វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ពាក្យទាំងអស់
ទំព័រ 287 / 1268
-
ទក្ខិណោទក នាម
ទឹកជាគ្រឿងចម្រើនគឺទឹកដែលច្រួចដាក់លើបាតដៃនៃបដិគ្គាហកបុគ្គលក្នុងពេលដែលគេឱ្យទានរួចភ្លាមៗ
-
ទក្សិណ នាម
ឈ្មោះទិសធំ១ជាគូប្រទល់ត្រង់គ្នានឹងទិសឧត្តរ
-
ទក្សិណោទក នាម
ទឹកជាគ្រឿងចម្រើន។
-
ទក្ស្នោទក នាម
( ម . ព . ទក្ខិណោទក )។
-
ទង នាម
ធាងតូចដែលកាន់ផ្លែមកជាប់នឹងមែកឬជាប់ផ្ទាល់នឹងដើម
-
ទងកន្ត្រៃ នាម
ឈ្មោះសត្វបក្សីមួយប្រភេទសម្បុរខ្មៅរូបរាងដូចសត្វរន្ទេបកន្ទុយក៏ឆែកដូចគ្នាប៉ុន្តែមានព្រុយតែមួយ។
-
ទងគន្លង នាម
លំអាន, ហេតុ, ទំនង; ដំណើរទំនង
-
ទងត្រសក់ នាម
សរសៃដែលមានសណ្ឋានជាទងៗនៅក្នុងស្រោមអណ្ឌៈ។
-
ទងត្រា នាម
សំបុត្ររបស់សេនាបតីឬមេទ័ពឬក៏ព្រះរាជអាជ្ញាហ្លួងដែលមានបោះត្រា ( ប្រើតែពីក្នុងសម័យបុរាណ )។
-
ទងត្រៅ នាម
ឈ្មោះពស់មួយប្រភេទមានដងខ្លួនរៀវស្រដៀងនឹងទងត្រៅសម្បុរបៃតងចាស់សន្តានពស់តុកកែ
-
ទងបង្ហួរ នាម
( ម . ព . ដងបង្ហួរ )។
-
ទងវែង គុណនាម
ទ្រទេសទ្រទន់, ល្វាសល្វន់, ល្វតល្វៃសមរម្យ ( ប្រើតែក្នុងកាព្យ )
-
ទងសុក នាម
ទងផ្ចិត, អន្តរសរីរាង្គមានសណ្ឋានប្រហាក់ប្រហែលខ្សែពួរដែលតភ្ជាប់ពីផ្ចិតទារកទៅសុកដើម្បីបញ្ជូនសារធាតុចិញ្ចឹម។
-
ទងសួត នាម
បំពង់ធំពីរជាប់នឹងសួតដែលបែកចេញពីបំពង់ខ្យល់សម្រាប់នាំខ្យល់ចេញចូលសួត
-
ទង់ កិរិយាសព្ទនាម
ទាញទាំងពីរខាងទៅវិញទៅមក, ទាញទៅទាញមក; ច្រើននិយាយថាទង់ទាញឬទាញទង់គឺទាញគ្នាទៅវិញទៅមក, ប្រអូសប្រទាញគ្នា។
-
ទង់ជាតិ នាម
ទង់ដែលជានិមិត្តរូបនៃជាតិមួយ
-
ទង់ជ័យ នាម
ទង់ជាគ្រឿងសម្គាល់ក្នុងសង្គ្រាមប្រសិទ្ធីថាជាប្រធាននៃជ័យជម្នះ។
-
ទង់ដែង នាម
លោហជាតិមួយប្រភេទមានសាច់រឹងសម្បុរក្រហមបើខាត់នឹងថ្នាំខាត់ឡើងសម្បុរស្រដៀងនឹងទង់ហ៊្វាលុះទុកយូរបន្តិចទៅក៏ប្រែជាមានសម្បុរស្រអាប់
-
ទង់ទាញ កិរិយាសព្ទ
( ម . ព . ទង់១)។
-
ទង់ហ៊្វា នាម
លោហជាតិមួយប្រភេទធ្វើពីទង់ដែងនិងមាសនិងប្រាក់លាយគ្នាមានសាច់រឹងស្រដៀងនឹងស្ពាន់សម្បុរក្រហមភ្លឺសម្រាប់ធ្វើគ្រឿងអលង្ការផ្សេងៗមានឡេវអាវជាដើមឬធ្វើគ្រឿងប្រើប្រាស់ផ្សេងៗមានប្រអប់ជាដើម
-
ទង្គត់ នាម
( ម . ព . ដង្គត់ )។
-
ទង្គិច កិរិយាសព្ទ
ជល់ពេញទំហឹងដោយជ្រុល, ដោយជ្រលួសឬដោយមានបំណង។
-
ទង្គិចទង្គើ
ទង្គិចខ្លាំងដល់រង្គើ។
-
ទង្គឹះ កិរិយាសព្ទ
ផ្អូកនឹកមមៃដោយអាការតានតឹងចិត្ត
-
ទង្គុក កិរិយាសព្ទ
ជល់ដោយឆ្វេស
-
ទង្គុំ នាមគុណនាម
( ម . ព . ដង្គុំ )។
-
ទង្គើ ប.
ពាក្យបរិវារសម្រាប់និយាយផ្សំនឹងពាក្យទង្គិច
-
ទង្គោល គុណកិរិយា
( ម . ព . ដង្គោល )។
-
ទង្គះ គុណនាម
ដែលធំគាងនាទៅខាង
-
ទង្វើ នាម
ការធ្វើ, អំពើ
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។