វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ពាក្យទាំងអស់
ទំព័រ 301 / 1268
-
ទិដ្ឋភាព នាម
ភាពនៃអ្វីៗដែលគេបានឃើញ, បានចួបប្រទះមកហើយ; បែបភាពឬដំណើរទំនងនៃវត្ថុដែលហុចហេតុផលមកឱ្យឃើញ
-
ទិដ្ឋមត្ត នាម
អ្នកដែលទើបជួបឃើញស្គាល់រាប់រកគ្នាជាមិត្រក្នុងគ្រាដំបូងបំផុត; អ្វីៗដែលទើបបានឃើញម្ដងដំបូង
-
ទិដ្ឋមត្តក៍ នាម
( ម . ព . ទិដ្ឋមត្ត )។
-
ទិដ្ឋាការ នាម
អាការដែលបានឃើញ, បានចួបប្រទះមកហើយ។
-
ទិដ្ឋានុគតិ នាម
ការប្រព្រឹត្តតាម, ការយកតម្រាប់; បែបបទ, បែបយ៉ាង, តម្រាប់ឬសណ្ដាប់ធ្នាប់ដែលទុកជាបែបឱ្យគេធ្វើតាម
-
ទិដ្ឋិ នាម
ដំណើរយល់ឃើញ, សេចក្ដីប្រកាន់តាមការយល់ឃើញ; ដំណើរយល់ឃើញខុសហៅថាមិច្ឆាទិដ្ឋិ, ដំណើរយល់ឃើញត្រូវហៅថាសម្មាទិដ្ឋិ។
-
ទិដ្ឋិវិបត្តិ នាម
ការខូចដំណើរយល់ឃើញគឺការភ្លាត់គំនិតយល់ឆ្វេងខុសពីផ្លូវត្រូវ, ខុសពីផ្លូវធម៌វិន័យ
-
ទិដ្ឋិសមភាព
ភាពស្មើគ្នាដោយទិដ្ឋិគឺដំណើរមានប្រាជ្ញាយល់ការពិតស្មើគ្នា។
-
ទិដ្ឋិសម្បត្តិ នាម
ការបរិបូណ៌ដោយដំណើរយល់ឃើញគឺការបរិបូណ៌ដោយដំណើរយល់ឃើញត្រូវតាមច្បាប់ឬតាមធម៌វិន័យ។
-
ទិដ្ឋុជុកម្ម នាម
ការធ្វើដំណើរយល់ឃើញឱ្យត្រង់តាមសេចក្ដីពិតគឺការតម្រង់ចិត្តគំនិតខ្លួនដោយយល់ឃើញខុសឱ្យងាកបែរមករកផ្លូវត្រូវតាមធម៌ពិតវិញ។
-
ទិដ្ឋុម្មត្តកៈ
ឆ្កួតទិដ្ឋិ។
-
ទិតៀន កិរិយាសព្ទ
( ម . ព . តំណិះ, ដំណៀល )។
-
ទិន នាម
ថ្ងៃ។
-
ទិនករ នាម
អ្នកធ្វើនូវថ្ងៃ ( ព្រះអាទិត្យ )។
-
ទិនក្ស័យ នាម
វេលាអស់នៃថ្ងៃគឺវេលាថ្ងៃលិច។
-
ទិនបតី នាម
ម្ចាស់នៃថ្ងៃ ( ព្រះអាទិត្យ )។
-
ទិនប្រភា នាម
ពន្លឺថ្ងៃ។
-
ទិនមណី នាម
កែវមណីនៃថ្ងៃ ( ព្រះអាទិត្យ )។
-
ទិនមុខ នាម
មុខនៃថ្ងៃគឺវេលាបំព្រាង, ព្រឹកព្រាង។
-
ទិនរត្ន នាម
កែវនៃថ្ងៃ ( ព្រះអាទិត្យ )។
-
ទិនរ័ត្ន នាម
( ម . ព . ទិនរត្ន )។
-
ទិនាករ នាម
ប្រាក់ពន្ធប្រចាំថ្ងៃ។
-
ទិនានុប្បវត្តិ នាម
ដំណឹងដែលមានរាល់ថ្ងៃ; សំបុត្រឱ្យដំណឹងតាមលំដាប់ថ្ងៃគឺសំបុត្រចេញប្រាប់ដំណឹងផ្សេងៗរាល់ថ្ងៃឱ្យអ្នកទាំងពួងដឹង ( កាសែត )។
-
ទិនានុប្រព្រឹត្តិ នាម
ដូចគ្នានឹងទិនានុប្បវត្តិ។
-
ទិនានុលេខន៍ នាម
កំណត់តូចឬកូនសៀវភៅសម្រាប់កត់ត្រាកិច្ចការដែលត្រូវធ្វើរៀងរាល់ថ្ងៃ
-
ទិនាវសាន នាម
ទីបំផុតនៃថ្ងៃគឺវេលាថ្ងៃអស្ដង្គត ( ពេលថ្ងៃលិច )។ដូចគ្នានឹងទិនក្ស័យដែរ។
-
ទិនិក នាម
អ្នកស៊ីឈ្នួលយកប្រាក់ថ្ងៃ, អ្នកធ្វើការស៊ីប្រាក់ថ្ងៃគឺបានប្រាក់ដែលត្រូវបើកតាមកំណត់ត្រឹមតែថ្ងៃធ្វើការ។
-
ទិនិកជន នាម
មនុស្សអ្នកស៊ីឈ្នួលថ្ងៃគឺអ្នកធ្វើការយកឈ្នួលតាមកំណត់ថ្ងៃដែលបានធ្វើការ។
-
ទិនិកា នាម
ថ្លៃឈ្នួលដែលអ្នកជួលឱ្យដល់អ្នកស៊ីឈ្នួលតាមកំណត់ថ្ងៃដែលបានធ្វើការ ( ឈ្នួលថ្ងៃឬប្រាក់ប្រចាំថ្ងៃ )។
-
ទិន្នន័យ នាម
ន័យឬសេចក្ដីពន្យល់ដែលគេបានឱ្យហើយ, ចំណុចសំខាន់យ៉ាងពិតប្រាកដដែលបានពន្យល់រួចហើយ
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។