វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ពាក្យទាំងអស់
ទំព័រ 801 / 1268
-
វិសារទភាព នាម
ភាវៈឬសេចក្ដីអង់អាច ... ( ក្នុងកណ្ដាលជំនុំ )
-
វិសារទៈ កិរិយាសព្ទ
( រ . ស .) ក្លាហាន
-
វិសាល គុណនាម
ទូលាយ; ធំ; ប្រសើរ
-
វិសាលគម នាម
ការត្រដាង ( ស្លាបបក្សីឬយន្តហោះ។ល។), គម្លាតប្រវែងដែនកំណត់រវាងចំណុចមួយទៅចំណុចមួយទៀត។
-
វិសាលគ្រឹះ នាម
ផ្ទះទូលាយ, ផ្ទះធំទូលាយ។
-
វិសាលដ្ឋាន នាម
ទីទូលាយ។
-
វិសាលភាព នាម
ភាពទូលាយរង្វង់គ្របដណ្ដប់ព្រំដែនឬទំហំនៃអ្វីមួយ។
-
វិសាលសន្តាន នាម
សន្តានចិត្តទូលាយ; ដែលមានសន្តានចិត្តទូលាយ។
-
វិសិដ្ឋ គុណនាម
ឧត្តម, ប្រសើរ, ថ្លៃថ្លា; ...។
-
វិសិដ្ឋកម្ម នាម
ការជំនួសសមាសភាគចាស់នៃប្រព័ន្ធ ( ផលិតផលកម្មវិធី ) ដោយសមាសភាគថ្មីបំផុត។
-
វិសិដ្ឋភណ្ឌ នាម
របស់ឧត្តម, ទ្រព្យប្រសើរ។
-
វិសិដ្ឋរស នាម
តម្លៃដែលមាននៅក្នុងអត្ថបទអក្សរសិល្ប៍ដោយកវីអ្នកនិពន្ធចេះបង្ហាញនូវសកម្មភាពដ៏អស្ចារ្យរបស់តួអង្គក្នុងការបំពេញកិច្ចការអ្វីមួយដែលមនុស្សធម្មតានៅក្នុងសង្គមពុំអាចធ្វើដូចឡើយ
-
វិសិដ្ឋវិជ្ជា នាម
វិជ្ជាវិសេស, វិជ្ជាជាន់ខ្ពស់។
-
វិសុចនីយ៍ នាម
( ម . ព . សុចនីយ៍ )។
-
វិសុណ្ឋាបនិក នាម
អ្នករក្សាវត្ថុដែលកំពុងមានវិវាទ។
-
វិសុទ្ធ គុណនាម
បរិសុទ្ធ, ស្អាតវិសេស, ហ្មត់ហ្មង, ឥតមន្ទិល។
-
វិសុទ្ធកម្ម នាម
អំពើបរិសុទ្ធ។
-
វិសុទ្ធចិត្ត នាម
ចិត្តដែលឥតមន្ទិល។
-
វិសុទ្ធញ្ញាណ នាម
ញាណបរិសុទ្ធ; អ្នកដែលមានញាណដ៏បរិសុទ្ធ
-
វិសុទ្ធសន្តាន នាម
សន្តានដ៏បរិសុទ្ធ; អ្នកដែលមានសន្តានបរិសុទ្ធ, អ្នកមានអំពើដ៏ស្អាត។
-
វិសុទ្ធិ នាម
( ម . ព . ពិសុទ្ធិ )។
-
វិសុទ្ធិមគ្គ នាម
ផ្លូវនៃសេចក្ដីបរិសុទ្ធ។
-
វិសុវ័ត នាម
ពេលដែលថ្ងៃនិងយប់ស្មើគ្នាគឺពេលដែលព្រះអាទិត្យឆ្លងកាត់ខ្សែអេក្វាទ័របែងចែកពេលយប់និងថ្ងៃស្មើគ្នាកើតមានចំថ្ងៃទី២១ឬ២២ខែមីនានិងថ្ងៃទី២២ឬ២៣ខែកញ្ញា។
-
វិសូចិកា នាម
រោគឈឺចាក់ដោត; អហិវាតរោគដែលបណ្ដាលឱ្យចុកសៀតឬឱ្យរមួលក្រពើផង ( ហៅវិសូចិការោគឬវិសូចិកាពាធក៏បាន )។
-
វិសេស គុណនាម
( ម . ព . ពិសេស )។
-
វិសេសគុណនាម នាម
គុណនាមដែលមានលក្ខណៈឬបែបភាពប្លែកបន្តិចជាងប្រក្រតី, ដូចជា
-
វិសេសត្ថវាចក នាម
ពាក្យប្រាប់សេចក្ដីដោយឡែកផ្សេងអំពីសេចក្ដីមុន, ដូចជា ... តើ, ទេតើ, សោះតើ; គេនិយាយថា ... ម្ល៉េះតើ!, មិនមែន ... ទេតើ!, ដូច្នេះទេតើ!, ឯណោះសោះតើ! ...។
-
វិសេសន គុណនាម
ដែលប្រាប់លក្ខណៈ; ដែលជាជំនួយគេ។
-
វិសេសនសព្វនាម នាម
សព្វនាមដែលប្រើបានចំពោះតែជាវិសេសនៈរបស់នាមនាម, ដូចជានេះ, នោះ, ឯណា, នុះ, នុ៎ះ, ឯណោះជាដើម។ផ្ទះនេះធំជាងផ្ទះនុ៎ះ; នេះនិងនុ៎ះជាវិសេសនសព្វនាមរបស់ផ្ទះ ( ព . វ .)។
-
វិសេសភាគិយ គុណនាម
( ម . ព . វឌ្ឍនភាគិយ )។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។