វេយ្យាករណ៍
នាម
អត្ថន័យ
-
1
នាម
ការធ្វើឱ្យជាក់ច្បាស់, ឱ្យប្រាកដ; ការពន្យល់; ពាក្យអធិប្បាយ; ពាក្យដោះស្រាយ; ពាក្យរាយ; ទំនាយ; ឈ្មោះអង្គនៃពុទ្ធភាសិត ( បាលីភាសា ) មួយយ៉ាងជាពាក្យរាយ ( មិនមែនគាថា, បាលីជាពាក្យរាយនេះហៅវេយ្យាករណបាឋវិញក៏បាន ); គម្ពីរប្រាប់គោលរបស់ភាសា, មូលរបស់ភាសា
ឧទាហរណ៍ រៀនវេយ្យាករណ៍, ចេះវេយ្យាករណ៍, អ្នកវេយ្យាករណ៍។
ប្រភពឯកសារ: វចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត (វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ)