វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ពាក្យទាំងអស់
ទំព័រ 815 / 1268
-
វោហារកោសល នាមគុណនាម
អ្នកឈ្លាសវៃ, ប៉ិនប្រសប់ខាងវោហារ, ខាងពាក្យសម្ដីថ្វីមាត់ ( ប្រើជាគុ . ក៏បាន )។
-
វោហារកោសល្យ នាម
ការឈ្លាសវៃ, ការប៉ិនប្រសប់ស្ទាត់ជំនាញក្នុងវោហារ, ការចេះនិយាយថ្លែងសេចក្ដីយ៉ាងពីរោះក្បោះក្បាយឥតមានរអាក់រអួល
-
វោហារទេសនា នាម
ការសម្ដែងវោហារ, ការសម្ដែងធម៌អធិប្បាយបញ្ចេញវោហារឱ្យទូលាយងាយស្តាប់ងាយយល់។
-
វោហារវិជ្ជា នាម
វិជ្ជាឬសាស្ត្រខាងច្បាប់សម្រាប់ប្រទេស, ធម្មសាស្ត្រ។
-
វោហារវិទ្យា នាម
( ម . ព . វោហារវិជ្ជា។
-
វោហារវិធី នាម
ដំណើរក្ដី។
-
វោហារសាស្ត្រ នាម
វោហារកោសល្យ, សិល្បៈនៃការនិយាយស្ដីឱ្យបានល្អនិងមានភាពទាក់ទាញ
-
វោហារសាស្រ្ត នាម
វោហារកោសល្យ, សិល្បៈនៃការនិយាយស្ដីឱ្យបានល្អនិងមានភាពទាក់ទាញ
-
វោហារិនី នាម
( ម . ព . វោហារី )។
-
វោហារី នាម
អ្នកមានវិវាទ, អ្នកកើតក្ដី។
-
វោហារុបជីវិនី នាម
( ម . ព . វោហារុបជីវី )។
-
វោហារុបជីវី នាម
អ្នកចិញ្ចឹមជីវិតដោយការលក់ដូរ, អ្នកជំនួញ។
-
វះ កិរិយាសព្ទ
ធ្វើឱ្យមានរង្វះ, ពុះ, កាត់, ពន្លះឱ្យដាច់ជារង្វះឬហែកញែកចេញ
-
វះកាត់ កិរិយាសព្ទ
វះហើយកាត់ឱ្យដាច់ចេញផង។
-
វះច្រៀក កិរិយាសព្ទ
វះជាចម្រៀក។
-
វៈ ឧទានសព្ទ
ពាក្យសម្រាប់ក្មេងដែលពួនចាំគ្នាលុះឃើញក្មេងឯទៀតមកដល់ជិតក៏ស្រែកពញ្ញាក់លេងឬសម្រាប់ប្រឡែងលេងនឹងកូនក្មេងតូច, ចួនកាលថា
-
វៈអឺ ឧទានសព្ទ
( ម . ព . វៈ!)។
-
វ៉ ឧទានសព្ទ
សូរឮដោយទឹកហូរប៉ះនឹងច្រាំងប្រឡាយឬច្រកចង្អៀតជាដើម
-
វ៉ក ឧទានសព្ទ
ពាក្យសម្រាប់អ្នកទំក្បាលទូកអុំឬទូកចែវប្រណាំងស្រែកប្រាប់ពួកអ្នកអុំឬពួកអ្នកចែវសាប់ឱ្យញាប់ដើម្បីឱ្យទូកស្ទុះលឿនឡើង។
-
វ៉ង់ គុណនាម
ថ្លាណាស់, ថ្លាយង់, ថ្លាឈ្វេង
-
វ៉ប គុណកិរិយាគុណនាម
ដែលទន់ខ្លបឬដែលទន់រលាស់ខ្លបៗ
-
វ៉ល់ គុណកិរិយា
ដែលលាយច្របូកច្របល់ចូលគ្នាខ្លាំង ( ដូចជាទឹកនិងភក់ជាដើម ); ( ព . ប្រ .) ដែលច្របូកច្របល់គ្មានសណ្ដាប់ធ្នាប់
-
វ៉ស ឧទានសព្ទ
សូរឮដោយស្រែកដេញបង្អើលសត្វជាដើម
-
វ៉ា ប.សព្វនាមឧទានសព្ទ
នាង; ពាក្យលំអុតសម្រាប់និយាយជាជំនួសឈ្មោះកូនក្មេងក្នុងទីចំពោះមុខ
-
វ៉ាកង នាម
( ម . ព . វិស្សមកាល )។
-
វ៉ាក់សាំង នាម
( ម . ព . ថ្នាំបង្ការ )។
-
វ៉ាគុយអូល នាម
ថង់មួយពេញដោយទឹកខ្យល់និងចុណ្ណភាពនៃអាហារដែលអណ្ដែតក្នុងស៊ីតូប្លាសនៅក្នុងកោសិការុក្ខជាតិភាគច្រើននិងកោសិកាសត្វមួយចំនួន។
-
វ៉ាង កិរិយាសព្ទ
វាតសម្ដី, ប្រើសម្ដីគ្របលើគេ; វាតអំណាចលើ; ហួងហែង; ហែហៃ
-
វ៉ាងមុខ កិរិយាសព្ទ
ពោលពាក្យវាតមុខវាតអំណាច; វាតអំណាចយកមុខ
-
វ៉ានីស នាម
សារធាតុរាវម្យ៉ាងសម្រាប់លាបលើឈើដែលធ្វើឱ្យមានពន្លឺភ្លឺរលោងល្អ
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។