វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ពាក្យទាំងអស់
ទំព័រ 810 / 1268
-
វេជ្ជបញ្ជា នាម
លិខិតដែលមានរាយឈ្មោះឱសថចេញដោយវេជ្ជបណ្ឌិតជំនាញជូនអ្នកជំងឺ
-
វេជ្ជបណ្ឌិត នាម
គ្រូពេទ្យព្យាបាលជំងឺដែលមានសញ្ញាប័ត្រវេជ្ជសាស្ត្រពីសាកលវិទ្យាល័យ
-
វេជ្ជប្បញ្ញត្តិ នាម
បញ្ញត្តិ, ការហាមប្រាមរបស់ពេទ្យ។
-
វេជ្ជមន្ទីរ នាម
( ម . ព . ពេទ្យមន្ទីរ )។
-
វេជ្ជវិជ្ជា នាម
( ម . ព . ពេទ្យវិទ្យា )។
-
វេជ្ជសាស្ត្រ នាម
( ម . ព . ពេទ្យសាស្ត្រ )។
-
វេជ្ជសាស្ត្រាចារ្យ នាម
សាស្ត្រាចារ្យពេទ្យគឺគ្រូធំបង្រៀនវេជ្ជវិជ្ជា។
-
វេញ កិរិយាសព្ទ
ត្របាញ់បញ្ចូលធ្លុង
-
វេញគំនិតគ្នា កិរិយាសព្ទ
( ព . ប្រ .) រួមគំនិតគ្នាតែមួយ ( ដូចគេវេញខ្សែបញ្ចូលធ្លុង )។
-
វេឋនពស្ត្រ នាម
សំពត់សម្រាប់ជួត, ឈ្នួតក្បាល។
-
វេឌា នាម
ភេត្រា, សំពៅ។
-
វេតាល នាម
បិសាច, បិសាចដែលបរិភោគតែគំរង់ ( បិសាចស្អុយគគ្រុក )។
-
វេតាឡិក នាម
អ្នកវាយស្គរឬគោះត្រដោកចាំយាម; អ្នកផ្លុំត្រែដាស់គេឱ្យភ្ញាក់; អ្នកច្រៀងភ្លេង។
-
វេទ នាម
សេចក្ដីដឹង, វិជ្ជា, ចំណេះ។
-
វេទកោសល នាម
សេចក្ដីឈ្លាស, ស្ទាត់, ជំនាញក្នុងវេទ។
-
វេទគូ នាម
អ្នកបានដល់ត្រើយវេទគឺអ្នកចេះវេទចប់ហើយ; អ្នកបានសម្រេចវេទ, អ្នកចេះវេទ; អ្នកដែលកំពុងតែរៀនវេទ ( ហៅតាមលទ្ធិព្រាហ្មណិក )។តាមពុទ្ធិកលទ្ធិវេទគូសំដៅចំពោះព្រះអរហន្តពីព្រោះព្រះអរហន្តលោកបានសម្រេចអរហត្តផលដែលជាត្រើយនៃសមុទ្រគឺភពវដ្ដសំសារហើយឈ្មោះថាលោកចេះចប់វេទគ្រប់សព្វហើយ ( ផ្ទុយគ្នានឹងលទ្ធិព្រាហ្មណិក )។
-
វេទនា នាម
ការទទួលអារម្មណ៍, ការសោយឬការរងអារម្មណ៍, ការដឹងអារម្មណ៍ជាសុខឬជាទុក្ខ ...។ច្រើនសំដៅចំពោះការទទួលអារម្មណ៍ជាទុក្ខ
-
វេទនាក្សាន្តិ នាម
ការអត់ទ្រាំទុក្ខវេទនា។
-
វេទនាខន្ធ នាម
ពួកឬកងវេទនា, វេទនាដែលរាប់ជាខន្ធមួយក្នុងខន្ធទាំង៥។
-
វេទនានុរូប នាម
តាមសមគួរដល់វេទនា
-
វេទនានុវត្តន៍ នាម
ការប្រព្រឹត្តទៅតាមវេទនា។
-
វេទនាប្រាប្ដ នាម
អ្នកដែលដល់នូវទុក្ខវេទនា, អ្នករងសេចក្ដីលំបាក។
-
វេទនាភិភូត នាម
អ្នកដែលត្រូវទុក្ខវេទនាគ្របសង្កត់, អ្នកដែលឈឺចាប់ខ្លាំង។
-
វេទនារម្មណ៍ នាម
ការសោយអារម្មណ៍, ការដឹងនូវអារម្មណ៍ជាសុខឬជាទុក្ខ
-
វេទនាស្កន្ធ នាម
( ម . ព . វេទនាខន្ធ )។
-
វេទន្ត នាម
ដូចគ្នានឹងវេទាន្តដែរ។
-
វេទប្រទាន នាម
ការបង្រៀនវេទ។
-
វេទមន្ត នាម
មន្តក្នុងវេទ។ខ្មែរច្រើននិយាយសំដៅមន្តអាគម, មន្តសម្រាប់សូត្រស្តោះផ្លុំ។
-
វេទមន្ត្រ នាម
( ម . ព . វេទមន្ត )។
-
វេទយិត គុណនាម
ដែលឆាប់ទទួលអារម្មណ៍ដែលឆាប់មានប្រតិកម្ម។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។