ នាម
ឈ្មោះទូកធំបែបមួយសម្រាប់ផ្ទុកបន្ទុកធំមានបៃឡីខាងកន្សៃ
-
ទ នាម
តួអក្សរទី៣ក្នុងវគ្គទី៤នៃអក្ខរក្រមព្យញ្ជនៈខ្មែរ។តួអក្សរនេះមានឈ្មោះថាទមានអក្ខរសូរអន្តរជាតិ [t] ព្យញ្ជនៈសូរមាត់មានទីបន្លឺនៅធ្មេញនិងជាសូរស្ទះសិថិល - ឃោសៈ។
-
ទក គុណនាម
ដែលតាមធម្មតាតែងតែមានមួយគូពីកំណើត, ក៏បែរជាកើតមានតែមួយទៅវិញ
-
ទកាស័យ គុណនាម
ដែលនៅអាស្រ័យក្នុងទឹក, ដែលមានទឹកជាលំនៅ
-
ទក់ គុណនាមគុណកិរិយា
ដែលខ្ទាំខ្ទេចដោយដំ, ដោយទំពាឬដោយអង្កៀមជាដើម
-
ទក់ទាំ គុណនាមគុណកិរិយា
ទក់ខ្ទេចខ្ទាំ។
-
ទក់ទី គុណកិរិយា
ទក់ខ្ទេចខ្ទី
-
ទក់ទេញ គុណកិរិយា
( ព . ប្រ .) ដែលចេះតែទៅផ្ទះគេឬទីធ្វើការរបស់គេញឹកញយហួសពេកនាំឱ្យជ្រេញចិត្តធុញទ្រាន់
-
ទក់មាត់ គុណកិរិយា
ថ្នឹកមាត់ ( ព . ប្រ .)។
-
ទក្ខិណទិស នាម
ទិសខាងស្ដាំដៃគឺទិសខាងត្បូង ( ទក្សិណ )។
-
ទក្ខិណនិកាយ នាម
ពួកខាងត្បូងគឺពួកពុទ្ធសាសនិកជនប៉ែកខាងត្បូងមានអ្នកលង្កាទ្វីប, ភូមា, មនជាដើមរៀងមកដល់កម្ពុជរដ្ឋយើងនេះដែលពួកឧត្តរនិកាយកំណត់ហៅដើម្បីឱ្យដាច់ពួកដោយឡែកពីគ្នាក្នុងកាលដែលកើតអធិករណ៍ជាធំតបន្ទាប់អំពីកាលនៃទុតិយសង្គាយនាមក។
-
ទក្ខិណបថ នាម
ផ្លូវទៅទិសខាងស្ដាំដៃគឺទិសខាងត្បូង។
-
ទក្ខិណាទាន នាម
អំណោយដែលទាយកជឿកម្មជឿផលច្បាស់ហើយគេឱ្យ, ឬអំណោយដែលគេឱ្យដល់ទក្ខិណេយ្យបុគ្គល។
-
ទក្ខិណានុទិស នាម
អនុទិសជាចន្លោះទិសទក្សិណនិងទិសបស្ចិមគឺទិសនិរតី។
-
ទក្ខិណានុប្បទាន នាម
អំណោយដែលគេឧទ្ទិសផលនៃទក្ខិណាទានចំពោះទៅបុគ្គលដែលទៅកាន់បរលោកហើយ
-
ទក្ខិណាព័ត៌ នាម
ដំណើរដែលដើរវិលជាទក្សិណក្នុងឱកាសនៃកិច្ចការណាមួយមានការមង្គលជាដើម។
-
ទក្ខិណាវដ្ដ នាម
( ម . ព . ទក្ខិណាព័ត៌ )។
-
ទក្ខិណេយ្យបុគ្គល នាម
បុគ្គលអ្នកគួរទទួលនូវទក្ខិណាទាន។
-
ទក្ខិណេយ្យសម្បទា នាម
ការដល់ព្រមឬសមប្រកបដោយទក្ខិណេយ្យបុគ្គល, សម្បាទារបស់ទក្ខិណេយ្យបុគ្គល
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។