វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ពាក្យទាំងអស់
ទំព័រ 299 / 1268
-
ទាស កិរិយាសព្ទនាម
ខ្ទាតចេញ, ងាកបែរពីផ្លូវ, ពីគន្លង, ពីលំអាន, ពីកន្លែង
-
ទាសកម្មករ នាម
ពួកខ្ញុំកំដរនិងអ្នកធ្វើការស៊ីឈ្នួល។
-
ទាសករ នាម
មនុស្សដែលត្រូវបានគេគ្រប់គ្រងលក់ដូរនិងបង្ខំឱ្យធ្វើការគ្រប់បែបយ៉ាងដោយគ្មានលក្ខខណ្ឌដើម្បីផលប្រយោជន៍ម្ចាស់ទាសករហើយសូម្បីតែជីវិតក៏មិនមែនជារបស់ខ្លួនដែរ។
-
ទាសទាន នាម
ទានយ៉ាងថោកថយ, ទានដែលឱ្យដោយខ្ជីខ្ជា។
-
ទាសផ្ដាស កិរិយាសព្ទ
ខ្ទាតចេញខុសពីគន្លង, ខុសរបៀប, ខុសច្បាប់, ខុសសណ្ដាប់ធ្នាប់។
-
ទាសពាណិជ្ជកម្ម នាម
ជំនួញមនុស្សសម្រាប់យកទៅធ្វើជាខ្ញុំបម្រើ។
-
ទាសភាព នាម
ភាពនៃមនុស្សដែលជាខ្ញុំកំដរ, ជាបាវព្រាវ; ដំណើរដែលនៅជាខ្ញុំកញ្ជះគេ
-
ទាសអារម្មណ៍
ទាសគំនិតឬគំនិតទាស។
-
ទាសា នាម
ខ្ញុំប្រុសទាំងឡាយឬពួកខ្ញុំប្រុស។
-
ទាសាទាសី នាម
ពួកខ្ញុំប្រុសខ្ញុំស្រីឬខ្ញុំស្រីខ្ញុំប្រុសទាំងឡាយ។
-
ទាសី នាម
ខ្ញុំស្រី។
-
ទាសីទាសា នាម
( ម . ព . ទាសាទាសី )។
-
ទាសីធីតា នាម
កូនស្រីនៃទាសី, កូនស្រីដែលកើតអំពីទាសី។
-
ទាសីបុត្រ នាម
កូនប្រុសនៃទាសី, កូនប្រុសដែលកើតអំពីទាសី។
-
ទាសីបុត្រី នាម
ដូចគ្នានឹងទាសីធីតា។
-
ទាសីភរិយា នាម
ស្រីដែលប្រុសជាម្ចាស់ទ្រព្យប្រើប្រាស់ជាទាសីផងយកជាភរិយាផង ( មេខា ); ភរិយាដូចជាទាសីគឺភរិយាដែលយកចិត្តទុកដាក់បម្រើស្វាមីដូចជាទាសី។
-
ទាសីភោគ នាម
ការប្រើប្រាស់ដូចជាទាសីគឺការប្រើប្រាស់ស្ត្រីដែលមិនមែនជាទាសីឱ្យធ្វើការងារញក់ញីដូចជាទាសី។
-
ទាសីភោគកម្ម នាម
ដូចគ្នានឹងទាសីភោគដែរ។
-
ទាសីភោគៈ នាម
( ម . ព . ទាសីភោគ )។
-
ទាសៈ នាម
( ម . ព . ទាស )។
-
ទាស់ កិរិយាសព្ទគុណនាមនាម
ទទឹង, មិនរបបគ្នា, ខុសគ្នា, ឈ្លោះគ្នា; មិនស្រួល; លាប់ព្រោះអាហារចំណី ...។
-
ទាស់ចិត្ត កិរិយាសព្ទ
ឃ្នើសចិត្តទើសចិត្ត, មិនត្រូវចិត្ត
-
ទាស់ទាក់ គុណកិរិយាគុណនាម
អាក់ខាន, មានឧបសគ្គ, ទើមិនសម្រេចប្រយោជន៍, ទៅមិនដល់ដោយមានអ្វីរំខាន, រាំងស្ទះ។
-
ទាស់ទែង កិរិយាសព្ទ
( ម . ព . ទាស់១)។
-
ទាស់មាត់
ទាស់ខ្យល់សម្ដីថាពុំច្បាស់លាស់។
-
ទាស់មាត់ទាស់ពាក្យគ្នា
ឈ្លោះប្រកែកដោយទាស់សម្ដីគ្នា។
-
ទាស់អារម្មណ៍
ទាស់ចិត្ត, ទាស់អធ្យាស្រ័យ; មិនត្រូវធាតុគ្នា។
-
ទាហាន កិរិយាសព្ទនាម
ហ៊ាន, ហានក្លា, មិនខ្លាច
-
ទាហានស្ម័គ្រចិត្ត នាម
ទាហានអាសា ( ខ្មែរហៅចំពោះតែទាហានក្នុងក្រុមពិជ័យសង្គ្រាម )។
-
ទាហានអាសា
ទាហានស្ម័គ្រចិត្តគឺអ្នកដែលសុំចូលធ្វើទាហានដោយស្ម័គ្រពីចិត្តខ្លួនជួយឈឺឆ្អាលរាជការផែនដី។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។