វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ពាក្យទាំងអស់
ទំព័រ 297 / 1268
-
ទានប្រោស នាម
សម្រាប់ប្រជាជននិយាយជម្រាបមន្ត្រីស័ក្ដិធំក្រៅពីរដ្ឋមន្ត្រី។ល។
-
ទានមយៈ គុណនាមនាម
ដែលសម្រេចដោយទាន; បុណ្យដែលសម្រេចឬដែលកើតឡើងដោយសារធ្វើទាន។
-
ទានម័យ គុណនាមនាម
( ម . ព . ទានមយៈ )។
-
ទានវត្ថុ នាម
វត្ថុ, ភ័ស្ដុភារ, របស់សម្រាប់ធ្វើទានឬវត្ថុដែលជាអំណោយ។
-
ទានសាលា នាម
សាលាសម្រាប់ប្រជុំគ្នាធ្វើទាន, រោងទាន។
-
ទានាធិបតី នាម
ដូចគ្នានឹងទានបតី, ប៉ុន្តែខ្មែរយើងច្រើនតែប្រើជាពាក្យទេស្នាសម្រាប់ហៅឥស្សរជនអ្នកមានបណ្ដាស័ក្ដិដែលជាម្ចាស់ទាន។
-
ទានានិសង្ស នាម
អានិសង្សទាន។
-
ទានិស្សរាធិបតី នាម
អ្នកដែលជាម្ចាស់ធំចម្បងក្នុងទានឬដែលជាម្ចាស់ចម្បងលើសលែងអ្នកឱ្យទានទាំងអស់។ពាក្យនេះខ្មែរយើងច្រើនប្រើជាពាក្យទេស្នាសម្រាប់ហៅឥស្សរជនជាក្សត្រិយ៍ដែលជាម្ចាស់ទាន, ហៅបានតាំងពីព្រះរាជាចុះរៀងមកដល់ព្រះរាជវង្សានុវង្សធំតូចតាមលំដាប់។
-
ទានិស្សរៈ នាម
ដូចគ្នានឹងទានបតី, ប៉ុន្តែខ្មែរយើងប្រើពាក្យនេះសម្រាប់ហៅឥស្សរជនអ្នកមានស័ក្ដិធំមានសេនាបតីជាដើមដែលជាម្ចាស់ទាន ( ច្រើនប្រើក្នុងពាក្យទេស្នា )។
-
ទាន់ គុណកិរិយា
ប្រញាប់, រួសរាន់, ឆាប់, រហ័ស; ដល់; ចួប; ជិត, ប្រកិត; បាន, បានសម្រេច
-
ទាន់ចិត្ត គុណកិរិយាគុណនាម
ដែលរហ័សឆាប់លឿនភ្លាមៗដោយក្ដីគាប់ចិត្ត
-
ទាន់ដង្ហើម គុណកិរិយា
ទាន់ពេលដែលអ្នកណាម្នាក់រៀបនឹងផុតដង្ហើម
-
ទាន់ទិន កិរិយាសព្ទ
ជំពាក់ទាក់ទិន, ទាក់ទង, ពាក់ព័ន្ធ
-
ទាន់ហន់ គុណកិរិយា
ដែលទាន់ភ្លាមៗ, ដែលឆុតឆាប់, ដែលរួសរាន់ទាន់ភ្នែកភ្លាមៗ
-
ទាប គុណនាម
ទីទៃពីខ្ពស់គឺតិចកម្ពស់, តិចជំហរឬដែលឥតកម្ពស់, ឥតជំហរ។
-
ទាបមុខ
( ម . ព . តូចមុខ )។
-
ទាព្រៃ នាម
ឈ្មោះបក្សីព្រៃមួយប្រភេទរូបដូចទាតែហើរខ្ពស់បានដូចពួកកុក។
-
ទាម កិរិយាសព្ទ
ចាប់អ្វីៗដោយប្រដាប់មានចុងមានដើមកោះភ្ជាប់ដើម្បីនឹងរឹតឃាត់ទប់មិនឱ្យឃ្លាតពីគ្នា
-
ទាមទារ កិរិយាសព្ទ
ទាមផងទារផង, ទារដោយទាមចំណែកឬទារតវ៉ាយករបស់ជាមត៌កខ្លួនជាកេរ្តិ៍ដំណែលឱ្យបានមកខ្លួនវិញ។
-
ទាយ កិរិយាសព្ទ
ពោលឱ្យដំណឹងជាមុនពីការអ្វីៗដែលមិនទាន់ដល់មិនទាន់មានមក
-
ទាយក នាម
បុរសអ្នកឱ្យទាន។
-
ទាយកសមាជិក នាម
សមាជិកដែលបានធ្វើអំណោយធនធានដល់សមាគមណាមួយ។
-
ទាយជ្ជទាន នាម
( សេ . ហិ .) មូលនិធិឬទ្រព្យសម្បត្តិដែលផ្តល់ជាទុនទៅស្ថាប័នបុគ្គលឬក្រុមសម្រាប់គោលដៅជាក់លាក់អ្វីមួយ
-
ទាយពន្ធុ នាម
ផៅពង្ស, ញាតិដែលត្រូវបានមរតក។
-
ទាយភាគ នាម
ចំណែកមរតក។
-
ទាយវិភាគ នាម
ការចែកមរតក។
-
ទាយាទ នាម
បុត្រ, បុត្រី; ញាតិ។
-
ទាយិកា នាម
ស្ត្រីអ្នកឱ្យទាន។
-
ទាយិនី នាម
( ម . ព . ទាយិកា )។
-
ទាយី នាម
ដូចគ្នានឹងទាយកដែរ
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។