វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ពាក្យទាំងអស់
ទំព័រ 806 / 1268
-
វីរជន នាម
ជនអង់អាច; ...។
-
វីរនារី នាម
( ម . ព . វីរជន )។
-
វីរបុរស នាម
បុរសអង់អាច; ...។
-
វីរភាព នាម
ភាពដែលអង់អាច, ដំណើរអង់អាច។
-
វីរភ័ដ នាម
អមាត្យអង់អាច; មេទ័ព។
-
វីររស នាម
កម្លាំងព្យាយាម, សេចក្ដីក្លៀវក្លា។
-
វីរសេនា នាម
សេនាមោះមុត, សេនាខ្លាំងពូកែ។
-
វីរស្ត្រី នាម
( ម . ព . វីរបុរស )។
-
វីរិយ នាម
ព្យាយាម, តេជះ; តេជដៃ។
-
វីរិយបារមី នាម
បារមីមួយក្នុងចំណោមបារមីទាំង១០ដែលព្រះពោធិសត្វក្នុងជាតិជាព្រះមហាជនកបានបំពេញដោយឧស្សាហ៍ព្យាយាមធ្វើការ។
-
វីរិយពល នាម
កម្លាំងព្យាយាម។
-
វីរិយភាព នាម
ភាព, បែបបទនៃព្យាយាម។
-
វីរិយវតី នាម
( ម . ព . វីរិយវន្ត )។
-
វីរិយវន្ត គុណនាមនាម
ដែលមានវីរិយៈ; អ្នកមានព្យាយាម។
-
វីរិយវន្តី នាម
( ម . ព . វីរិយវន្ត )។
-
វីរិយសម្បត្តិ នាម
( ម . ព . វីរិយសម្បទា )។
-
វីរិយសម្បទា នាម
( ម . ព . វីរិយសម្ប័ទ )។
-
វីរិយសម្ប័ទ នាម
ការបរិបូណ៌ដោយព្យាយាម។
-
វីរិយារម្ភ នាម
ការប្រារព្ធព្យាយាម, ការតាំងផ្គងព្យាយាម។
-
វីរិយិន្ទ្រិយ នាម
ឥន្ទ្រិយគឺវីរិយ។
-
វីរិយៈ
( ម . ព . វីរិយារម្ភ )។
-
វីរុស នាម
ទម្រង់ជីវិតមួយបែបមានទំហំតូចជាងបាក់តេរីអាចបង្កឱ្យមានជំងឺផ្សេងៗបន្តទៀត
-
វីវក់ កិរិយាសព្ទ
( ម . ព . វក់វី )។
-
វីវរ កិរិយាសព្ទគុណកិរិយា
ធ្វើឱ្យទាស់ការ, ឱ្យទាស់ដំណើរ, ឱ្យទាស់ទំនង; ដែលនាំឱ្យវីវក់, ឱ្យវរវឹក, ឱ្យច្របូកច្របល់
-
វីវាច កិរិយាសព្ទ
វីវាចចុះវាចឡើង, វីឱ្យរាចរាយ
-
វីវែក កិរិយាសព្ទ
វាសឆ្ការដៃដូចគេចាប់វីចាប់វែកញែកចេញ។
-
វីស នាម
ខ្ចៅដែលមានរាងជាទងស្រួចសម្រាប់មួលចូលសាច់ឈើឬដែក
-
វីស៊ីឌី នាម
ថាសដែលអាចផ្ទុកចម្រៀងភាពយន្តឬទិន្នន័យផ្សេងៗអាចផ្ទុកបានទំហំតូចជាងឌីវីឌី
-
វីឡា នាម
( ម . ព . ភូមិគ្រឺះ )។
-
វឹក កិរិយាសព្ទ
កូរវិលទៅវិលមករឿយៗ; កូររឿយៗដើម្បីឱ្យខាប់ឬឱ្យទន់, ឱ្យឡើងសម្បុររលោងឬឱ្យស
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។