វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ពាក្យទាំងអស់
ទំព័រ 798 / 1268
-
វិវដ្ដៈ នាម
( ម . ព . វិវដ្ដ )។
-
វិវឌ្ឍនាការ នាម
អាការនៃសេចក្ដីចម្រើន។
-
វិវឌ្ឍនៈ នាម
សេចក្ដីចម្រើន ( ដូចគ្នានឹងវឌ្ឍនឬវឌ្ឍនៈដែរ )។
-
វិវឌ្ឍន៍ នាម
( ម . ព . វិវឌ្ឍនៈ )។
-
វិវត្ត កិរិយាសព្ទ
ផ្លាស់ប្ដូរប្រែប្រួលមិននៅដដែល
-
វិវត្តន៍ នាម
ការផ្លាស់ប្ដូរការប្រែប្រួល។
-
វិវនការ នាម
ការបំផ្លាញព្រៃឈើភាពគ្មានព្រៃ។
-
វិវរដ្ឋាន នាម
ទីជាចន្លោះ, ទីចំហ, ទីមានប្រហោង។
-
វិវរណីយៈ នាម
អ្វីៗដែលគេគួរបើកចំហ, គួរសម្ងាចឱ្យគេឃើញឬឱ្យគេដឹងច្បាស់
-
វិវរណៈ នាម
ការបើកចំហ; ការសម្ងាចឱ្យគេឃើញច្បាស់; ពិព័រណ៍។
-
វិវាទ នាម
ដំណើរទាស់ទែងគ្នា, ដំណើរឈ្លោះប្រកែកគ្នា
-
វិវាទកម្ម នាម
អំពើវិវាទ។
-
វិវាទការណ៍ នាម
ហេតុដែលនាំឱ្យកើតវិវាទ, ដំណើរវិវាទ។
-
វិវាទការិនី នាម
( ម . ព . វិវាទការី។
-
វិវាទការី នាម
អ្នកហៃឈ្លោះ។
-
វិវាទបក្ខ នាម
ពួកអ្នកវិវាទ, គូវិវាទ។
-
វិវាទបក្ស នាម
( ម . ព . វិវាទបក្ខ )។
-
វិវាទព័ស្តុ នាម
រឿងឬដំណើរវិវាទ។
-
វិវាទមូល នាម
( ម . ព . វិវាទការណ៍ )។
-
វិវាទវត្ថុ នាម
( ម . ព . វិវាទព័ស្តុ )។
-
វិវាទាធិករណ៍ នាម
អធិករណ៍ដែលកើតព្រោះដំណើរទាស់មាត់ពាក្យគ្នា; ការកើតក្ដីព្រោះតែសម្ដី។
-
វិវាទាបន្ន នាម
អ្នកដែលកំពុងមានវិវាទនឹងគ្នាដោយហេតុណាមួយ។
-
វិវាហកៅតុក នាម
អំបោះមង្គលសម្រាប់ចងដៃនៃគូបុរសស្ត្រីក្នុងវេលាធ្វើវិវាហមង្គល, អំបោះចំណងដៃ។
-
វិវាហប្បមាណ នាម
អត្រាអាពាហ៍ពិពាហ៍។
-
វិវាហៈ នាម
ការនាំកូនស្រីទៅខាងលំនៅកូនប្រុសឬនាំទៅកាន់សំណាក់កូនប្រុសក្នុងវេលារៀបមង្គលការ, ការរៀបចំធ្វើមង្គលការគូបុរសស្ត្រី។
-
វិវិត្ត គុណនាម
ស្ងាត់; ដែលគួរឱ្យកើតវិវេក
-
វិវិត្តដ្ឋាន គុណនាម
ទីស្ងាត់; ទីដែលគួរឱ្យកើតវិវេក។
-
វិវិធ គុណនាម
ដែលផ្សេងៗ, ទីទៃៗ, ច្រើនបែប, ច្រើនប្រភេទ។
-
វិវិធភណ្ឌ នាម
ដូចគ្នានឹងពិពិធភណ្ឌដែរ។
-
វិវិធភណ្ឌដ្ឋាន នាម
កន្លែងដាក់របស់ប្លែកៗច្រើនបែប, កន្លែងដាក់បុរាណវត្ថុ។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។