វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ពាក្យទាំងអស់
ទំព័រ 809 / 1268
-
វៀតកុង នាម
យុទ្ធជនកុម្មុយនីស្តដែលតស៊ូនៅប្រទេសវៀតណាមខាងត្បូងក្នុងចន្លោះឆ្នាំ១៩៥៤ដល់១៩៧៥។
-
វៀតមិញ នាម
ចលនាសម្ព័ន្ធដើម្បីឯករាជ្យវៀតណាមបង្កើតឡើងនៅថ្ងៃទី១៩ខែឧសភាឆ្នាំ១៩៤១ដើម្បីបង្រួបបង្រួមកម្លាំងកុម្មុយនីស្តនិងអ្នកជាតិនិយមវៀតណាមប្រយុទ្ធប្រឆាំងនឹងមហាអំណាចអាណានិគមបារាំងនិងពួកជប៉ុន
-
វៀន កិរិយាសព្ទនាម
ព័ទ្ធពេនចូល, ព័ទ្ធខ្វេរក្រវៀន
-
វៀរ កិរិយាសព្ទ
លើកលែង, តម, ឈប់ខាន, អត់មិនធ្វើ
-
វៀរតែ ធ.ឈ.
លើកតែ, លើកលែងតែ។
-
វៀរត្រីសាច់ កិរិយាសព្ទ
តមត្រីសាច់។
-
វៀរបង់ កិរិយាសព្ទ
លះបង់, លះចោលបង់។
-
វៀរលែង កិរិយាសព្ទ
លះលែង, លះស្រឡះ។
-
វៀរលែងតែ ធ.ឈ.
លើកលែងតែ
-
វៀល កិរិយាសព្ទ
ចិតឆ្កៀលជុំវិញដើម្បីយកសាច់ខាងក្រៅឬសាច់ខាងក្នុងដែលមូល
-
វៀលវង់ កិរិយាសព្ទ
វៀលកេលជុំវិញ។
-
វៀះ កិរិយាសព្ទ
( ម . ព . វេះ )។
-
វៀះវៀន កិរិយាសព្ទ
( ម . ព . វេះវៀន )។
-
វេគពល នាម
កម្លាំងសន្ទុះ, កម្លាំងល្បឿន
-
វេគសរ នាម
សេះ; លា។
-
វេគិនី គុណនាម
( ម . ព . វេគី )។
-
វេគី គុណនាម
ដែលមានល្បឿន។
-
វេច កិរិយាសព្ទ
ធ្វើឱ្យជាបង្វេច
-
វេចទុកតែក្នុងចិត្ត កិរិយាសព្ទ
( ព . ប្រ .) គិតទុកតែក្នុងចិត្តមិនចេញថា។
-
វេចសុំ កិរិយាសព្ទ
វេចក្បិតក្បៀតលាក់ទុក, វេចលាក់សុំ, វេចត្រដក់ត្រសុំ។
-
វេចអន្សម កិរិយាសព្ទ
ខ្ចប់អង្ករដំណើបដោយស្លឹកស្រស់ឱ្យកើតបានជារូបអន្សម។
-
វេចា នាម
ឈ្នួល, ថ្លៃឈ្នួល។
-
វេច្ច នាម
ពាក្យប្រើក្លាយមកពីវច្ច។
-
វេច្ចកុដិ នាម
ក្លាយមកពីវិច្ចកុដិ។
-
វេច្ចមគ្គ នាម
( ម . ព . វច្ចមគ្គ )។
-
វេជយ័ន្ត នាម
( ម . ព . ពេជយ័ន្ត )។
-
វេជ្ជ នាម
ពេទ្យឬពែទ្យ។
-
វេជ្ជកម្ម នាម
ការរបស់ពេទ្យ, ការរក្សារោគ, ការមើលជំងឺ។
-
វេជ្ជគ្រឹះ នាម
ផ្ទះពេទ្យ។
-
វេជ្ជដ្ឋាន នាម
( ម . ព . ពេទ្យស្ថាន )។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។