ទាស
អត្ថន័យ (4)
-
1
កិរិយាសព្ទ
ខ្ទាតចេញ, ងាកបែរពីផ្លូវ, ពីគន្លង, ពីលំអាន, ពីកន្លែង
ឧទាហរណ៍ ទាសចេញពីផ្លូវ, ចិត្តទាស, ទាសចិត្ត, ទាសគំនិត។
-
2
នាម
ឈ្មោះវល្លិព្រៃមួយប្រភេទសន្តានពពាយជ្រុងប៉ុន្តែប្រើការដូចពពាយជ្រុងពុំកើតទេ
ឧទាហរណ៍ ឃើញសេះជាលាក្ងានជាទាពពាយជាទាសសំណជាប្រាក់ស្ពាន់ឆ្លាក់ជាមាសបង្កួយជាជាសកប្បាសជាគ។ (ច្បាប់រាជនេតិជាព្រះនិពន្ធនៃព្រះរាជសម្ភារ)។
-
3
នាម
ឈ្មោះពន្ធដែលទារយកតាមមុខដំណាំ ( ពន្ធដំណាំ )
ឧទាហរណ៍ ពន្ធទាស។
-
4
នាម
ខ្ញុំប្រុស, បាវប្រុស។
ប្រភពឯកសារ: វចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត (វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ)