វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ពាក្យទាំងអស់
ទំព័រ 807 / 1268
-
វឹកវរ កិរិយាសព្ទគុណកិរិយា
វរវឹក, ធ្វើឱ្យច្រឡំបល់, ឱ្យទាស់ការ; ច្របូកច្របល់
-
វឹង គុណកិរិយាឧទានសព្ទ
វិញ, វិញទៀត; ភ្លាម
-
វឹត កិរិយាសព្ទ
( ម . ព . វឹក១)។
-
វឹប ឧទានសព្ទ
សូរឮដោយទាញកន្ត្រាក់ខ្លាំង
-
វឹល កិរិយាសព្ទឧទានសព្ទ
( ម . ព . វិល )។
-
វឹលមុខ កិរិយាសព្ទគុណនាម
( ម . ព . វិលមុខ )។
-
វឹះ គុណកិរិយា
( ម . ព . វិះ )។
-
វឺ ឧទានសព្ទ
សូរឮដោយចោលអ្វីៗពេញកម្លាំងដៃ
-
វឺបៗ ឧទានសព្ទ
សូរកង្ហារធំវិលញាប់ខ្លាំងជាដើម។
-
វុឌ្ឍាចារ្យ នាម
ដូចគ្នានឹងព្រឹទ្ធាចារ្យ។
-
វុឌ្ឍាបចាយនៈ នាម
ដូចគ្នានឹងព្រឹទ្ធាបចាយនៈដែរ។
-
វុឌ្ឍិ នាម
សេចក្ដីចម្រើន; ការលូតលាស់, ដុះដាល, បរិបូណ៌; ការកើតកាលវាលគុម្ព
-
វុឌ្ឍិកម្ម នាម
អំពើដែលនាំឱ្យមានសេចក្ដីចម្រើន។
-
វុឌ្ឍិការណ៍ នាម
ហេតុដែលនាំឱ្យមានសេចក្ដីចម្រើន, ហេតុនៃសេចក្ដីចម្រើន។
-
វុឌ្ឍិកាល នាម
កាលឬសម័យដែលមានសេចក្ដីចម្រើន។
-
វុឌ្ឍិជន្ម នាម
អាយុដែលចម្រើនឬសេចក្ដីចម្រើនអាយុ។
-
វុឌ្ឍិធម៌ នាម
ធម៌ឬសភាវៈដែលនាំឱ្យមានសេចក្ដីចម្រើន។
-
វុឌ្ឍិពរ នាម
ពរដ៏ចម្រើនឬសេចក្ដីចម្រើនដោយពរ។
-
វុឌ្ឍិភាព នាម
ភាព, បែបបទ, ដំណើរដែលនាំឱ្យមានសេចក្ដីចម្រើន។
-
វុឌ្ឍិសម័យ នាម
( ម . ព . វុឌ្ឍិកាល )។
-
វុត្ត គុណនាម
ដែលបានពោល, បាននិយាយ, បានថ្លែង, បានថារួចមកហើយ។
-
វុត្តការណ៍ នាម
ហេតុ, ដំណើរដែលបាននិយាយរួចមកហើយ។
-
វុត្តដ្ឋាន នាម
កន្លែងដែលបាននិយាយរួចមកហើយ; កន្លែងដែលបាននិយាយគ្នា។
-
វុត្តនិយម នាម
កំណត់, កំណត់ហេតុឬទំនងដែលបាននិយាយរួចមកហើយ។
-
វុត្តនិយាម នាម
( ម . ព . វុត្តនិយម )។
-
វុត្តន័យ នាម
ន័យដែលបានពោលរួចហើយ។
-
វុត្តប្បមាណ នាម
ប្រមាណ, សន្ទង់, ខ្នាតដែលបាននិយាយរួចមកហើយ។
-
វុត្តពីជ នាម
ពូជ ( ដំណាំ ) ដែលបណ្ដុះ, សាប, ព្រោះរួចហើយ; ពូជសម្រាប់បណ្ដុះ, សាប, ព្រោះ។
-
វុត្តពូជ នាម
( ម . ព . វុត្តពីជ )។
-
វុត្តភាព នាម
ភាព, បែបបទ, ដំណើរដែលបាននិយាយរួចមកហើយ។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។