វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ពាក្យទាំងអស់
ទំព័រ 302 / 1268
-
ទិន្នភណ្ឌ នាម
របស់ដែលគេឱ្យ។
-
ទិន្នវត្ថុ នាម
វត្ថុដែលគេឱ្យ។
-
ទិន្នាទាយិនី នាម
( ម . ព . ទិន្នាទាយី )។
-
ទិន្នាទាយី នាម
អ្នកយកតែរបស់ដែលគេឱ្យគឺអ្នកដែលមិនលួចគេ។
-
ទិព្យ គុណនាម
ដូចគ្នានឹងទិព្វ។
-
ទិព្វ គុណនាម
ដែលជារបស់ទេវតា, ដែលទាក់ទងគ្នានឹងពួកទេវតា, ដែលមាននៅក្នុងទេវលោក
-
ទិព្វចក្ខុ នាម
ភ្នែកទិព្យ។
-
ទិព្វជង្គត កិរិយាសព្ទគុណនាម
ទៅកាន់ទេវលោកហើយ ( ស្លាប់ ); ដែលទៅកើតជាទេវតាហើយ ( ដែលស្លាប់ហើយ ); ខ្មែរយើងប្រើជារាជសព្ទ
-
ទិព្វញ្ញាណ នាម
ញាណទិព្វ។
-
ទិព្វនារី នាម
ស្រីសួគ៌, ស្រីអប្សរ។
-
ទិព្វនេត្រ នាម
ដូចគ្នានឹងទិព្វចក្ខុ។
-
ទិព្វមន្ត នាម
មន្តទិព្វ។
-
ទិព្វរស នាម
ទឹកទិព្វ; បរទ។
-
ទិព្វវាចា នាម
សំដីទិព្វ។
-
ទិព្វវាទ នាម
ដូចគ្នានឹងទិព្វវាចា។
-
ទិព្វវិមាន នាម
វិមានទិព្វ។
-
ទិព្វវិហារ
ការនៅដូចជាទេវតា។
-
ទិព្វវ័ន នាម
ព្រៃទិព្វគឺសួនឬឧទ្យានទិព្វ។
-
ទិព្វសព្ទ នាម
សំឡេងទិព្វ, សូរសព្ទជាទិព្វ។
-
ទិព្វសាក្សី នាម
សាក្សីទិព្វ។
-
ទិព្វសោត នាម
ត្រចៀកទិព្វ។
-
ទិព្វស្រោត នាម
ដូចគ្នានឹងទិព្វសោត។
-
ទិព្វារម្មណ៍ នាម
អារម្មណ៍ទិព្វ។
-
ទិល នាម
ឈ្មោះស្មៅមួយប្រភេទពួកប្រទាលមានមើមបរិភោគឆៅបាន, ដុះតែនៅដីលាយខ្សាច់។
-
ទិលម៉ូវ នាម
( ម . ព . ទែលម៉ូវ )។
-
ទិវង្គត កិរិយាសព្ទគុណនាម
ទៅកាន់ទេវលោកហើយ ( ស្លាប់ ); ដែលទៅកើតជាទេវតាហើយ ( ដែលស្លាប់ហើយ ) ខ្មែរយើងប្រើជារាជសព្ទ
-
ទិវសភាគ នាម
ចំណែកនៃថ្ងៃគឺពេញមួយថ្ងៃតាំងពីព្រឹកទាល់ល្ងាច។
-
ទិវា នាម
ថ្ងៃ, ក្នុងវេលាថ្ងៃ, នៅវេលាថ្ងៃ។
-
ទិវាករ នាម
អ្នកធ្វើនូវថ្ងៃ ( ព្រះអាទិត្យ )។
-
ទិវាកុមារអន្តរជាតិ នាម
ថ្ងៃប្រារព្ធពិធីរម្លឹកដល់ការទទួលបានសិទ្ធិគាំពាររបស់កុមារដែលត្រូវបានមនុស្សលើពិភពលោកយកចិត្តទុកដាក់ឱ្យរួចផុតពីពួកហ្វាស៊ីសហ៊ីត្លែរនៅឆ្នាំ១៩៥០នៅថ្ងៃទី១ខែមិថុនារៀងរាល់ឆ្នាំ។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។