ទាម
កិរិយាសព្ទ
អត្ថន័យ (4)
-
1
កិរិយាសព្ទ
ចាប់អ្វីៗដោយប្រដាប់មានចុងមានដើមកោះភ្ជាប់ដើម្បីនឹងរឹតឃាត់ទប់មិនឱ្យឃ្លាតពីគ្នា
ឧទាហរណ៍ កងរឹតទាមទុយោ។
-
2
កិរិយាសព្ទ
ដណ្ដើមយកចំណែក
ឧទាហរណ៍ ទាមចំណែក, ទាមកេរ។
-
3
កិរិយាសព្ទ
ជិះកដំរី
ឧទាហរណ៍ ទាមក្បាលដំរី។
-
4
កិរិយាសព្ទ
ខាំជញ្ជក់បឺតយកឈាម ( ឈ្លើង )
ឧទាហរណ៍ ឈ្លើងទាម។
ប្រភពឯកសារ: វចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត (វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ)