វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ពាក្យទាំងអស់
ទំព័រ 294 / 1268
-
ទលិទ្រ គុណនាមនាម
( ម . ព . ទលិទ្ទ )។
-
ទល់ កិរិយាសព្ទ
ទ្រពីក្រោមឱ្យមាំឱ្យរឹងប៉ឹងដោយចន្ទល់
-
ទល់ផ្អក កិរិយាសព្ទ
ចុកពោះខ្លាំង, ស្រងល់ឆ្អល់ខ្លាំងក្នុងពោះឬក្នុងទ្រូងដោយបណ្ដាលមកពីធ្លាក់ឬលោតពីទីខ្ពស់
-
ទល់លាមក នាម
ដំណើរបន្ទោបង់លាមកមិនប្រក្រតីគឺមានការយឺតការជុះមិនចេញលាមកមានសភាពរឹងបណ្ដាលមកពីមូលហេតុផ្សេងៗបង្កឡើង
-
ទល់អង្រែ នាម
ឈ្មោះល្បែងលេងសាកកម្លាំងគ្នាដោយយកអង្រែមកទល់នឹងក្រលៀនម្ខាងម្នាក់រុញទៅរុញមក
-
ទល់ឧច្ចារៈ
ទល់លាមក។
-
ទស គុណនាម
ដប់ (១០)
-
ទសកោណ នាម
ពហុកោណដែលមានជ្រុងដប់។
-
ទសកោណនិយ័ត នាម
ទសកោណមួយដែលមានប្រវែងជ្រុងទាំងដប់ស្មើគ្នានិងមុំក្នុងទាំងអស់មានរង្វាស់ស្មើគ្នា។
-
ទសកៈ គុណនាម
ចំនួន១០។
-
ទសក័ណ្ឋ នាម
អ្នកដែលមានក១០គឺរាពណ៍
-
ទសគុណ នាម
គុណចំនួន១០ដង។
-
ទសជាតក នាម
រឿងទាំងដប់ជាតិចុងក្រោយរបស់ព្រះសក្យមុនីគោតមបរមសម្ពុទ្ធ។រឿងនេះប្រភពដើមជាភាសាបាលីមាននៅក្នុងគម្ពីរខុទ្ទកនិកាយ
-
ទសជាតក៍ នាម
( ម . ព . ទសជាតក )។
-
ទសធម្ម នាម
ធម៌១០។ឈ្មោះសូត្រមួយក្នុងព្រះសុត្តន្តបិដកសម្ដែងពីធម៌១០ប្រភេទ។
-
ទសបារមី នាម
បារមី១០គឺចរិយាដ៏លើសលន់ឬគុណជាតិដ៏ល្អដែលគួរបំពេញមាន១០យ៉ាងគឺ១- ទានៈការធ្វើអំណោយ; ២- សីលៈការរក្សាកាយវាចាឱ្យបរិសុទ្ធប្រពៃ; ៣- នេក្ខម្មៈការចេញចាកកាមគឺចេញបួស; ៤- បញ្ញាការដឹងច្បាស់នូវសេចក្ដីពិត; ៥- វីរិយៈព្យាយាម; ៦- ខន្តិសេចក្ដីអត់ធន; ៧- សច្ចៈការកាន់សំដីពិតមិនរើរុះ; ៨- អធិដ្ឋានៈការអធិដ្ឋានឱ្យឃើញជាក់ស្ដែងតាមហេតុពិត; ៩- មេត្តាការផ្សាយសេចក្ដីរាប់អានចំពោះសព្វសត្វមិនរើសមុខ; ១០- ឧបេក្ខាដំណើរតាំងចិត្តជើយព្រងើយដោយស្មោះស្មើ។បារមីទាំង១០នេះឯងដែលពោធិសត្វរាល់ព្រះអង្គបំពេញឱ្យបានត្រាស់ជាព្រះសព្វញ្ញុពុទ្ធ។
-
ទសពរ នាម
ពរដប់ប្រការដែលព្រះនាងសុបារសុប្បតីមាតាព្រះវេស្សន្តរសូមពីព្រះឥន្ទ្រ
-
ទសពល គុណនាមនាម
ដែលមានកម្លាំង១០គឺមានកម្លាំងស្មើនឹងដំរីវិសេស១០ ( ព្រះសម្មាសម្ពុទ្ធ )
-
ទសពិធ គុណនាម
ដែលមាន១០យ៉ាង, មាន១០ប្រការ។
-
ទសពិធរាជធម៌ នាម
រាជធម៌១០យ៉ាងគឺធម៌១០ប្រការសម្រាប់ព្រះរាជាទ្រង់ប្រព្រឹត្តព្រមទាំងណែនាំពួកសេនាបតីមន្ត្រីធំតូចនិងពួករាស្ត្រប្រជាឱ្យប្រព្រឹត្តផង។ទសពិធរាជធម៌នោះគឺ១- ទានៈការធ្វើអំណោយ; ២- សីលៈការរក្សាសីល៥ជានិច្ចឬរក្សាសីល១០មួយដងមួយកាល; ៣- បរិច្ចាគៈការចំណាយព្រះរាជទ្រព្យទំនុកបម្រុងប្រទេសជាតិ; ៤- អាជ្ជវៈមានសេចក្ដីត្រង់; ៥- មទ្ទវៈមានសេចក្ដីទន់ភ្លន់ស្លូតសុភាពរាបសា; ៦- តបៈការកាន់ឧបោសថសីលតាមកាលកំណត់ម្ដងៗ; ៧- អក្កោធនៈមិនកម្ដៅក្រហាយអ្នកដទៃ; ៨- អវិហឹសាមិនបៀតបៀនអ្នកដទៃ; ៩- ខន្តិមានសេចក្ដីអត់ធន់; ១០- អវិរោធនៈមិនបំពានលើធម៌លើច្បាប់។ច្រើនប្រើកាត់ខ្លីត្រឹមតែទសពិធឬទសពិធធម៌។
-
ទសភាគ នាម
ភាគដប់។
-
ទសមាស នាម
រយៈពេលដប់ខែ។
-
ទសមុខ នាមគុណនាម
មុខ១០; ដែលមានមុខ១០ ( រាពណ៍ )
-
ទសវត្សរ៍ នាម
កំលុងដប់ឆ្នាំ
-
ទសសហស្សវត្សរ៍ នាម
ដប់សហស្សវត្សរ៍ជាមួយទសសហស្សវត្សរ៍ ( កំលុងមួយម៉ឺនឆ្នាំ )។
-
ទសសីល នាម
ការប្រកាន់ចរិយាល្អដោយប្រការ១០យ៉ាង; សីល១០។
-
ទស់ កិរិយាសព្ទ
រាំងដោយឆ្នស់
-
ទស់ទ័ព
រាំងមុខទ័ពមិនឱ្យចូលមកបាន។
-
ទស្សន នាម
ការឃើញ, ដំណើរយល់ឃើញ; បញ្ញាសាមញ្ញ; លទ្ធិ; ភ្នែក; អាទិមគ្គគឺសោតាបត្តិមគ្គ។
-
ទស្សនកិច្ច នាម
ចក្ខុដែលមានការឃើញជានិច្ចឬជាមុខការ។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។