វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ពាក្យទាំងអស់
ទំព័រ 812 / 1268
-
វេមានិកប្រេតី នាម
( ម . ព . វេមានិកប្រេត )។
-
វេយ្យាករណបណ្ឌិត នាម
អ្នកប្រាជ្ញខាងវេយ្យាករណ៍ ( អ្នកប្រាជ្ញចេះគោលឬមូលរបស់ភាសា )។
-
វេយ្យាករណិក នាម
អ្នករៀនវេយ្យាករណ៍, អ្នករៀនគម្ពីរប្រាប់គោលរបស់ភាសា; អ្នកតែងវេយ្យាករណ៍; អ្នកចេះវេយ្យាករណ៍; គ្រូវេយ្យាករណ៍
-
វេយ្យាករណិកា នាម
( ម . ព . វេយ្យាករណិក )។
-
វេយ្យាករណ៍ នាម
ការធ្វើឱ្យជាក់ច្បាស់, ឱ្យប្រាកដ; ការពន្យល់; ពាក្យអធិប្បាយ; ពាក្យដោះស្រាយ; ពាក្យរាយ; ទំនាយ; ឈ្មោះអង្គនៃពុទ្ធភាសិត ( បាលីភាសា ) មួយយ៉ាងជាពាក្យរាយ ( មិនមែនគាថា, បាលីជាពាក្យរាយនេះហៅវេយ្យាករណបាឋវិញក៏បាន ); គម្ពីរប្រាប់គោលរបស់ភាសា, មូលរបស់ភាសា
-
វេយ្យាវច្ច នាម
ការខ្វល់ខ្វាយ, ការខ្នះខ្នែង, ការមិនប្រចាំគ្នា, ការយកចិត្តទុកដាក់។
-
វេយ្យាវច្ចកម្ម នាម
ការប្រឹងប្រែងធ្វើកិច្ចការដោយយកចិត្តទុកដាក់ពីចិត្តឯង។
-
វេយ្យាវច្ចករ នាម
អ្នកខ្នះខ្នែងធ្វើការកិច្ចការ; អ្នកធ្វើការបម្រើបម្រាស់ដោយយកចិត្តទុកដាក់មិនមើលបំណាំ, មិនប្រចាំគ្នា។
-
វេយ្យាវច្ចមយៈ នាម
ប្រយោជន៍ឬបុណ្យដែលកើតមានព្រោះការខ្វល់ខ្វាយធ្វើ។
-
វេយ្យាវច្ចម័យ នាម
( ម . ព . វេយ្យាវច្ចមយៈ )។
-
វេយ្យាវច្ចៈ
( ម . ព . វេយ្យាវច្ចមយៈ )។
-
វេរ កិរិយាសព្ទនាម
ប្រគល់ឬប្រគេនអ្វីៗឱ្យដោយបញ្ចេញវាចាថាតាមគ្នា ( ព . ពុ .)
-
វេរចង្ហាន់សង្ឃ នាម
ឈ្មោះរបៀបមង្គលការមួយយ៉ាងធ្វើដោយពិធីវេរភត្តនិងគ្រឿងបរិក្ខារប្រគេនភិក្ខុសង្ឃ
-
វេរប្បដិវេរ នាម
ដំណើរចងពៀរតបពៀរ, ការចងពៀរម្ដងម្នាក់គឺការដែលអ្នកមួយចងពៀរទៅរកហើយអ្នកមួយត្រឡប់ចងពៀរមករកវិញ
-
វេរប្រវាស់ដៃ នាម
ដំណើរធ្វើការឱ្យគ្នាទៅវិញទៅមកម្ដងម្នាក់។ពាក្យនេះជាពាក្យដែលខ្មែរប្រើជាយូរមកហើយ។
-
វេរភាព នាម
ភាវៈនៃពៀរ; ភាពរបស់បុគ្គលជាសត្រូវនឹងគ្នា។
-
វេរមណី នាម
គំនិតដែលតាំងផ្គងនឹងវៀរ; ការវៀរ, ការតម; ការវៀរចាកទុច្ចរិត។
-
វេរម្ភវាត នាម
ខ្យល់វល់គឺខ្យល់ដែលបក់ពីទិសផ្សេងៗប្រសព្វគ្នា; ខ្យល់កំបុតត្បូង។
-
វេរវេគ នាម
កម្លាំងពៀរ; កម្លាំងឬសន្ទុះរបស់សត្រូវ។
-
វេរា នាម
ពៀរ
-
វេរិជន នាម
( ម . ព . វេរីជន )។
-
វេរិនី នាម
( ម . ព . វេរី )។
-
វេរិបុគ្គល នាម
( ម . ព . វេរីជន )។
-
វេរី គុណនាម
ដែលមានពៀរនឹងគ្នា; ដែលជាសត្រូវនឹងគ្នា
-
វេរីជន នាម
ជនឬបុគ្គលដែលមានពៀរនឹងគ្នា, ដែលជាសត្រូវនឹងគ្នា។
-
វេលា នាម
( ម . ព . ពេល, ពេលា )។
-
វេលាឧបវេសន៍ នាម
វេលាសម្រាក
-
វេវចនសព្ទ នាម
ពាក្យពីរម៉ាត់ឬវាចាវិលាស (locution) ពីរម៉ាត់ឬក៏ច្រើនម៉ាត់ជាវេវចនសព្ទនឹងគ្នាកាលណាពាក្យឬវាចាវិលាសនោះមានប្រភេទដូចគ្នានិងអាចជំនួសគ្នាបានក្នុងល្បះដោយឥតបណ្ដាលឱ្យល្បះមានន័យផ្សេង។តាមធម្មតាពាក្យពីរម៉ាត់ដែលជាវេវចនសព្ទនឹងគ្នាមិនមានន័យដូចគ្នាបេះបិទទេ : គេមិនអាចប្រើវាជំនួសគ្នាបានគ្រប់ករណីទេឬវាជំនួសគ្នាបានប៉ុន្តែសណ្ឋានភាសា (registres) មានកម្រិតខុសគ្នា
-
វេវចនៈ នាម
ពាក្យដែលប្រើផ្លាស់ប្ដូរគ្នាឬប្រើជាជំនួសគ្នាបានគឺពាក្យដែលមានសូរសំនៀងខុសគ្នាតែមានដំណើរសេចក្ដីត្រូវគ្នាឬរលឿគ្នា, ដូចជាពេស្យា, វេសិយា, វេសី, នគរសោភិនី, លញ្ជិកា, រូបជីវិនី, រូបាជីវា, រូបូបជីវិនី, វណ្ណទាសីប្រែថា " ស្រីផ្កាមាស " ដូចគ្នាយ៉ាងនេះជាវេវចនៈ។
-
វេសាលី នាម
( ម . ព . ពៃសាលី )។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។