ទង់
កិរិយាសព្ទនាម
អត្ថន័យ (2)
-
1
កិរិយាសព្ទ
ទាញទាំងពីរខាងទៅវិញទៅមក, ទាញទៅទាញមក; ច្រើននិយាយថាទង់ទាញឬទាញទង់គឺទាញគ្នាទៅវិញទៅមក, ប្រអូសប្រទាញគ្នា។
-
2
នាម
ផ្ទាំងសំពត់ឬចម្រៀកសំពត់ដែលដេរឱ្យមានសណ្ឋាននិងព័ណ៌ឬរូបផ្សេងៗសម្រាប់ប្រើជាកិត្តិយសក្នុងប្រទេសមួយៗ; ឬក៏ប្រើជាគ្រឿងសម្គាល់តាមសណ្ដាប់សាសនានីមួយៗ; ប្រើជាគ្រឿងបូជាក៏មាន; សូម្បីធ្វើដោយក្រដាសក៏ហៅទង់ដែរ។
ប្រភពឯកសារ: វចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត (វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ)