វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ពាក្យទាំងអស់
ទំព័រ 803 / 1268
-
វិស្សមមាស នាម
ខែដែលឈប់សម្រាកមិនធ្វើការឬមិនចូលរៀន។
-
វិស្សមសង្គ្រាម នាម
ការឈប់ច្បាំង, ការស្ងប់សឹក; ប្រទេសដែលស្ងប់ឥតចម្បាំង។
-
វិស្សមសាលា នាម
( ម . ព . វិស្សមមាល )។
-
វិស្សមោកាស នាម
ពេលសម្រាកពេលចេញលេង។
-
វិស្សាសភាព នាម
ភាវៈស្និទ្ធស្នាល។
-
វិស្សាសលាភ នាម
ការបានវិស្សាសៈ។
-
វិស្សាសិក គុណនាម
ដែលមានវិស្សាសៈ; ដែលប្រកបដោយសេចក្ដីស្និទ្ធស្នាល
-
វិស្សាសិកដ្ឋាន នាម
ទីដែលប្រកបដោយវិស្សាសៈ។
-
វិស្សាសិកមិត្ត នាម
មិត្តដែលប្រកបដោយវិស្សាសៈ។
-
វិស្សាសិកា នាម
( ម . ព . វិស្សាសិក )។
-
វិស្សាសៈ នាម
សេចក្ដីស្និទ្ធស្នាល, ដំណើរជឿចិត្តគ្នា, ការទុកចិត្តគ្នា
-
វិស្សុត គុណនាម
( ម . ព . ពិស្សុត )។
-
វិស្សុតកម្ម នាម
ការធ្វើឱ្យលេចឮកេរ្តិ៍ឈ្មោះសុសសាយមានគេស្គាល់ច្រើនមានគេរាប់អានច្រើន។
-
វិស្សុតនាម គុណនាម
ដែលមានកេរ្តិ៍ឈ្មោះល្បីល្បាញ
-
វិស្សុតភាព នាម
ភាពនៃបុគ្គលអ្នកមានកេរ្តិ៍ឈ្មោះល្បីល្បាញ, ការល្បីឈ្មោះ។
-
វិហគ នាម
អ្នកដែលទៅតាមអាកាស, សត្វស្លាប។
-
វិហគាធិប នាម
ស្តេចបក្សីគ្រុឌ ( ពាក្យសន្មតប្រើតាមសម័យ )។
-
វិហគាធិបតី នាម
( ម . ព . វិហគាធិប )។
-
វិហង្គ នាម
( ម . ព . វិហគ )។
-
វិហង្គចក្រ នាម
គ្រឿងចក្រឬយន្តសម្រាប់ទៅតាមអាកាស ( អាកាសយាន )។
-
វិហង្គជន នាម
ជនអ្នកទៅតាមអាកាសបាន, អ្នកជិះយន្តហោះ ( អាកាសយានិក )។
-
វិហង្គពាហនៈ នាម
( ម . ព . វិហង្គយាន )។
-
វិហង្គម នាម
( ម . ព . វិហង្គយានារោហក )។
-
វិហង្គយន្ត្រ នាម
( ម . ព . វិហង្គចក្រ )។
-
វិហង្គយាន នាម
អាកាសយាន។
-
វិហង្គយានដ្ឋាន នាម
ទី, កន្លែងសម្រាប់យន្តហោះឡើងចុះឬសម្រាប់ចតយន្តហោះ។
-
វិហង្គយានមាល នាម
( ម . ព . វិហង្គយានសាលា )។
-
វិហង្គយានសាលា នាម
រោងដាក់យន្តហោះ។
-
វិហង្គយានារោហក នាម
អ្នកជិះយន្តហោះ។
-
វិហង្គយានារោហិកា នាម
( ម . ព . វិហង្គយានារោហក )។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។