វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ពាក្យទាំងអស់
ទំព័រ 817 / 1268
-
វ៉េ នាម
ឈ្មោះរដ្ឋធានីរបស់ដែនអណ្ណាម ( វៀតណាមកណ្ដាល )
-
វ៉េរ៉ង់ដា នាម
( ម . ព . រានហាល )
-
វ៉េវ គុណកិរិយា
ប៉េវ, ប៉ី
-
វ៉េវវ៉ាវ ឧទានសព្ទ
សូរសំឡេងស្អកស្អាញ័រញាប់រន្ថាន់; សូរអែកង៉ាវ។
-
វ៉េសវ៉ស ឧទានសព្ទ
សូរឮវ៉េសៗវ៉សៗរឿយៗ, រវ៉េសរវ៉ស។
-
វ៉េសវ៉ាស ឧទានសព្ទ
សូរឮវ៉េសៗវ៉ាសៗរឿយៗ, រវ៉េសរវ៉ាស
-
វ៉េសវ៉ូស ឧទានសព្ទ
សូរឮវ៉េសៗវ៉ូសៗរឿយៗ, រវ៉សរវ៉ូស។
-
វ៉ែត នាម
ឈ្មោះទូកចែវមួយប្រភេទមាឌវែងខាងកន្សៃរីកខ្ពស់ស្ទើតជាងក្បាល, មានកឹង, សម្រាប់ឥស្សរជនប្រើប្រាស់មួយដងមួយកាល
-
វ៉ែន នាម
ឈ្មោះចិញ្ចៀនមួយប្រភេទមានសណ្ឋានរាបដាំត្បូងរាយ
-
វ៉ែនតា នាម
កែវស្នងភ្នែកគឺកែវសម្រាប់ពាក់ជាជំនួយភ្នែកដែលស្រវាំងឱ្យភ្លឺច្បាស់ឬជាជំនួយឱ្យស្រួលភ្នែក
-
វ៉ែនតាស្រទំ នាម
វ៉ែនតាព័ណ៌មានពន្លឺស្រទំសម្រាប់ពាក់ឱ្យត្រជាក់ភ្នែក។
-
វ៉ែបៗ ឧទានសព្ទ
សូរសម្រែកកង្កែប។
-
វ៉ៃ កិរិយាសព្ទ
ពាក្យសាមញ្ញក្លាយមកពីពាក្យវាយ ( ម . ព . នុះ )។
-
វ៉ោបៗ ឧទានសព្ទ
( ម . ព . វ៉ែបៗ)។
-
វ៉ៅ គុណកិរិយាគុណនាម
ដែលលឿនខ្លាំង
-
វ័ណ្ដ នាម
ភាគ, ចំណែក; ការចងព័ទ្ធ; ទង; កួរ។
-
វ័ណ្ឌ នាម
( ម . ព . វ័ណ្ដ )។
-
វ័ណ្ឌក កិរិយាសព្ទ
ព័ទ្ធព័ន្ធក
-
វ័ណ្ឌកន្ទប កិរិយាសព្ទ
ស្លៀកកន្ទបប្រផុតប្រផើយ។
-
វ័ណ្ឌប៉ឹង កិរិយាសព្ទ
ប៉ឹងព័ទ្ធបិទបាំងកេរ្តិ៍ខ្មាស។
-
វ័ណ្ឌពុង កិរិយាសព្ទ
វ័ណ្ឌសំពត់បិទបាំងពោះ។
-
វ័ណ្ឌលោន កិរិយាសព្ទ
ស្លៀកបិទបាំងជិតតែពីខាងមុខ។
-
វ័ទ្យ គុណនាម
( ម . ព . អនវទ្យ )។
-
វ័ធ កិរិយាសព្ទ
ដួសឆ្កឹះខ្លាំងដោយចុងស្នែង
-
វ័ន នាម
( ម . ព . វន )។
-
វ័យ នាម
( ម . ព . វយ )។
-
វ្ហី គុណកិរិយាគុណនាម
ដែលសម្ដែងអាការឆ្ងើយ, តោះតើយ, ព្រងើយកន្តើយធ្វើដូចមិនឃើញមិនឮ
-
វ្ហីទៅ គុណកិរិយា
ក៏ដោយ; មិនរវល់
-
វ្ហើយ គុណកិរិយាគុណនាម
ដែលតោះតើយ, ដែលធ្វើព្រងើយ
-
វ្ហោះវ្ហើយ គុណកិរិយាគុណនាម
ដែលតោះតើយព្រងើយធ្វើជើយហួសហេតុ
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។